ព័ត៌មានអន្ដរជាតិ
បាក់ស្ពានកំពុងសាងសង់ ស្លាប់កម្មករ១៧នាក់ នៅ ឥណ្ឌា
កម្មករចំនួន១៧នាក់ ត្រូវបាត់បង់ជីវិត បន្ទាប់ពីបាក់ស្ពានដែលកំពុងសាងសង់ បាក់នៅភាគឦសានប្រទេសឥណ្ឌា នាថ្ងៃពុធទី២៣ខែសីហា។
យោងតាមមន្ត្រីជាន់ខ្ពស់ឈ្មោះ Zoramthanga បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើង ក្នុងទីក្រុង Sairang នៃរដ្ឋ Mizoram ហើយក្រៅពីអ្នកស្លាប់ នៅមានមនុស្សជាច្រើននាក់ទៀត រងរបួស។
ស្របពេលជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តី Narendra Modi ដែលកំពុងស្ថិតនៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង សម្រាប់កិច្ចប្រជុំកំពូលក្រុមសេដ្ឋកិច្ច BRICS ក៏បានចូលរួមរំលែកទុក្ខផងដែរ ចំពោះអ្នកស្លាប់នៅក្នុងឧបទ្ទវហេតុនេះ ហើយលោកក៏ផ្តល់ប្រាក់ជិត ២,៥០០ ដុល្លារដល់សាច់ញាតិ របស់អ្នកដែលបាត់បង់ជីវិត និង ៦០០ ដុល្លារដល់កម្មករដែលរងរបួសផងដែរ ។
ការបាក់ស្ពានខាងលើ មិនមែនជាលើកទីមួយទេដែលកើតឡើងក្នុងប្រទេសឥណ្ឌា នារយៈពេលប៉ុន្មានឆ្នាំមកនេះ ខណៈកាលពីខែមិថុនា ស្ពានបេតុងឆ្លងទន្លេគង្គាក្នុងរដ្ឋ Bihar ភាគខាងកើតបានបាក់ ក្រោយសាងសង់បានត្រឹមជាងមួយឆ្នាំប៉ុណ្ណោះ ដែលជាហេតុបង្កឲ្យមានចម្ងល់អំពីគុណភាពនៃសំណង់។
ដោយឡែក កាលពីខែតុលាកន្លងទៅ ស្ពានខ្សែកាបដែលទើបនឹងជួសជុលនៅក្រុង Morbi ក្នុងរដ្ឋ Gujarat បានបាក់ ដោយសសម្លាប់មនុស្សចំនួន១៣៥នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ បាក់ស្ពានដែកនៅស្រុកវាលវែងធ្វើឱ្យរថយន្តដឹកថ្មក្រឡាប់ចូលទឹក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៤ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ