Connect with us

សេចក្ដីជូនដំណឹង

សង្កាត់មួយចំនួន នឹងត្រូវផ្អាកការផ្គត់ផ្គង់អគ្គិសនីពី ៥ម៉ោង-៨ម៉ោង រយៈពេល ៤ថ្ងៃ ចាប់ពី ៨ព្រឹកនេះទៅ

បានផុស

នៅ

សង្កាត់មួយចំនួន នៅក្នុងខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ នឹងត្រូវផ្អាកការផ្គត់ផ្គង់អគ្គិសនីតាមពេលវេលា ចន្លោះពី​ ៥ម៉ោង ទៅ ៨ម៉ោង ដែលអគ្គិសនីកម្ពុជាបានកំណត់។ ការអនុវត្តការផ្គត់ផ្គង់នេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ក្នុងការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា រយៈពេល ៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងអគ្គិសនីកម្ពុជា បញ្ជាក់ថា ក្នុងចំណោមខណ្ឌដែលត្រូវផ្អាកការផ្គត់ផ្គង់នោះ នៅថ្ងៃទី២៤ ខែសីហានេះ សង្កាត់ទឹកថ្លា និងសង្កាត់អូបែកក្អម ស្ថិតក្នុង ខណ្ឌសែនសុខ សង្កាត់កំបូល សង្កាត់កន្ទោក សង្កាត់ឪឡោក (សាខាអូរដឹម) ដែលស្ថិតក្នុងខណ្ឌកំបូល និងសង្កាត់និរោធ ខណ្ឌច្បារអំពៅ នឹងត្រូវផ្អាកផ្គត់ផ្គង់ ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ១៦:០០ រសៀល

ចំណែកសង្កាត់ចំនួន៨ ផ្សេងទៀត ដែលស្ថិតនៅក្នុងខណ្ឌដង្កោ និងសង្កាត់ចំនួន ២ ស្ថិតនៅក្នុងខណ្ឌកំបូល ក៏នឹងត្រូវ​ផ្អាក​ផ្គត់ផ្គង់រយៈពេល៥ម៉ោង គឺពីម៉ោង ៨:០០ ព្រឹកនេះ ដល់ម៉ោង ១៣:០០ ថ្ងៃ។
នៅថ្ងៃនេះ ក៏មានឃុំមួយចំនួន ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ផងដែរ។

ដោយឡែក នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ មានតែខណ្ឌ ២ប៉ុណ្ណោះ ដែលនឹងត្រូវផ្អាកផ្គត់ផ្គង់ គឺសង្កាត់បឹងរាំង (សាខាវត្តភ្នំ) ក្នុងខណ្ឌដូនពេញ ត្រូវផ្អាកផ្គត់ផ្គង់អគ្គសនីរយៈពេល ៥ម៉ោង ហើយសង្កាត់ដង្កោ សង្កាត់ជើងឯក និងសង្កាត់ព្រែកកំពឹស ស្ថិតក្នុងខណ្ឌដង្កោ ត្រូវផ្អាកផ្គត់ផ្គង់អគ្គសនីរយៈពេល ៨ម៉ោង ដោយមានលម្អិតខាងក្រោមនេះ៖

បើតាមអគ្គិសនីកម្ពុជា ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត ដោយហេតុនេះ អគ្គិសនីកម្ពុជាស្នើសុំអភ័យទោសទុកជាមុន៕

អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម