Connect with us

ព័ត៌មានជាតិ

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ៖ យុទ្ធសាស្រ្ដបញ្ចកោណ-ដំណា​ក់​កាលទី ១ មានបេសកកម្មជាប្រវត្តិសាស្រ្ដចំបងចំនួន ២

បានផុស

នៅ

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា យុទ្ធសាស្រ្ដបញ្ចកោណ-ដំណា​ក់​កាលទី ១ មានបេសកកម្មជាប្រវត្តិសាស្រ្ដចំបងចំនួន ២សំខាន់ នោះគឺរក្សាសុខសន្តិភាព និងកសាងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឲ្យដឹងនេះ គ្រាដែលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិ​បតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង សម្រាប់នីតិកាលទី ៧ នៃរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី ២៤ ខែសីហា​ ឆ្នាំ ២០២៣នេះ ដើម្បីដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី ១។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី ១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព មានបេសកកម្មជាប្រវត្តិសាស្រ្ដចំបងចំនួន ២ គឺ៖  

ទី១. រក្សាសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និងពុនជ្រុំចលនានៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម។

ទី២. កសាងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍជាតិ ដែលឆ្លងកាត់បង្គោលចរនៃការប្រែខ្លួនជាប្រទេសមាន​ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ តាមរយៈការកសាងភាពធន់ រឹងមាំនៃវិស័យទាំង ៥ ពោលគឺ ភាពធន់នៃវិស័យសាធារណៈ ភាពធន់នៃវិស័យសេដ្ឋកិច្ច ភាពធន់នៃវិស័យ ហិរញ្ញវត្ថុ ភាពធន់នៃវិស័យមូលធនមនុស្ស និងសង្គម និងភាពធន់វិស័យបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា​ យុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី ១ ត្រូវបានដាក់ឲ្យអនុវត្តស្របតាមអភិក្រមចីរភាព នៃប្រព័ន្ធតួអង្គតែមួយដែលក្រសួង-ស្ថាប័នទាំងអស់ នៅក្រោមរចនាសម្ព័ន្ធរាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើការនៅក្នុងកិច្ចសហការ និងការសម្របសម្រួលរស់រវើក ប្រកបដោយថាមពល និងដោយបំពេញគ្នាទៅវិញទៅមក ព្រមទាំងបត់បែនតាមការប្រែប្រួល នៃបរិការណ៍ជាក់ស្ដែង ដើម្បីសម្រេចបាន​នូវគោលដៅអាទិ ភាព ដែលត្រូវបានដាក់ចេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

ទឹកជំនន់នៅ​ភាគខាង​ជើង​ថៃ​ បង្ក​ការ​ខាត​បង​រហូត​ដល់​ ៣ ប៊ីលាន​បាត

សន្តិសុខសង្គម២២ នាទី មុន

មន្ត្រីសង្កាត់ម្នាក់ត្រូវក្រុមអ្នកផឹកស៊ីចាក់ឲ្យរងរបួស ពេលចុះហាមឃាត់ការបង្កសំឡេងរំខានអ្នកជិតខាង

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

អ៊ីរ៉ង់ កំពុង​លួច​ចរចា​ស្ងាត់ៗ​ជាមួយ​រុស្ស៊ី​ឲ្យ​បញ្ជូន​មីស៊ីល​ដល់​ក្រុម​ហ៊ូធី

សេដ្ឋកិច្ច៣៣ នាទី មុន

ក្រុមហ៊ុន Amru Rice ចាប់ដៃជាមួយក្រុមហ៊ុនអាមេរិក លើការវិនិយាគរោងចក្រកែច្នៃកន្ទក់សរីរាង្គ

ព័ត៌មានជាតិ៣៩ នាទី មុន

រយៈពេល ៣ ថ្ងៃ ក្រសួង​បរិស្ថាន​រៀបចំ​សិក្ខា​សាលា​តម្រង់​ទិស​ ការ​សរសេរ​ព័ត៌មាន​ពី​ការ​ប្រែប្រួល​អាកាសធាតុ​​ដល់​ក្រុម​អ្នក​សារព័ត៌មាន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះខ្វះតែ ០,៦០ ម៉ែត្រទៀត ដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន

សន្តិសុខសង្គម២២ ម៉ោង មុន

មន្ត្រីជំនាញកំពុងជួសជុលផ្លូវបេតុងដែលបាក់ស្រុតនៅប្រឡាយស្ទឹងមានជ័យយ៉ាងយកចិត្តទុកដាក់ និងឆាប់រហ័សជូនពលរដ្ឋ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែ ប្រវែងជាង ៣០០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម