កីឡា
ក្រុមបាល់ទះជប៉ុន និង អ៊ីរ៉ង់ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនគេជើងឯកអាស៊ី
ក្រុមបាល់ទះជម្រើសជាតិជប៉ុន និងម្ចាស់ផ្ទះអ៉ីរ៉ង់ បានឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនគេក្នុងការប្រកួតបាល់ទះជើងឯកអាស៊ី ឆ្នាំ២០២៣ បន្ទាប់ពីគ្មានដៃគូប្រកួតនៅវគ្គ៨ក្រុមចុងក្រោយ។
ការប្រកួតបាល់ទះជើងឯកអាស៊ី ឆ្នាំ២០២៣មានក្រុមដែលជាប់វគ្គជម្រុះចំនួន២១ ប៉ុន្តែនៅសល់តែ១៧ក្រុមប៉ុណ្ណោះបានចូលរួមប្រកួត ពីព្រោះ អូស្ត្រាលី អារ៉ាប៊ីសាអ៊ូឌីត ស្រីលង្កា និងម៉ុងហ្គោលី បានដកខ្លួន។
ការបែងចែកពូលខ្លះមាន៣ក្រុម ហើយពូលខ្លះមាន២ក្រុមប៉ុណ្ណោះ ខណៈការប្រកួតសន្សំពិន្ទុក្នុងពូលទាំង៦ត្រូវជ្រើសរើសយកក្រុមលេខ១ និងលេខ២ឡើងវគ្គបន្ត។ ការជ្រើសរើសយកក្រុមលេខ១ និងលេខ២ ពីពូលទាំង៦ ដូច្នេះមាន១២ឡើងវគ្គបន្តដើម្បីប្រកួតឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។
បែបនេះហើយបានជាក្រុមម្ចាស់ផ្ទះ អ៉ីរ៉ង់ និង ជប៉ុន បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនគេដោយសារមិនចាំបាច់ឆ្លងកាត់ការប្រកួតវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីអ៉ីរ៉ង់ឈ្នះប៉ាគីស្ថាន ៣-០ ហើយជប៉ុនឈ្នះបារ៉ែន ៣-០ នៅវគ្គ១២ក្រុមចុងក្រោយ។
ថៃ ចាញ់ កាតារ ៣-០ នៅវគ្គ១២ក្រុមចុងក្រោយ ខណៈចិនបានឈ្នះឥណ្ឌាទាំងលំបាក ៣-២ នៅវគ្គ១២ក្រុមចុងក្រោយដែរ។ ដោយឡែក កូរ៉េខាងត្បូងក៏បានឡើងវគ្គ៨ក្រុមចុងក្រោយដែរ ក្រោយឈ្នះម្ចាស់មេដាយមាសស៊ីហ្គេម ឥណ្ឌូណេស៊ី យ៉ាងតឹងតែង ៣-២។
ការប្រកួតវគ្គ៨ក្រុមចុងក្រោយ ថ្ងៃទី២៤ ខែសីហានេះ
- ចិន vs កូរ៉េខាងត្បូង សម្រាប់ក្រុមឈ្នះ បន្តទៅជួប អ៉ីរ៉ុង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- ឆាយនីសតៃប៊ិ vs កាតារ សម្រាប់ក្រុមឈ្នះ បន្តទៅជួប ជប៉ុន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា