Connect with us

ព័ត៌មានអន្ដរជាតិ

ភរិយានាយករដ្ឋមន្ត្រីទី៣០របស់ ថៃ ធ្លាប់កាន់កាប់ជំនួញធំៗក្នុងដៃ រកចំណូលបានក្រាស់ក្រែល

បានផុស

នៅ

លោកស្រី​វេជ្ជបណ្ឌិត Pakpilai Thavisin ភរិយារបស់នាយករដ្ឋមន្ត្រីទី ៣០ នៃប្រទេសថៃ លោកស្រេតថា ថាវីស៊ីន (Srettha Thavisin)​ ធ្លាប់មានអាជីវកម្មជាច្រើនក្នងដៃ និងរកប្រាក់ចំណូលយ៉ាងច្រើនក្រាស់ក្រែលចូលដល់ក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​វេជ្ជបណ្ឌិត Pakpilai ជា​មនុស្ស​ស្រី​ដែលមាន​ការងារក្នុង​សង្គម​អភិជន​ច្រើន ហើយនៅ​ក្នុង​រង្វង់​ថ្នាក់ជាន់​ខ្ពស់​គ្មាននរណាដែលថាមិន​ស្គាល់​គាត់នោះទេ។ ជាងនេះទៀត ​ប្រវត្តិ​រូប​របស់លោកស្រីមិនមែនត្រឹមជាអ្នកឯកទេស​ជំនាញ​ខាងសើស្បែក ប្រឆាំងភាព​ចាស់​ ​​និងជាស្ថាបនិកនៃមជ្ឈមណ្ឌល S Medical Spa ប៉ុណ្ណោះ​ទេ។

ក្រៅ​ជា​វេជ្ជបណ្ឌិត លោកស្រី​ក៏​កំពុង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​វិស័យ​កែ​សម្ផស្ស ដោយផ្តោត​លើការងារ​សង្គម ជួយលោកវេជ្ជបណ្ឌិត Krit Jatamra បង្កើតជម្រកសម្រា​ប់អ្នកជំងឺ​មហារីក​សុដន់ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ។ កន្លង​មក​មាន​ព្រឹត្តិការណ៍​ដូច​ជា EatDrinkPink និង​ការ​ប្រគំ​តន្ត្រី​ផ្សេងៗ​ រៃអង្គាសថវិកាដើម្បីជួយជាបន្តបន្ទាប់ផងដែរ។

អ្វីដែលសំខាន់បំផុតនោះ កាលពីមុនលោកស្រីក៏ប្រឡូកយ៉ាងស្វិតស្វាញក្នុងពិភពធុរកិច្ចមិនខុសពីស្វាមី ដោយយោងតាម​របាយការណ៍​ពី Creden Data​ បានរកឃើញថា លោកស្រីបណ្ឌិត Pakpilai Thavisin ធ្លាប់ជានាយកក្រុមហ៊ុនរហូតដល់ ៤ ក្រុមហ៊ុន ដែលមានព័ត៌មានលម្អិតដូចខាងក្រោម៖

ក្រុមហ៊ុន B&W (Thailand) Co., Ltd. ចុះបញ្ជីនៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ១៩៩៣។ គេបានរកឃើញថា លោកស្រី Pakpilai Thavisin គឺជាក្រុមប្រឹក្សាភិបាល​ម្នាក់ក្នុងចំណោមក្រុម​ប្រឹក្សាភិបាល​សំខាន់ៗ។ B&W​ ប្រតិបត្តិការអាជីវកម្មសម្រាប់ផ្តល់កន្លែងហាត់ប្រា​ណ ដែលមាន​ដើមទុន​ចុះបញ្ជី​ចំនួន ១លានបាត។ ចំណែកស្ថានភាពបច្ចុប្បន្ននៃអាជីវកម្មបានរំលាយចោលនៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០០៩។

-ក្រុមហ៊ុន Pitchayavej Co., Ltd. ចុះបញ្ជីនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០០០។ គេបានរកឃើញថា លោកស្រីត្រូវតែងតាំងជាក្រុមប្រឹក្សាភិបាលម្នាក់ ដោយបើកអាជីវកម្មព្យាបាល។ ក្រុមហ៊ុននេះមានដើមទុន​ចុះបញ្ជី ១លានបាត។បច្ចុប្បន្ន ស្ថានភាពអាជីវកម្មបានរំលាយចោលតាំងពីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០០៦មកម៉្លេះ។

-ក្រុមហ៊ុន Bio Sport Co., Ltd. ចុះបញ្ជីនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ១៩៩៤ ដោយ​លោកស្រី Pakpilai Thavisin ត្រូវ​តែងតាំងជាក្រុមប្រឹក្សាភិបាលម្នាក់។ Bio Sport Co., Ltd. ធ្វើប្រតិបត្តិការអាជីវកម្ម​សម្រាប់សេវាកម្ម​ពហុកីឡាដ្ឋាន, សម្ភារៈ​កីឡា និងមានដើមទុនចុះបញ្ជី ១លានបាត។ បច្ចុប្បន្នត្រូវបានរំលាយចោល នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ២០០៩។

លើសពីនេះទៀត បញ្ជីឈ្មោះលោកស្រី Pakpilai Thavisin ក៏ត្រូវបានរកឃើញថា គាត់ធ្លាប់កាន់កាប់ភាគ​ហ៊ុន ១០០% (ម្ចាស់ភាគហ៊ុនធំ) ក្នុងតម្លៃ ២,៥៨៩,២៥៥លានបាត(៧៥ម៉ឺនដុល្លារ) នៅក្នុងក្រុមហ៊ុន Lallalit Co., Ltd. ដែលធ្វើ​អាជីវកម្ម​គ្លីនិក​វេជ្ជសាស្ត្រ និង​ថ្នាំពេទ្យ ខណៈបច្ចុប្បន្នត្រូវបានរំលាយចោលទៅហើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sanook

ប្រភព៖ស្គាល់មនុស្សសំខាន់ ដែលជាកម្លាំងចិត្តរុញឲ្យលោក ស្រេតថា ក្លាយនាយករដ្ឋមន្ត្រី​ទី​ ៣០ របស់ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ វិនាទី មុន

មន្ត្រីក្រសួងយុត្តិធម៌ ឱ្យអាជ្ញាធរខេត្តសៀមរាបផ្សព្វផ្សាយបានទូលាយពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៦ នាទីutes មុន

អភិបាលរងខេត្តស្វាយរៀង៖ ឧក្រិដ្ឋជនយកបច្ចេកវិទ្យាជឿនលឿន ទាក់មនុស្ស ដើម្បីធ្វើសកម្មភាពជួញដូរ និងកេងប្រវ័ញ្ចគ្រប់ទម្រង់

សន្តិសុខសង្គម១៤ នាទីutes មុន

ស្ពានអាកាស មរតកតេជោ ជាន់ទី១ បើកឲ្យដំណើរការបណ្តោះអាសន្នទាំងស្រុង

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

២១​ស្លាប់ក្នុងហិង្សានយោបាយ​នៅម៉ូសំប៊ិក​ ក្រោយ​តុលាការ​កំពូល​សម្រេច​ក្តី​

សន្តិសុខសង្គម២ ម៉ោង មុន

មន្ត្រីជំនាញជួសជុលកែសម្រួលជម្រាលស្ពានប្រឡាយទឹកស្អុយក្រាំងធ្នង់ បន្ទាប់ពីបង្កគ្រោះថ្នាក់ញឹកញាប់

សន្តិសុខសង្គម២៣ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម៧ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍៦ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម