Connect with us

ព័ត៌មានជាតិ

ក្រៅពីភ្នំពេញ តើខេត្តណាខ្លះទៀត ដែលមានវិមានឯករាជ្យ?

បានផុស

នៅ

គិតត្រឹមខែសីហា​ ឆ្នាំ២០២៣នេះ ទូទាំងប្រទេសកម្ពុជា មានវិមានឯករាជ្យសរុបចំនួន១៦ ដែលសាងសង់រួចរាល់ចំនួន១៥វិមានឯករាជ្យ និងកំពុងសាងសង់ចំនួន១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិមានឯករាជ្យទាំងនោះ ស្ថិតនៅរាជធានី-ខេត្ត ដូចតទៅ៖​

១/ វិមានឯករាជ្យរាជធានីភ្នំពេញ មានទីតាំងស្ថិតនៅចំនឹងចំណុចប្រសព្វរវាងមហាវិថីចំនួន៣ គឺមហាវិថីព្រះនរោត្ដមនិងមហាវិថីព្រះសីហនុ និងមហាវិថីសុរាម្រិត ដែលស្ថិតនៅក្នុងភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ វិមានឯករាជ្យដែលមានកម្ពស់ ២០ម៉ែត្រនេះ បញ្ចប់ការសាងសង់ ក្នុងឆ្នាំ១៩៥៨ ។

(រូបថតវិមានឯករាជ្យរាជធានីភ្នំពេញ រូបថតដោយក្រសួងទេសចរណ៍)

២/វិមានឯករាជ្យខេត្តស្វាយរៀង កសាងឡើងនៅអំឡុងឆ្នាំ ១៩៥៩ ដោយលោក ញាន ធៀង ក្នុងសម័យសង្គមរាស្រ្តនិយម ។

៣/វិមានឯករាជ្យខេត្តតាកែវ មានទីតាំងស្ថិតនៅក្នុងសង្កាត់រកា ក្នុងក្រុងដូនកែវ សាងសង់ឡើងក្នុងអំឡុងពេលដែល លោក ស្រី បេន នៅកាន់ការជាអភិបាលខេត្តតាកែវ។

(រូបថតពី Google)

៤/វិមានឯករាជ្យខេត្តកំពង់ឆ្នាំង កសាងឡើងនៅឆ្នាំ១៩៨៣ និងកែលម្អឡើងវិញនៅឆ្នាំ២០១៦។ វិមានឯករាជ្យនេះ ស្ថិតនៅក្នុងភូមិធម្មយុត្តិ សង្កាត់ផ្អេរ ក្រុងកំពង់ឆ្នាំង។

(រូបថតពី Google)

៥/ វិមានឯករាជ្យខេត្តព្រះសីហនុ មានទីតាំងនៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

៦/ វិមានឯករាជ្យខេត្តព្រះវិហារ មានទីតាំងស្ថិតនៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។​

(រូបថតពី Google)

៧/ វិមានឯករាជ្យខេត្តឧត្ដរមានជ័យ មានទីតាំងស្ថិតនៅមុខ សួនច្បារបឹងស្នោរ ស្ថិតនៅក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។  

៨/វិមានឯករាជ្យខេត្តប៉ៃលិន កសាងឡើងនៅខែកុម្ភៈ ឆ្នាំ២០១១ ចំណាយពេលសាងសង់ជាង២ឆ្នាំ ចំណាយថវិកាក្នុងការសាងសង់អស់ជាង៣០ម៉ឺនដុល្លាអាមេរិក។

(រូបថតពី Google)

៩/វិមានឯករាជ្យខេត្តកែប គឺថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ សម្ដេចតេជោហ៊ុន សែន បានអញ្ជើញសម្ពោធវិមានឯករាជ្យ សួនសម្ដេចតេជោ ហ៊ុន សែន មុខសាលាខេត្ តនិងសមិទ្ធផលផ្សេងទៀត មានទីតាំងស្ថិតក្នុងសង្កាត់កែប ក្រុងកែប។ ​

(រូបថតពី Google)

១០/វិមានឯករាជ្យខេត្តកំពង់ស្ពឺ ចាប់ផ្ដើមសាងសង់ឡើងនាខែធ្នូ ឆ្នាំ២០១៥ វិមានឯករាជ្យខេត្តកំពង់ស្ពឺ ដែលមានកម្ពស់ ១៩.៥៣ម៉ែត្រ បានដាក់សម្ពោធជាស្ថាពរនៅថ្ងៃទី៣១ខែ មីនា ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្ដម ហ៊ុន ម៉ាណែត។ វិមានឯករាជ្យខេត្តកំពង់ស្ពឺ មានទីតាំងស្ថិតនៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។

(រូបថតពី Google)

១១/ វិមានឯករាជ្យខេត្តកំពង់ធំ​ ចាប់ផ្ដើមសាងសង់នៅថ្ងៃ ទី២២ ខែមេសា ឆ្នាំ២០១៨។ វិមានឯករាជ្យខេត្តកំពង់ធំដែលមានទីតាំងនៅស្ថិតនៅក្នុងក្រុងស្ទឹងសែន មានកម្ពស់១៩,១​ម៉ែត្រ។

(រូបថតពី Google)

១២/ វិមានឯករាជ្យខេត្តមណ្ឌលគិរី។ វិមានឯករាជ្យនេះ បញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨  និងបញ្ចប់ការសាងសង់ក្នុងខែវិច្ឋិកា ឆ្នាំ២០២១។ វិមានឯករាជ្យដែលស្ថិតក្នុងក្រុងសែនមនោរម្យនេះ មានកម្ពស់២៤ម៉ែត្រ ។

(រូបថតពីរដ្ឋបាលខេត្តមណ្ឌលគិរី)

១៣/វិមានឯករាជ្យខេត្តក្រចេះ ​ស្ថិត​នៅ​បរិវេណ​បឹង​កាឡូ​ ភូមិ​ក្រចេះ ​សង្កាត់​ក្រចេះ ​ក្រុង​ក្រចេះ ​សាងសង់​ថ្ងៃទី​០៦ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨។

(រូបថតពី Google)

១៤/វិមានឯករាជ្យខេត្តកំពង់ចាម ស្ថិតនៅភូមិទី ៦ សង្កាត់វិលវង់ ក្រុងកំពង់ចាម បានចាប់ផ្ដើមបើកការរដ្ឋានកសាងឡើងកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ មានរយៈពេល ១១ខែ សម្ពោធ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។

(រូបថតពី Google)

១៥/ វិមានឯករាជ្យខេត្តបាត់ដំបង ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ និងសម្ពោធជាផ្លូវការនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម​ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

(រូបថតពី រដ្ឋបាលខេត្តបាត់ដំបង)

១៦/ វិមានឯករាជ្យខេត្តរតនៈគីរី។ វិមានឯករាជ្យនេះ បានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ហើយមកពេលនេះកំពុងស្ថិតក្នុងដំណាក់កាលសាងសង់។ វិមានឯករាជ្យនេះ សាងសង់ឡើងនៅទីតាំងអតីតព្រលានយន្តហោះស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង។ វិមានឯករាជ្យនេះ មានប្រវែង ២៣.១ម៉ែត្រ។

ដោយឡែកសម្រាប់ខេត្តដែលមិនទាន់សាងសង់វិមានឯករាជ្យមានចំនួន៩ខេត្ត គឺខេត្តកណ្ដាល ខេត្តកំពត ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។

សូមរំឮកថា នៅក្រោយថ្ងៃដែលកម្ពុជាដណ្ដើមបានឯករាជ្យពីបារាំង ព្រះបាទ សម្ដេច នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់ត្រាស់បង្គាប់ឱ្យសាងសង់វិមានឯករាជ្យសម្រាប់អបអរសាទរក៏ដូចជារំឮកដល់ការដែលកម្ពុជាទទួលបានឯករាជ្យពេញលេញពីបារាំងដែលបានដាក់អាណានិគមមកលើកម្ពុជា ក៏ដូចជាការរំលឹកនឹកដល់បុព្វបុរសខ្មែរដែលបានពលីជីវិត ដើម្បីឱ្យបារាំងផ្ដល់ឯករាជ្យជូនកម្ពុជា។ វិមានឯករាជ្យដំបូងបង្អស់ក្នុងរាជធានីភ្នំពេញ គឺលោក វណ្ណ ម៉ូលីវណ្ណ ជាអ្នកគូសប្លង់ និងលោក តាន់ វឿត ដែលជាជាងចម្លាក់ដ៏ជំនាញនៅក្នុងខេត្តបាត់ដំបង គឺជាអ្នកសាងសង់ឡើង៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ នាទីutes មុន

ក្រុមហ៊ុន​ ហ៊ិននីគែន ខេមបូឌា បន្តឈានមុខជា «ទីកន្លែងធ្វើការដ៏ល្អ​»

របរចិញ្ចឹមគោ
ព័ត៌មានជាតិ២០ នាទីutes មុន

កសិករម្នាក់ក្នុងឃុំទន្លេបិទជោគជ័យលើមុខរបរចិញ្ចឹមគោបំប៉នបែបថ្មី បានផលលឿន

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ត្រាំ៖ ឥណ្ឌា​មាន​លុយ​ច្រើន​ណាស់ ម្ដេច​ត្រូវការ​លុយ​២១​លាន​ដុល្លារ​ពី​អាមេរិក​សម្រាប់​ការ​​បោះឆ្នោត?

ព័ត៌មានជាតិ២៩ នាទីutes មុន

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញក្រុមការងារចុះមូលដ្ឋានពង្រឹងកិច្ចសហការដោះស្រាយក្ដីកង្វល់ជូនប្រជាពលរដ្ឋ

ព័ត៌មានជាតិ៣២ នាទីutes មុន

អ្នកឧកញ៉ា សួរ វីរៈ ក្លាយជា កុងស៊ុលកិត្តិយសទី១ នៃរដ្ឋអ៊ីស្រាអែលប្រចាំកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចតេជោ អំពាវនាវឱ្យបញ្ចប់ជម្លោះរវាងបណ្ឌិត សុខ ទូច និងប៉ូលីសចរាចរណ៍ ព្រោះគ្មានអ្នកចំណេញ មានតែខាតទាំងអស់គ្នា

មន្ត្រីអាវុធហត្ថ
ចរាចរណ៍៧ ម៉ោង មុន

មន្ត្រីអាវុធហត្ថ៤នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងដីក្រុមហ៊ុន ចម្ការចេក វៀតណាម​ ថាកូអាគ្រី

ភ្លើងប្រចណ្ឌ
សន្តិសុខសង្គម៣ ម៉ោង មុន

មន្រ្តីអង្គរក្សម្នាក់កាប់សម្លាប់ប្រពន្ធដោយសារភ្លើងប្រចណ្ឌ និងទំនាស់លុយកាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហ្សេលេនស្គី៖ មាន​៤ប្រទេស​ដែល​ជំទាស់​សមាជិកភាព​ណាតូ​របស់​អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រីបាឡែនជាង១៥០ក្បាលបានជាប់គាំង​​រដូករណែល​​​នៅ​ឆ្នេ​រសមុទ្រ​​អូស្រ្តាលី

Sokha Hotels

ព័ត៌មានពេញនិយម