Connect with us

ព័ត៌មានអន្ដរជាតិ

បុរសម្នាក់ទិញទូផ្ទះបាយចាស់តពីសេដ្ឋី បែរឃើញដុំមាសសុទ្ធតម្លៃជាង ៧លានដុល្លារ

បានផុស

នៅ

បុរសម្នាក់បានទិញទូផ្ទះបាយដែលមានសភាព​ទ្រុឌទ្រោម​ពី​សេដ្ឋី​វ័យ​ចំណាស់ ក្រោយមក​គាត់បានប្រទះឃើញដុំមាស​សុទ្ធលាក់ទុកនៅខាងក្នុងចំនួន ៣ តម្លៃជាង ៧ លានដុល្លារ ប៉ុន្តែចុងក្រោយ​ក៏​សម្រេចចិត្ត​បញ្ជូន​វា​ទៅ​ប៉ូលិសវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រលប់ទៅឆ្នាំ ២០១៩ បុរសម្នាក់ AJ ដែលរស់នៅក្នុងប្រទេស​ដាណឺម៉ាក បានបង្កើតភាព​ច្របូកច្របល់​ជាមួយ​នឹងប្រព័ន្ធផ្សព្វផ្សាយជាច្រើន។ គាត់គឺ​ជាអ្នកស្រឡាញ់វត្ថុបុរាណ ហើយបាន​ចំណាយ​ប្រាក់ ១០០ អឺរ៉ូ (ជិត ១០០ ដុល្លារ) ដើម្បីនាំ​យក​ទូ​ផ្ទះបាយចាស់មួយ ដែលធ្លាប់ជា​កម្មសិទ្ធិ​របស់​មហាសេដ្ឋី​ចូលនិវត្តន៍​ បានស្លាប់​ក្នុង​ខែមីនា ឆ្នាំ ២០១៩។

ក្នុងអំឡុងពេលជួសជុលទូ​ផ្ទះបាយ​ដែលទិញ AJ មិន​អាច​ជឿ​ភ្នែក​របស់​គាត់​បាន​ឡើយ ​នៅ​ពេល​ដែល​គាត់​បាន​រក​ឃើញ​ថា​មាន​អ្វី​មួយ​កំពុង​លាក់​នៅ​ពី​ក្រោយ​ជញ្ជាំង​ថត។ វា​បាន​ក្លាយ​ជា​មាស​សុទ្ធ​ចំនួន ៣ ដុំ មាន​ទម្ងន់​ដល់​ទៅ ៤,៨៧ គីឡូក្រាម ដែល​មាន​តម្លៃ​ប្រហែល ១៩១,០០០ អឺរ៉ូ (៧លានដុល្លារ)។ ប៉ុន្តែ​នៅ​ទី​បំផុត គាត់​ក៏​សម្រេច​ប្រគល់​កំណប់​នេះ​ទៅ​ឲ្យ​អាជ្ញាធរ ជំនួសឲ្យ​ការ​លក់​ ដើម្បី​យកប្រាក់​ចាយវាយ។

យ៉ាងណាមិញ ប៉ូលិស​មូលដ្ឋាន​បាន​បង្ហើប​ប្រាប់​សារព័ត៌មាន​ថា​ ដុំមាសបាន​លាក់​នៅក្នុងទូដាក់ចាននោះ​ជាច្រើនទសវត្សរ៍មកហើយ ​ស្របពេលដែល​បុរស​នេះក៏​ធ្វើ​នៅរឿងដ៏ត្រឹម​ត្រូវ​ ព្រោះ​មាស​ដែល​លាក់​ទុក​មិន​មែន​ជា​កម្មសិទ្ធិ​របស់​គាត់ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​មាន​ហរតុការណ៍ស្រដៀងគ្នានេះ កើតឡើង​នៅដើមឆ្នាំ ២០១៧ នៅពេលដែលជាង​ជួសជុល​ឧបករណ៍អាយុ ៦១ឆ្នាំម្នាក់​បានរកឃើញកាក់ចំនួន ៩១៣ ដែលជីកនៅចន្លោះឆ្នាំ ១៨៤៧ និង ១៩១៥ ខណៈពេលដែល​កំពុងជួសជុលព្យាណូសម្រាប់សាលារៀនមួយក្នុងប្រទេសអង់គ្លេស។ កាលណោះអ្នកជំនាញប៉ាន់ស្មានថាមានតម្លៃដល់ទៅ ៥០០,០០០ផោន(៦៣៤,២០៧ដុល្លារ) ។

វាត្រូវបានគេដឹងថាព្យាណូជាកម្មសិទ្ធិរបស់ប្តីប្រពន្ធវ័យចំណាស់មួយ ដែលមិនបានដឹងអ្វីទាំងអស់អំពី​កំណប់ទ្រព្យរបស់ខ្លួន។ ត្បិតថា ពួកគេជាម្ចាស់​ព្យាណូដែលបាននៅក្នុងផ្ទះអស់រយៈពេល ៣៣ ឆ្នាំ រហូតដល់ទីបំផុត​បានបរិច្ចាគវាទៅ​សាលារៀនដែលត្រូវការឧបករណ៍​នៅ Shropshire ប្រទេសអង់គ្លេស៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖docbao

ចុចអាន៖ដោយសារចង់បានសំណង បុរស ចិន ម្នាក់ ត្រូវរថយន្តបុក ២០ដង ក្នុងពេល២ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ២៣ នាទីutes មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២៥ នាទីutes មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ៣១ នាទីutes មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម