Connect with us

សេដ្ឋកិច្ច

រដ្ឋាភិបាលថ្មី ប្រកាសធានាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ៧% និងកាត់បន្ថយភាពក្រីក្រឲ្យទាបជាង១០%

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជាថ្មីដែលដឹកនាំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាសចេញជាផ្លូវការនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១នេះ គឺមានបាវចនាចំនួន៥ គោលដៅយុទ្ធសាស្រ្តចំនួន៥ និងអាទិភាពគន្លឹះចំនួន៥។ ក្នុងនោះ រាជរដ្ឋាភិបាលថ្មី បានប្រកាសធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%ក្នុងមួយ១ឆ្នាំៗ និងទាញទម្លាក់អត្រាភាពក្រីក្រឲ្យទាបជាង១០%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ គឺគោលដៅយុទ្ធសាស្រ្តទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ទី១.ធានាឲ្យបានកំណើនសេដ្ឋកិច្ចក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់៧% ប្រកបដោយភាពធន់នឹងវិបត្តិនានា។ ទី២. គឺបង្កើតការងារឲ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស សម្រាប់យុវជន ឯទី៣. គឺសម្រេចឲ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង១០% និងបន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រ ឲ្យស្ថិតនៅក្នុងកម្រិតអប្បបរមា។

ចំណែក ទី៤. គឺបន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពនៃសេវាសាធារណៈ ក៏ដូចជា បន្តពង្រឹងអភិបាលកិច្ចវិស័យឯកជន និងបន្តកិច្ចប្រឹងប្រែងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច ការវិនិយោគ និងពាណិជ្ជកម្ម។ ដោយឡែក គោលដៅយុទ្ធសាស្រ្តទី៥. គឺធានាឲ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ចំពោះបាវចនាទាំង៥របស់យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១វិញ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ជាមួយនឹងបាវចនាទាំង ៥ និងគោលដៅយុទ្ធសាស្រ្តទាំង៥នេះ គឺរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់យកនូវអាទិភាពគន្លឹះចំនួន៥ផងដែរសម្រាប់យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ គឺមនុស្ស ផ្លូវ​ ទឹក ភ្លើង និងបច្ចេកវិទ្យា៕

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម