ព័ត៌មានអន្ដរជាតិ
គ្រូពេទ្យជំនាញ ៦ រូបដាក់ប្រចាំការសម្រាប់ព្យាបាលលោក ថាក់ស៊ីន
ក្រុមវេជ្ជបណ្ឌិតចំនួន ៦ រូបដែលមានឯកទេសផ្នែកជំងឺបេះដូង សួត និងជំងឺកូវីដ ១៩ ត្រូវបានចាត់តាំងឲ្យប្រចាំការសម្រាប់ព្យាបាលអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប៉ូលិសក្នុងទីក្រុងបាងកក ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកឧត្តមសេនីយ៍ទោ Sophonrat Singhajaru ប្រធានពេទ្យប៉ូលិសបានឲ្យដឹងថា បច្ចុប្បន្ននេះស្ថានភាពរបស់លោក ថាក់ស៊ីន បានប្រសើរឡើងបន្តិចហើយ តាំងតែពីយប់ថ្ងៃពុធមកម្ល៉េះ ប៉ុន្តែគាត់នៅតែអស់កម្លាំង និងសម្ពាធឈាមឡើងខ្ពស់ ហើយកំពុងដាក់អុកស៊ីសែន ខណៈរហូតមកដល់ពេលនេះ ខាងពេទ្យក៏មិនទាន់មានការអនុញ្ញាតឲ្យចូលសួរសុខទុក្ខគាត់នៅឡើយដែរ ។
លោក Sophonrat អះអាងទៀតថា អតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ ឆ្នាំរូបនេះគឺទទួលការព្យាបាលដូចគេដូចឯង មិនមែនក្នុងករណីពិសេសណាមួយនោះទេ ខណៈកាលពីពេលមុនៗអ្នកទោសវ័យចំណាស់ផ្សេងទៀតក៏ត្រូវបានផ្ទេរចេញពីមន្ទីរអប់រំកែប្រែទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យដូចលោក ថាក់ស៊ីន ដែរ ។
លោកឧត្តមសេនីយ៍ទោរូបនេះបញ្ជាក់បន្ថែមថា លោក ថាក់ស៊ីន មិនត្រូវបានដាក់ខ្នោះដៃនោះទេ អំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ ព្រោះតាមច្បាប់ អ្នកទោសដែលមានអាយុក្រោម ១៦ ឆ្នាំ ឬលើសពី ៧០ឆ្នាំ ត្រូវបានលើកលែងពីការធ្វើបែបនេះ ដោយសារតែការដាក់ខ្នោះដៃ នឹងបង្កការលំបាកក្នុងការព្យាបាល ។
គួរបញ្ជាក់ថា លោក ថាក់ស៊ីន ដែលត្រូវតុលាកំពូលផ្ដន្ទាទោសដាក់ពន្ធនាគារ ៨ ឆ្នាំក្នុងសំណុំរឿងក្ដីផ្លូវច្បាប់ចំនួន ៣ ករណី ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យក្នុងនាយកដ្ឋានអប់រំកែប្រែ Remand ទៅកាន់មន្ទីរពេទ្យប៉ូលិសក្នុងទីក្រុងបាងកកនៅម៉ោងប្រហែល ១ រំលងអធ្រាត្រថ្ងៃពុធ ដើម្បីព្យាបាលជំងឺលើសឈាម បន្ទាប់ពីលោកមានអាការៈតឹងទ្រូង និងគេងមិនលក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ លោក ថាក់ស៊ីន ត្រូវបញ្ជូនចេញពីពន្ធនាគារទៅមន្ទីរពេទ្យទាំងកណ្ដាលយប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព