Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងសេអ៊ូល នឹងបន្ថែមចំនួនកាមេរ៉ាសុវត្ថិភាព ការពារករណីរំលោភសម្លាប់

បានផុស

នៅ

នៅថ្ងៃពុធ ទី២៣ ខែសីហា អភិបាលក្រុងសេអ៊ូលបានប្ដេជ្ញាថា នឹងបង្កើនចំនួនកាមេរ៉ាឃ្លាំមើលតាមឧទ្យានក្នុងទីក្រុង បន្ទាប់ពីមានករណីរំលោភយ៉ាងព្រៃផ្សៃ និងសម្លាប់គ្រូបង្រៀនម្នាក់កាលពីសប្ដាហ៍មុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យមានឈ្មោះថា Choi Yun-jong ដែលបានវាយ និងចាប់រំលោភស្ត្រីរងគ្រោះម្នាក់នៅផ្លូវលំក្នុងសង្កាត់ Sillim ទីក្រុងសេអ៊ូល ដោយមិនដឹងថាទីនោះពោរពេញដោយកាមេរ៉ាសុវត្ថិភាពឡើយ ។

ជាធម្មតាអត្តសញ្ញាណរបស់ជនសង្ស័យមិនត្រូវបានបង្ហាញជាសាធារណៈទេ ប៉ុន្តែប៉ូលិសសម្រេចចិត្តបង្ហាញវិញដោយគិតពីផលប្រយោជន៍រួម ។

ចំណែកឯជនរងគ្រោះវិញជា គ្រូបង្រៀនបឋមសិក្សា ភេទស្រី អាយុជាង ៣០ ឆ្នាំ នាងរងរបួសធ្ងន់ និងស្លាប់នៅមន្ទីរពេទ្យ ២ ថ្ងៃក្រោយកើតហេតុ ។

ឧក្រិដ្ឋកម្មនេះបានធ្វើឱ្យប្រទេសកូរ៉េខាងត្បូងទាំងមូលមានការភ្ញាក់ផ្អើល និងបង្កឱ្យមានការអំពាវនាវយ៉ាងក្តៅគគុក ចំពោះក្រុមប្រឹក្សានៅក្នុងស្រុកឱ្យលាលែងពីតំណែងតែម្ដង ។

ពាក់ព័ន្ធនឹងករណីខាងលើ អភិបាលក្រុងសេអ៊ូល លោក Oh Se-hoon បាននិយាយថា ទីក្រុងនឹងបង្កើនចំនួនកាមេរ៉ាឃ្លាំមើលតាមឧទ្យាន និងនៅលើផ្លូវឡើងភ្នំ ដើម្បីកាត់បន្ថយកន្លែងប្រព្រឹត្តសម្រាប់ជនខិលខូច ។

គាត់បានបន្តថា “ទីក្រុងសេអ៊ូលធ្លាប់តែជាទីក្រុងដែលស្ត្រីអាចដើរតែឯងដោយមានសុវត្ថិភាព ។ ប្រសិនបើ​ឧក្រិដ្ឋកម្ម​​នៅ​តែ​បន្ត មុខ​មាត់​របស់​ទីក្រុង​សេអ៊ូល​​នឹង​ត្រូវ​បាន​បង្អាប់​មិនខាន ។”

ជាការពិតណាស់ យោងតាមស្ថិតិផ្លូវការបានឱ្យដឹងថា កូរ៉េខាងត្បូងជាប្រទេសដែលមានសុវត្ថិភាពបំផុត ជាមួយនឹងអត្រាឃាតកម្ម ១.៣ ប៉ុណ្ណោះក្នុងចំណោមមនុស្ស ១០០ ០០០ នាក់ក្នុងឆ្នាំ ២០២១ ។

ប៉ុន្តែមួយរយៈនេះ មានឧក្រិដ្ឋកម្មហិង្សាច្រើនគួរឲ្យកត់សម្គាល់ រាប់ទាំងការចាក់សម្លាប់មនុស្សយ៉ាងរង្គាល ២ ករណីថែមទៀត ៕

ប្រែសម្រួល៖ វារី

ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម