ព័ត៌មានអន្ដរជាតិ
ជប៉ុនបញ្ចេញ ទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក
ទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដែលរងគ្រោះដោយរលកយក្សស៊ូណាមិ ត្រូវប្រទេសជប៉ុន បញ្ចេញចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកហើយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ។
ទឹកប្រហែល ១.៣៤ លានតោន បានប្រមូលផ្តុំ ចាប់តាំងពីរលកយក្សស៊ូណាមិឆ្នាំ ២០១១ បំផ្លាញរោងចក្រនេះ ហើយទឹកនឹងត្រូវបញ្ចេញក្នុងរយៈពេល ៣០ ឆ្នាំ បន្ទាប់ពីការបន្សុទ្ធ ។
តាមពិតទៅទឹកសំណល់វិទ្យុសកម្មឆ្លងកាត់ប្រព័ន្ធចម្រោះដើម្បីយកអ៊ីសូតូមវិទ្យុសកម្មចេញ ដោយបន្សល់ទុកតែទ្រីទីយ៉ូម ដែលជាអ៊ីសូតូបវិទ្យុសកម្មមួយក្នុងចំណោមពីរនៃអ៊ីដ្រូសែន ។ ទោះបីជាទ្រីទីយ៉ូមមានជាតិពុល ក៏អ្នកជំនាញបានអះអាងថា បរិមាណទ្រីទីយ៉ូមនៅក្នុងបរិស្ថាននឹងមានតិចតួចបំផុតដោយសារតែការលាយជាមួយទឹកសមុទ្រ ។
មួយវិញទៀតការត្រួតពិនិត្យរយៈពេលពីរឆ្នាំរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA បានរកឃើញថា យុទ្ធសាស្ត្ររបស់ប្រទេសជប៉ុននឹងមានផលប៉ះពាល់តិចតួចដល់មនុស្ស និងបរិស្ថាន ។
មិនតែប៉ុណ្ណោះ លោក Nigel Marks អ្នកជំនាញខាងកាកសំណល់វិទ្យុសកម្ម និងជាសាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Curtin បានឱ្យដឹងថា “ការទទួលទានគ្រឿងសមុទ្រមានប្រភពមកពីទឹកក្បែរនោះមួយជីវិត ស្មើនឹងការស្រូបទ្រីទីយ៉ូមប៉ុនចេកមួយម៉ាត់ប៉ុណ្ណោះ”៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ខានស្អែក ជប៉ុន នឹងបញ្ចេញទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ចូលមហាសមុទ្រប៉ាស៊ីហ្វិក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ