Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តី​ថ្មី​ក្រសួង​អធិការ​កិច្ច ជា​អ្នក​ខេត្ត​កំពង់ស្ពឺ ជា​បញ្ញវន្ត​បញ្ចប់​ការ​សិក្សា​នៅបារាំង

បានផុស

នៅ

លោក ហួត ហាក់ ជា​សមាសភាព​រដ្ឋមន្រ្តីថ្មីមួយរូបក្នុង​ចំណោម​សមាភាព​រដ្ឋមន្រ្តីថ្មី​​ជាច្រើន​រូបទៀត នៃ​គណៈរដ្ឋមន្ត្រីក្នុង​​រាជរដ្ឋាភិបាល​នីតិកាល​ទី ៧ ដែល​មាន​ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជា​ប្រមុខ​ថ្នាក់​ដឹកនាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ជីវប្រវត្តិ​​​ ​លោក ហួត ហាក់ មាន​ស្រុក​កំណើត​​នៅ​​ខេត្ត​កំពង់ស្ពឺ។ មុន​ទទួល​តំណែង​​ជា​រដ្ឋមន្ត្រី​ក្រសួង​អធិការ​កិច្ច (​អតីត​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច) ជំនួស​លោក​ជំទាវ​កិត្តិ​សង្គ​ហ​បណ្ឌិត ម៉ែន សំអន លោក​បាន​​បម្រើ​ការងារ​នៅ​ក្រសួង​ទំនាក់ទំនង​ជាមួយ​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច​បច្ចុប្បន្ន​ក្រសួង​អធិការ​កិច្ច​ជាង ៣០ ឆ្នាំ តាំង​ពី​តួនាទី​ជា​មន្រ្តី​ធម្មតា​រហូត​ឡើង​ជា​រដ្ឋលេខាធិការ​ក្រសួង។

តើ​រដ្ឋមន្រ្តី​ថ្មី​រូប​នេះ​នរណា មាន​ប្រវត្តិ​បែប​ណា​ដែរ?

ជីវប្រវត្ត​

លោក ហួត ហាក់ ​កើតនៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែល​មាន​លោក​ឪពុក​ឈ្មោះ ហួត ឈុន អ្នកម្តាយឈ្មោះ យឹម ហុង និង​មាន​ភរិយាឈ្មោះ សុង ធីតា ព្រម​ទាំង​មាន​កូនប្រុសស្រី​ចំនួន ៣ នាក់។ គិតនៅត្រឹមឆ្នាំ ២០២៣ លោកមាន​វ័យ ៥០ ឆ្នាំ។

ការ​សិក្សា​អប់រំ

លោក ហួត ហាក់ បាន​ទទួលការអប់រំបណ្តុះបណ្តាលទាំងក្នុងនិងក្រៅប្រទេស។ លោកបាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នីតិសាស្រ្តនៅមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាសស្រ្តសេដ្ឋកិច្ច និង​សញ្ញាបត្រ​ជាមន្ត្រីជាន់ខ្ពស់ផ្នែកការទូតនៅសាលាភូមិន្ទរដ្ឋបាល (ERA) នៅឆ្នាំ២០០១។

លោក​បានបន្តបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្នែក​វិទ្យាសាស្ត្រនយោបាយនៅឆ្នាំ ២០០៥ និង​ថ្នាក់​បណ្ឌិត​គ្រប់គ្រង​​ធុរកិច្ច​ពី​សកលវិទ្យាល័យ Preston (Preston University) នៅឆ្នាំ ២០០៨។ ដោយស្រឡាញ់ការសិក្សានិង​ការតស៊ូព្យាយាម លោក ហួត ហាក់ ក៏បាន​ទៅ​បន្តការ​សិក្សានៅតាម​បណ្តាប្រទេស​មួយចំនួន​ដូចជា ចក្រភពអង់គ្លេស ប្រទេស​សឹង្ហបុរី សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ជាពិសេសមានឱកាសទទួលបាន​អាហារូបករណ៍​​ទៅ​សិក្សា​នៅប្រទេស​បារំាង និងទទួលបានសញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងសាធារណៈ​ពីសាលាជាតិ​រដ្ឋបាល​បារាំង (ENA) ដែលជាសាលា​ដ៏ល្បីល្បាញមួយរបស់អឺរ៉ុប ក្នុងការ​បណ្តុះបណ្តាល​អ្នក​នយោបាយ អ្នក​រដ្ឋបាល អ្នកសេដ្ឋកិច្ច និង​អ្នកការទូតជាន់ខ្ពស់។

ចំណេះ​ភាសា​បរទេស

ចំពោះ​ភាសាបរទេស លោក​អាច​ប្រើប្រាស់ភាសាបារាំង និងអង់គ្លេស​បានយ៉ាងស្ទាត់ជំនាញ។

បទ​ពិសោធន៍​ការងារ

ទោះ​ធ្លាប់​មាន​បទពិសោធន៍​លើការងារ​ជំនាញ​ផ្សេងៗ​ជាច្រើន​ដូចជាសាស្ត្រាចារ្យ​ច្បាប់ និពន្ធ​នាយក​សារព័ត៌មាន អ្នក​រដ្ឋបាល អ្នកច្បាប់ មុខជំនាញ​ការទូត លោក ហួត ហាក់ មិនមែន​ជា​ឥស្សរជន​ថ្មី​នោះ​ទេ​នៅ​ក្នុង​វិស័យ​អធិការកិច្ច។

លោក​បាន​ប្រឡូក​ក្នុង​ការងារនេះ​ប្រមាណ​ជា ៣០ ឆ្នាំ​ ដោយ​ធ្លាប់​ចូល​បម្រើការ​តាំង​ពីជា​មន្រ្តីធម្មតា ជា​ប្រធាន​ការិយាល័យ​ ជាប្រធាន​នាយកដ្ឋាន​រដ្ឋបាល​និង​បុគ្គលិក​ពី​ឆ្នាំ២០០១ ដល់ឆ្នាំ ២០០៨ ជា​អនុរដ្ឋលេខាធិការរយៈពេល ១០ ឆ្នាំ​ពី​ឆ្នាំ ២០០៨ ដល់ឆ្នាំ២០១៨ និង​ជា​រដ្ឋលេខាធិការ​ទទួល​បន្ទុក​ការងារ​ទទួល​ពាក្យបណ្តឹង និង​អង្កេត​ស្រាវជ្រាវពីឆ្នាំ​២០១៨ ដល់ឆ្នាំ២០២៣ នៅក្រសួង​​ផងដែរ។

ការ​ប្តេជ្ញាចិត្ត​លើ​តួនាទី​ថ្មី​

រាជរដ្ឋាភិបាលនៅក្នុង​អណត្តិថ្មី​ បានដាក់​ចេញឱ្យ​អនុវត្ត​កម្មវិធីនយោបាយ​នានា និង​យុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់កាល​ទី​១ ដែល​បន្តផ្តោតការយកចិត្តទុកដាក់​ជា​សំខាន់ ទៅ​លើការ​កែទម្រង់​កាន់​តែ​ស៊ីជម្រៅ និង​កាន់តែ​ទូលំទូលាយជាងមុន ក្នុងន័យ​ចូលរួម​ថែរក្សា​សមិទ្ធផលចាស់ ដែល​អ្នក​ដឹកនាំ​រៀមច្បង​ជំនាន់​មុន​បានកសាងហើយ​អ្នកបន្តវេន​ជំនាន់ថ្មីនេះ ក៏រួមគ្នា​ប្តេជ្ញាបង្កើត​សមិទ្ធផល​ថ្មី​បន្ថែម​ទៀតផងដែរ។

កាន់តួនាទី​ដឹកនាំ​នៅ​ក្រសួង​ លោក ហួត ហាក់ បានប្តេជ្ញា​យ៉ាងមុតមាំចងចាំជានិច្ច​នូវ​អភិក្រម​ការងារ​ទាំង ៥ យ៉ាង របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់»

លើសពីនោះ រដ្ឋមន្រ្តីអធិការកិច្ចថ្មី​រូបនេះ​ក៏បានរៀបចំនូវការកំណែទម្រង់​ជាអាទិភាពមួយចំនួនសំដៅ​អនុវត្តឱ្យ​បាន​ជោគជ័យ​​​នូវបេសកកម្ម​ចំបង​របស់ក្រសួង ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ ប្រគល់​ជូន ដើម្បីធានា​បាននូវវប្បធម៌សុចរិតភាព តម្លាភាព គណនេយ្យភាព មនសិកា​វិជ្ជាជីវៈ និង​ការ​ពង្រឹង​វិន័យ​ការងារ ក៏ដូចជាការតាំងចិត្តយ៉ាងមុតមាំ ក្នុងការចូលរួម​អនុវត្តឱ្យបានជោគជ័យ កម្មវិធី​នយោបាយ​នានា របស់រាជរដ្ឋាភិបាលអាណត្តិទី ៧ និង​ផែនការយុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់កាលទី១ នៃអាណត្តិទី៧នេះ។

តាមរយៈចំណេះដឹង​ និង​បទពិសោធន៍ការងារប្រមាណជា ៣០ ឆ្នាំ រួមជាមួយការតាំងចិត្ត​ដ៏​ម៉ឺងម៉ាត់​ឥតងាករេ លោក​ប្តេជ្ញា​នឹង​បន្តរួមចំណែកយ៉ាងសំខាន់​ដល់ការ​អនុវត្ត​គោលនយោបាយ​របស់​រាជ​រាដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត ជាពិសេស​ក្នុងវិស័យអធិការកិច្ចនេះ តាមរយៈ​ការពង្រឹង​សកម្មភាព​នានា ដែលរួម​មានជា​អាទិ៍​ ការងារ​តាមដានត្រួតពិនិត្យ ការធ្វើអធិការកិច្ចលើគ្រប់វិស័យ ការទទួលនិង​ដោះស្រាយ​​ពាក្យបណ្តឹង ការការពារទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិស្របច្បាប់របស់ប្រជាពលរដ្ឋ ការប្រឆាំងនឹង​អំពើ​ពុករលួយ ការរំលោភដោយ​អំណាច និងបាតុភាពអសកម្មនានា ការលើក​​កម្ពស់​អភិបាលកិច្ចល្អ និងការពង្រឹងប្រសិទ្ធភាព​នៃការអនុវត្តន៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ជា​ការ​ចំណែក​យ៉ាងសំខាន់​ជួយដល់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេស​​ប្រកបដោយចីរភាព ធ្វើ​ឱ្យ​រដ្ឋបាល​សាធារណៈ​កាន់តែស្អាតស្អំ មានគុណភាព ដែលជាការឆ្លើយតប​នឹងបំណងប្រាថ្នា​​របស់ប្រជាពលរដ្ឋទូទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជង្ហុកដ៏ធំមួយនៅជិតស្ពានស្ទឹងមានជ័យបង្កឡើងដោយរថយន្ដដឹកគ្រឿងចក្ររយៈពេលជាង១០​ថ្ងៃ​មកហើយនៅមិនទាន់ជួសជុល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កាន់តែក្តៅ! ថ្ងៃមុនបាញ់ ATACMS, ឥឡូវ អ៊ុយក្រែន បាញ់ Storm Shadow ចូលដីរុស្ស៊ី ថែមទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កាន់តែ​មិន​ស្រួល! រុស្ស៊ី គំរាម​បាញ់​មីស៊ីល​អន្តរទ្វីប​ឲ្យ​ចំ​រដ្ឋធានី​កៀវ​របស់​អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជម្លោះ​វោហារស័ព្ទ​​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​​​រវាង​មេដឹកនាំបស្ចឹម​​លោកនិងរុស្ស៊ី ក្រោយ​ពូទីន​ចេញ​ក្រឹត្យ​កែប្រែ​ការ​​ប្រើ​នុយក្លេអ៊ែរ​​​

សេដ្ឋកិច្ច៥ ម៉ោង មុន

តម្លៃប្រេងសាំងលក់រាយធ្លាក់ចុះបន្ដិច

Sokha Hotels

ព័ត៌មានពេញនិយម