Connect with us

ជីវិតកម្សាន្ដ

បទ “Seven” របស់​ Jungkook ត្រូវចោទប្រកាន់ថា លួចចម្លងស្នាដៃពីគេ

បានផុស

នៅ

ផលិតករជើងចាស់ម្នាក់បានចោទប្រកាន់ Jungkook សមាជិក BTS ជាសាធារណៈថា​ បទ “Seven” ​ជាបទដែលលួចចម្លងពីស្នាដៃរបស់លោក ​ដែលលោកធ្លាប់ផលិតកាលពី ១១ឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ ផលិតករ K-Pop ជំនាន់ទី១ លោក Yang Joon Young បានបង្កការភ្ញាក់ផ្អើលដល់ពិភព K-Pop យ៉ាងខ្លាំង ក្រោយពេលលោកប្រកាសក្ដែងៗថាបទ “Seven” របស់តារាចម្រៀង Jungkook បានលួចចម្លងពីបទ “Time of Mask” របស់ក្រុម Fin.K.L ដែលលោកផលិតតាំងពីឆ្នាំ២០១២ មកម្ល៉េះ។

បន្ទាប់ពីការ​ចោទ​ប្រកាន់​នេះ ប្រិយមិត្តជាច្រើននាក់បានចេញមុខការពារជំនួស Jungkook ដោយលើកឡើងថាបទ ​“Seven” និងបទ “Time of Mask” ហាក់គ្មានភាពស្រដៀងគ្នាទាល់តែសោះ។ មិនតែប៉ុណ្ណោះ ទស្សនិកជនបានចោទផលិតករ Yang Joon Young វិញ ដោយនិយាយថា បទ “Time of Mask” បានចម្លងពីបទ “Say You’ll Be There” របស់ក្រុម Spice Girls ដែលផ្សាយកាលពីឆ្នាំ១៩៩៦ ។

ក្នុងរឿងចោទប្រកាន់ដ៏ចម្រូងចម្រាសនេះ ត្រូវសារព័ត៌មាន Dispatch ចេញផ្សាយភ័ស្តុតាងបញ្ជាក់ហើយថា បទចម្រៀងរបស់ Jungkook ពុំមានពាក់ព័ន្ធនឹងការចម្លងរបស់នរណាឡើយ។

សូមទស្សនាបទ Seven

សូមទស្សនាបទ Time of Mask
សូមទស្សនាបទ Say You’ll Be There

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Britney Spears ទទួលការព្យាបាលផ្លូវចិត្ត ក្រោយស្វាមីវ័យក្មេងប្ដឹងលែងលះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម