Connect with us

ព័ត៌មានជាតិ

«ក្រសួងទំនាក់​ទំន​ង​​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ដូរទៅជា «ក្រសួងអធិការកិច្ច»

បានផុស

នៅ

ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលថ្មីនេះ បានសម្រេចកែសម្រួល «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា «ក្រសួងអធិការកិច្ច» ជំនួសវិញ។ ការសម្រេចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែសីហា ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីប្រកាសរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី លើកឡើងថា រាជរដ្ឋាភិបាល បានបង្កើតក្រសួង​ទំនាក់​ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង​​​​​​​​​​អធិការកិច្ច នៅឆ្នាំ​១៩៩៩មកម្ល៉េះ។ គោលបំណងនៃការបង្កើតក្រសួងនេះ គឺចូលរួមលើកកម្ពស់ ​និង​ពង្រឹង​អភិបាលកិច្ច ដើម្បីធានាប្រសិទ្ធភាព សុច​រិត​​ភាព​​ មនសិការវិជ្ជាជីវៈ វិន័យការងារ និង​ស្អាត​ស្អំ​របស់​រដ្ឋបាលសាធារណៈ ព្រម​ទាំង​រួមចំណែក​​ទប់ស្កា​ត់ ​ប្រយុទ្ធ​ប្រឆាំង កាត់​បន្ថយ និង​ឈាន​ទៅ​លុប​បំបាត់​អំពើ​ពុក​រលួយ។

យោងតាមសាវតារលើវិស័យអធិការកិច្ច និងភាពចាំបាច់របស់រាជរដ្ឋាភិបាលក្នុងការ​ប្រគល់​​តួនាទី​ភារកិច្ចលើវិស័យទំ​នាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ឱ្យស្ថាប័ននានា ការ​ប្តូរ​ឈ្មោះ​ក្រសួង​ជា​​ «ក្រសួងអធិការកិច្ច» នាពេលនេះ ពិតជាឆ្លើយតបនឹងកម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ​អាណត្តិទី៧​​ និង​​យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។

ជាមួយគ្នានេះ ការ​ប្តូរ​ឈ្មោះ​ជា​​ «ក្រសួងអធិការកិច្ច» ក៏ស្របតាមស្មារតីនៃកិច្ចប្រជុំ​នៅ​​​ឧត្តម​ក្រុម​ប្រឹក្សាសេដ្ឋកិច្ចជាតិ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ និងជាបំណងប្រាថ្នារបស់​​​​ថ្នា​ក់​ដឹក​នាំ ​ក៏ដូចជាមន្ត្រីរាជការនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ផងដែរ។ ​ 

សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច ត្រូវបានរៀបចំឡើងចំនួន ១០មាត្រា​​  ហើយ​ត្រូវ​បាន​​សម្រេច​​ឯក​ភា​ព​ដោយ​អ​ង្គ​ប្រជុំ​ពេញ​​អង្គ​​​​គណៈ​​​រ​ដ្ឋ​មន្ត្រី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម