Connect with us

ព័ត៌មានជាតិ

នាវិច្ឆិកា ឯកឧត្តម ហ៊ុន ម៉ាណែត  នឹងដឹកនាំវេទិការាជរដ្ឋាភិបាលផ្នែកឯកជន ដើម្បីស្ដាប់មតិ និងសំណូមពរ

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំវេទិការាជរដ្ឋាភិបាលផ្នែកឯកជន លើកទី១៩ ដើម្បីស្ដាប់មតិ និងសំណូមពរផ្សេងៗ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្ដម ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងកិច្ចប្រជុំពេញអង្គគណរដ្ឋមន្ត្រីលើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដម នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការដឹកនាំវេទិការាជរដ្ឋាភិបាលផ្នែកឯកជន លើកទី១៩នេះ គឺដើម្បីស្ដាប់មតិ និងសំណូមពរផ្សេងៗការដាក់ចេញនូវវិធានការមុតស្រួចនិងជាក់ស្ដែង ដើម្បីបន្តជំរុញគាំទ្រដល់វិស័យឯកជនដែលជា កម្លាំងចលករនៃកំណើនសេដ្ឋកិច្ច។

បន្ថែមពីនេះ នាយករដ្ឋមន្ត្រីក៏បានអះអាងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តដាក់ចេញនូវយន្តការឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ជាប​ន្តទៀត ក្រោមហេតុផល ដើម្បីរក្សានូវភាពរស់រវើកនិងរួមបញ្ចូលគ្នា គ្រប់បក្សនយោបាយ ដែលចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បក្សដែលចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ។

ឯកឧត្តមនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ទៀថា ការបន្តរក្សាទុកនូវយន្តការឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នេះ គឺសំដៅដល់ការប្រមូលយកធាតុចូលដែល មានលក្ខណៈជាទស្សនៈពហុគំនិត ពីបណ្ដាគណបក្សនយោបាយនានា ដើម្បីសម្រាប់ជាប្រយោជន៍ដល់ ការស្ថាបនាជាតិ។

ឯកឧត្តម ហ៊ុន ម៉ាណែត  ប្រមុខរាជរដ្ឋាភិបាល ក៏បានអរគុណដល់ពលរដ្ឋកម្ពុជាដែលបានបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ដែលការបោះឆ្នោតជូនបក្សប្រជាជននេះ ជាការជំនឿនិងការគាំទ្រយ៉ាងធំធេងនូវដំណើរការប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត ឥស្សរជនគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។

សូមជម្រាបឡើងវិញ នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្ដម ហ៊ុន  ម៉ាណែត បានដឹកនាំកិច្ចប្រជុំពេញអង្គគណរដ្ឋមន្ត្រីលើលដំបូង ក្នុងនីតិកាលទី៧នៃរដ្ឋសភា ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទីមួួយ។ ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទីមួយនេះ គឺរដ្ឋាភិបាលថ្មី ប្រកាសធានាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ៧% និងកាត់បន្ថយភាពក្រីក្រឲ្យទាបជាង១០% ក៏ដូចជាការធានាជាច្រើនផ្សេងទៀត៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

លោក ត្រាំ៖ អាមេរិក និង​ចិន​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មរួម​គ្នា

ព័ត៌មានជាតិ៧ នាទីutes មុន

អភិបាលខណ្ឌ ៧ មករា ប្រជុំដាក់ផែនការ និងជំរុញមន្ត្រីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់បញ្ហាសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន

ព័ត៌មានជាតិ៩ នាទីutes មុន

ការប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រេចបានជិត៩៧%ហើយ ខណៈបាំង១សប្ដាហ៍ទៀតនឹងផុតកំណត់  

ព័ត៌មានជាតិ១២ នាទីutes មុន

ប្រជាពលរដ្ឋជាច្រើនក្នុងខេត្តរតនគិរី ទទួលបានការព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់ក និងភ្នែកដោយឥតគិតថ្លៃ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ចិន​បំបែកកំណត់ត្រាលើការនាំចូលទុរេន ខណៈវៀតណាម ម៉ាឡេស៊ី ថៃ ប្រជែងគ្នាលើការផ្គត់ផ្គង់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានជាតិ២២ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម