Connect with us

ព័ត៌មានជាតិ

សហគ្រាសជិត ៨ពាន់ បានចុះបញ្ជីនៅពន្ធដារ រយៈពេល ៧ខែឆ្នាំនេះ

បានផុស

នៅ

អគ្គនាយកពន្ធដារ បានទទួលការស្នើសុំចុះបញ្ជីសរុបចំនួន ៩៤០០សហគ្រាស រយៈពេល ៧ខែ ឆ្នាំ ២០២៣ ក្នុងនោះ សហគ្រាសដែលបានអនុញ្ញាតឱ្យចុះបញ្ជីមានចំនួន ៧៨៥៧ ស្មើនឹង ៨៤ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអគ្គនាយកពន្ធដារ ការចុះបញ្ជីពន្ធ ជាមុខងារប្រតិបត្តិការស្នូលដ៏សំខាន់មួយ ដែលអគ្គនាយកដ្ឋានពន្ធដារ​តែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ ព្រោះការចុះបញ្ជីពន្ធដារ គឺជាប្រភពទិន្នន័យដ៏​សំខាន់គាំទ្រដល់ការគ្រប់គ្រង​ការដាក់លិខិតប្រកាស ការធ្វើសវនកម្ម ការប្រមូលបំណុលពន្ធ និងបណ្ដឹងតវ៉ា និងការងារផ្សេងទៀត សំដៅប្រមូល​ចំណូល​ពន្ធប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ពិសេសកែលម្អបរិយាកាសអាជីវកម្ម ធានាបាននូវការប្រកួត​ប្រជែងដោយស្មើភាព។

ទន្ទឹមនឹងការជំរុញការងារចុះបញ្ជី អគ្គនាយកដ្ឋានពន្ធដារ ក៏បានដាក់ចេញនូវវិធានការនានាដើម្បីធានាបានភាពត្រឹមត្រូវ​នៃការចុះបញ្ជី ដូចជាការចុះអង្កេតផ្ទាល់ដល់ទីតាំងជាដើម។ អគ្គនាយកដ្ឋានពន្ធដារ បានសង្កត់ធ្ងន់ថា នឹងបង្វែរការ​ស្នើសុំ ឬបដិសេធការស្នើសុំ ចុះបញ្ជីចំពោះសហគ្រាសដែល មិនបានបំពេញព័ត៌មាន និងផ្ដល់ឯកសារភ្ជាប់ត្រឹមត្រូវ, មិនគោរពតាម​លក្ខខណ្ឌតម្រូវរបស់រដ្ឋបាលសារពើពន្ធ ជាប់ទាក់ទិននឹងសហគ្រាស ឬសមាគម ឬអង្គការនានា ដែលមានជំពាក់បំណុលពន្ធ, សហគ្រាសមិនមានទីតាំង ឬទីកន្លែងធ្វើអាជីវកម្មជាប់លាប់ និងកន្លែងធ្វើសកម្មភាព អាជីវកម្មមិនសមស្រប នឹងកម្មវត្ថុអាជីវកម្មដែលបានស្នើសុំ ជាដើម។

កំណើននៃការស្នើសុំចុះបញ្ជីរបស់សហគ្រាស គឺជាសញ្ញាល្អក្នុងការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ។ ជាក់ស្តែងរយៈពេល ៧ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលពន្ធដារ ប្រមូលបានមានចំនួន ៩ ៣៦៧,៤៤ ប៊ីលានរៀល (ប្រមាណជា ២ ៣១២,៩៥ លានដុល្លារ) ស្មើនឹង ៦៤,៧៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រងឆ្នាំ២០២៣។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់កម្ពុជាថ្មីថា ចំណូលពន្ធផ្ទៃក្នុងកើន មានន័យថា កំណើនសេដ្ឋកិច្ចល្អប្រសើរ។ «កាលណាចំណូលផ្ទៃក្នុងកើនឡើង គឺជាក្តីរំពឹង និងសប្បាយរីករាយរបស់រដ្ឋ និងប្រជា​ពលរដ្ឋ ព្រោះរដ្ឋមានថវិកា សម្រាប់ទ្រទ្រង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីអភិវឌ្ឍសង្គមជាតិ»។ អនុប្រធានសភា​ពាណិជ្ជកម្មកម្ពុជា ​បានបន្តថា ចំណូលពន្ធនេះ មានសារៈសំខាន់ណាស់ ទាំងចំណូលពន្ធដារ និងពន្ធគយ។

បើតាមអ្នកឧកញ៉ា លឹម ហេង វិស័យដែលផ្តល់ចំណូលខ្ពស់សម្រាប់ពន្ធដារ មានដូចជា វិស័យឧស្សាហកម្ម សេវាកម្ម ពាណិជ្ជកម្ម និងអចលទ្រព្យ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

លោក កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ

ព័ត៌មានជាតិ៥៣ នាទីutes មុន

ពលរដ្ឋ និងជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ចាត់ទុក«ថ្ងៃ៧មករា» ជាថ្ងៃកំណើតទី២ មិនអាចបំភ្លេចបាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូរ៉េខាងជើង ប្រកាសជោគជ័យ ធ្វើតេស្តមីស៊ីល លឿនជាងសំឡេង១២ដង អាចទម្លុះខែលការពារគ្រប់ប្រភេទ

សន្តិសុខសង្គម១ ម៉ោង មុន

អាជ្ញាធរខណ្ឌកំបូលចុះឃាត់សំណង់មួយកន្លែង តែម្ចាស់អះអាងថា សុំច្បាប់រួចរាល់ហេីយនិងទារឲ្យសងថ្លៃខាតកម្លាំងកម្មករវិញទៀត

សន្តិសុខសង្គម១ ម៉ោង មុន

នារីម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីបើកម៉ូតូទៅកៀរទ្រូងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម