ជីវិតកម្សាន្ដ
Vill បង្ហោះពាក់ព័ន្ធនឹងស្នេហា ក្រោយលេចឮចចាមអារ៉ាមបែកបាក់ជាមួយមិត្តប្រុស
បន្ទាប់ពីមួយរយៈនេះ លេចឮចចាមអារ៉ាមបែកបាក់ជាមួយមិត្តប្រុស តារាសម្ដែងស្រី Vill Wannarot ទើបតែចេញមុខបង្ហោះស្ទូរីក្នុង IG និយាយពាក់ព័ន្ធនឹងរឿងស្នេហា ខណៈដែលអ្នកគាំទ្រសម្រុកបញ្ចេញមតិលើកទឹកចិត្តនាងសឹងតែគ្រប់ៗគ្នា។
ទំនាក់ទំនងរវាងតារាស្រី View Wanna និងតារាប្រុស Jespipat ត្រូវបានអ្នកលេងអ៉ិនធើណេតចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែលើគណនីផ្ទាល់ខ្លួនរបស់អ្នកទាំងពុំមានរូបភាពផ្អែមល្ហែមបង្ហោះដូចពីមុន។ ស្របពេលដែលពាក្យចចាមអារ៉ាមលេចចេញជាបន្តបន្ទាប់ថា ពួកគេបានបែកគ្នាទៅហើយ គ្រាន់តែមិនទាន់ចេញមុខផ្ដល់បទសម្ភាសនៅឡើយទេ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ Vill Wannarot បានបង្ហោះសម្រង់សម្ដីមួយក្នុងស្ទូរី Instagram ផ្ទាល់ខ្លួនរបស់នាង ដោយនិយាយពីរឿងរ៉ាវស្នេហា ដែលក្នុងសំណេរនោះមានអត្ថន័យថា “សេចក្តីស្រឡាញ់ពីអ្នកទាំងអស់គ្នា។ ខ្ញុំនឹងមិនភ្លេចវាឡើយ”។
ទោះបីពេលនេះ មិនទាន់មានម្ខាងណាចេញមុខមកបកស្រាយលម្អិតថា បែកគ្នាឬយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកគាំទ្រគូស្នេហ៍នេះនៅគោរពលើការសម្រេចចិត្តរបស់ពួកគេ និងតែងលើកទឹកចិត្ដទាំង Vill Wannarot និង Jespipat ផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Jespipat ត្រូវអ្នកលេងអ៊ីនធឺណិតវាយប្រហារ ក្រោយបង្ហោះឃ្លិបច្រៀងជាមួយ Prang
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា