ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក ហែម វណ្ណឌី ជាបញ្ញវន្តបានបញ្ចប់ការសិក្សាពីអាមេរិក និងជប៉ុន
នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ លោក ហែម វណ្ណឌី ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជំនួសលោក ចម ប្រសិទ្ធ។ រដ្ឋមន្ត្រីថ្មីនៃក្រសួងឧស្សាហកម្មរូបនេះ ជាបញ្ញវន្តខ្មែរដែលបានបញ្ចប់ការសិក្សាពីអាមេរិក និងប្រទេសជប៉ុន។
ជាអ្នកស្រុកកោះសូទិន ខេត្តកំពង់ចាម លោក ហែម វណ្ណឌី មានកម្រិតវប្បធម៌ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២ គឺទី១ សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈនៃសាកលវិទ្យាល័យហាវ៉ាដ សហរដ្ឋអាមេរិក និងបរិញ្ញាបត្រជាន់ខ្ពស់ទី២ ផ្នែកអភិវឌ្ឍន៍អន្តរជាតិ នៃសាកលវិទ្យាល័យអន្តរជាតិ ប្រទេសជប៉ុន។ លោក គឺជាអតីតសិស្សរៀននៅវិទ្យាល័យទួលទំពូង និងជាអតីតនិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងអាជីវកម្មផ្នែកគណនេយ្យ នៃវិទ្យាស្ថានជាតិគ្រប់គ្រង រាជធានីភ្នំពេញ។
ការងារដំបូងរបស់លោក ហែម វណ្ណឌី គឺធ្វើជាសវនករនៅក្រុមហ៊ុនឯកជនអន្តរជាតិមួយប្រចាំកម្ពុជា ហើយក្រោយមក លោក បានធ្វើជាជំនួយការស្រាវជ្រាវ និងបង្រៀន នៅសាកលវិទ្យាល័យអន្តរជាតិនៃប្រទេសជប៉ុន ជាពេលដែលលោកកំពុងសិក្សានៅទីនោះ។ ក្រោយបញ្ចប់ការសិក្សានៅប្រទេសជប៉ុន លោក ហែម វណ្ណឌី ក៏ត្រឡប់មកប្រទេសកំណើតវិញ ហើយធ្វើជាមន្ត្រីទទួលបន្ទុកយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងប្រជាជន នៃមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជនប្រចាំកម្ពុជា រហូតដល់ពាក់កណ្ដាលឆ្នាំ២០០៣ លោកធ្វើជាមន្ត្រីទទួលបន្ទុកវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃស្ថានតំណាងធនាគាអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា។
នៅចុងឆ្នាំ២០០៨ លោក ហែម វណ្ណឌី បានចាប់ផ្ដើមចូលបម្រើការងារជាមន្ត្រីរដ្ឋ តាមរយៈតួនាទីជាជំនួយការលោក ប្រាក់ សុខុន ដែលកាលណោះ ធ្វើជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ ធ្វើជាជំនួយលោក ប្រាក់ សុខុន បានប្រមាណជិត ២ឆ្នាំ លោក ហែម វណ្ណឌី ក៏ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ហើយស្របពេលគ្នានោះ លោកត្រូវកាន់តួនាទីមួយចំនួនទៀត ជាអាទិ៍ អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការរៀបចំកិច្ចប្រជុំលើកទី១១ រដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា និងជាអគ្គលេខាធិការរងនៃអាជ្ញាធរមីន។
ក្រោយការបង្កើតរាជរដ្ឋាភិបាល អាណត្តិទី៥ លោក ហែម វណ្ណឌី ត្រូវបានតាំងតាំងឱ្យកាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ អំឡុងពេលនោះ លោក ក៏មកបំពេញបេសកកម្មជាប្រធានគណៈកម្មាធិការសម្របសម្រួលប្រចាំប្រទេសកម្ពុជា នៃមូលនិធិសាកលប្រយុទ្ធប្រឆាំងជំងឺអេដស៍ របេង និងគ្រុនចាញ់ ផងដែរ។
លុះដល់ឆ្នាំ២០២០ លោក ហែម វណ្ណឌី ត្រូវបានដំឡើងតំណែងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខណៈក្នុងឆ្នាំ២០២២ លោក ទទួលបានតួនាទីបន្ថែមជាអនុប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព រហូតដល់ថ្ងៃដែលលោក ត្រូវបានជ្រើសឱ្យកាន់ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់សមាសភាពរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧នេះ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ