កីឡា
ជើងឯកបាល់ទះអាស៊ីរកឃើញ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ការប្រកួតបាល់ទះជើងឯកអាស៊ីឆ្នាំ២០២៣ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយដែលនឹងប្រកួតនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។
ក្រុមម្ចាស់ផ្ទះអ៉ីរ៉ង់ ត្រូវជួបជាមួយចិននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមទាំង២ មានប្រវត្តិជួបគ្នាសរុប ២៤លើក ក្នុងនោះអ៉ីរ៉ង់ ធ្លាប់ឈ្នះ២០លើក ខណៈចិន ធ្លាប់ឈ្នះ៤លើកប៉ុណ្ណោះ។
កាលពីឆ្នាំ ២០១១ ក្រុមទាំង២ ជួបគ្នាវគ្គផ្តាច់ព្រ័ត្រ ជើងឯកអាស៊ីនេះដែលពេលនោះអ៉ីរ៉ង់បានយកឈ្នះចិនក្នុងលទ្ធផល ៣-១ ដើម្បីក្លាយជាជើងឯក។ ក្រុមទាំងសុទ្ធតែធ្លាប់គ្រងជើងឯកអាស៊ីដូចគ្នាគឺអ៉ីរ៉ង់ធ្លាប់ឈ្នះជើងឯកអាស៊ី៤សម័យកាល។ ចំណែកក្រុមបាល់ទះជម្រើសជាតិចិនជាម្ចាស់ជើងឯកពានរង្វាន់បាល់ទះអាស៊ី៣សម័យកាល។
សម្រាប់ជំនួបក្នុងវគ្គពាក់កណ្តាលព្រ័ត្រមួយគូទៀតគឺក្រុមខ្លាំងជប៉ុនប៉ះកាតារ។ ក្រុមបាល់ទះកាតារមិនសូវលេចធ្លោប៉ុន្មានទេក្នុងរង្វាន់បាល់ទះអាស៊ី ប៉ុន្តែប្រវត្តិល្អបំផុតរបស់ពួកគេគឺបានត្រឹមចំណាត់ថ្នាក់លេខ៤ ម្តងគត់កាលពីឆ្នាំ២០១៥។
ចំពោះជប៉ុនវិញគឺជាក្រុមខ្លាំងក្នុងតំបន់អាស៊ី ហើយក៏ជាម្ចាស់ជើងឯកអាស៊ី ៩សម័យកាល។ ក្រុមទាំង២ មានប្រវត្តិជួបគ្នា៧លើក ក្នុងនោះជប៉ុនឈ្នះ៤លើក និងកាតារឈ្នះ៣លើក។
យោងតាមប្រវត្តិក្នុងការជួបគ្នា ៧លើក ឃើញថា កាតារក៏ជាក្រុមមានសមត្ថភាខ្ពស់ដែលជប៉ុនត្រូវមានការប្រុងប្រយ័ត្នខ្ពស់៕
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្ងៃទី២៥ ខែសីហា
- អ៉ីរ៉ង់ vs ចិន
- ជប៉ុន vs កាតារ
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា