ព័ត៌មានអន្ដរជាតិ
បែកធ្លាយបញ្ជីសមាជិកគណៈរដ្ឋមន្ត្រីថ្មីរបស់ ថៃ ៖ លោក សេតថា អាចកាន់តំណែង ២ ក្នុងពេលតែមួយ
យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា លោក សេតថា ថាវីស៊ីន អាចនឹងកាន់តំណែងចំនួន ២ ក្នុងពេលតែមួយ គឺជានាយករដ្ឋមន្ត្រីផង និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងដែរ ។

យោងតាមបច្ចុប្បន្នភាពចុងក្រោយនៃបញ្ជីជ្រើសរើសសមាជិកគណៈរដ្ឋមន្ត្រីក្រោមការដឹកនាំដោយគណបក្សភឿថៃ ដែលរួមជាមួយគណបក្សចម្រុះចំនួន ១១ ផ្សេងទៀតនោះបានឲ្យដឹងថា ក្រៅពីតំណែងជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសហើយ លោក ស្រេតថា ក៏អាចនឹងធ្វើជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងដែរ ក្នុងគោលបំណងដើម្បីដឹកនាំគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យកាន់តែមានភាពល្អប្រសើរ ។
ពាក់ព័ន្ធនឹងតំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនេះដែរ ក៏ត្រូវបានគេមើលឃើញថា គឺពិតជាស័ក្តិសមសម្រាប់លោក សេតថា ដោយសារបុរសវ័យ ៦១ រូបនេះ គឺកើតចេញពីត្រកូលអ្នកជំនួញ និងជាមហាសេដ្ឋីអចលនទ្រព្យស្រាប់ផង ជាពិសេសលោកធ្លាប់ដឹកនាំក្រុមហ៊ុន Sansiri ឲ្យក្លាយជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេក្នុងប្រទេសថៃកាលពីពេលកន្លងមក ។

ទោះយ៉ាងណា នេះគ្រាន់តែជាបញ្ជីក្រៅផ្លូវការប៉ុណ្ណោះ ខណៈសមាជិកគណៈរដ្ឋមន្ត្រីថ្មីរបស់ថៃដែលដឹកនាំដោយលោក សេតថា កំពុងស្ថិតនៅក្នុងការរៀបចំពិភាក្សាគ្នានៅឡើយ ហើយអាចចេញជាផ្លូវការរហូតដល់ចុងខែកញ្ញាខាងមុខឯណោះ ។
គួរបញ្ជាក់ថា លោក សេតថា ថាវីស៊ីន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃជាផ្លូវការកាលពីថ្ងៃទី២៣ ខែសីហា ក្រោយទទួលសំឡេងគាំទ្រចំនួន ៤៨២, ប្រឆាំង ១៦៤ និងអនុបវាទចំនួន ៨១ សំឡេង ក្នុងចំណោមសមាជិកសភាទាំងពីរដែលមានចំនួនសរុប ៧២៨ រូប ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ លោក ប្រាយុទ្ធ សុំនាយករដ្ឋមន្ត្រីថ្មីធ្វើយ៉ាងណាកុំឲ្យកើតមានជម្លោះក្នុងប្រទេស

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា