Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ចូលរួមជាមួយប្រទេសអាស៊ាន ៥ ផ្សេងទៀតបង្កើតការទូទាត់​ប្រាក់ឆ្លងដែនតាមកូដ QR

បានផុស

នៅ

ធនាគារជាតិរបស់វៀតណាមនៅថ្ងៃសុក្រនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយនឹងប្រទេសអាស៊ានចំនួន ៥ ផ្សេងទៀតដើម្បីបង្កើតយន្តការទូទាត់ប្រាក់ឆ្លងដែនតាមកូដ QR ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វៀតណាមនឹងចូលរួមជាមួយឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ ហ្វីលីពីន និងសិង្ហបុរី ក្នុងការងារដើម្បីភ្ជាប់ប្រព័ន្ធទូទាត់នីមួយៗរបស់ពួកគេ រួមទាំងការប្រើប្រាស់ប្រព័ន្ធកូដ QR សម្រាប់ប្រតិបត្តិការលក់រាយផងដែរ ។

កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ដែល​មាន​សមាជិក​ទាំង ១០ និង​ទេសាភិបាល​ធនាគារ​កណ្ដាល​នៅ​ទីក្រុង​ហ្សាកាតា ។

លើសពីនេះ ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ ក៏បានព្រមព្រៀងគ្នាក្នុងការជួយសម្រួលដល់ប្រតិបត្តិការទ្រព្យសម្បត្តិហិរញ្ញវត្ថុឆ្លងដែនដូចជា ភាគហ៊ុន និងមូលបត្របំណុលរដ្ឋាភិបាលជារូបិយប័ណ្ណក្នុងស្រុកផងដែរ ។

គួរបញ្ជាក់ថា អាស៊ាន ដែលជាប្លុកមានប្រជាជនជាង ៦០០ លាននាក់ បានប្រឈមមុខនឹងការពន្យារពេលជាច្រើនឆ្នាំក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនសម្រាប់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច ដែលមានតម្លៃសរុប ២.៣ ពាន់ពាន់លានដុល្លារ តាមរយៈពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់ទីផ្សារជាមួយគ្នាជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ បែកធ្លាយបញ្ជីសមាជិកគណៈរដ្ឋមន្ត្រីថ្មីរបស់ ថៃ ៖ លោក សេតថា អាចកាន់​តំណែង ២ ក្នុងពេលតែមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ៣៥ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា១ ម៉ោង មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម