Connect with us

ព័ត៌មានអន្ដរជាតិ

លោក Pita លុបងារជា “នាយករដ្ឋមន្ត្រី” ដែលធ្លាប់ដាក់លើប្រូហ្វាល់ IG និងបង្ហោះឃ្លិបសោកសៅ

បានផុស

នៅ

លោក Pita Limjaroenrat បានលុបងារជាបេក្ខភាពនាយករដ្ឋមន្ត្រីទី៣០ ចេញពីប្រូហ្វាល់ ​Instagram ដោយជំនួសឲ្យពាក្យថា អ្នកនយោបាយ ព្រមទាំង​បង្ហោះ​ឃ្លិប​ក្នុង​ពេល​លោក​កំពុង​ឃោសនា​បោះឆ្នោត​ជាមួយនឹង​សំណេរ​ដ៏​សោកសៅ​និងខកចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា នេះ អ្នក​យក​ព័ត៌មាន​បាន​រាយការណ៍​ថា បន្ទាប់ពីព្រះមហាក្សត្រ​តែងតាំង​លោក Srettha Thavisin ជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃរួចមក នាពេលថ្មីៗនេះ នៅលើ Instagram មេដឹកនាំ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​ ​លោក Pita បានសម្រេចលុបងារដែលលោកធ្លាប់ដាក់ថាជា បេក្ខជននាយករដ្ឋមន្ត្រីទី៣០ ចេញពីគណនី Instagram ផ្ទាល់របស់លោក ដោយ​បន្សល់ទុក​តែ​ពាក្យថា អ្នកនយោបាយ មកវិញ។

លើស​ពីនេះ​ទៀតដែរ​ មេដឹកនាំ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​រូបនេះ ​បានចែករំលែក​ឃ្លិប​ពី​អ្នកប្រើប្រាស់ TIKTOK ម្នាក់​ដោយយកទៅបង្ហោះក្នុងស្ទូរីលើបណ្ដាញសង្គមដដែល។ ក្នុង​ពេល​ដែល​លោកបាន​ទៅ​​តំបន់​មួយដើម្បីឃោសនា​បោះឆ្នោត រួមជាមួយនឹងខេបសិនយ៉ាងសោកសៅនិងសម្ដែងការខកចិត្តថា “បោះជំហានទៅមុខ គ្មាននរណា ក្រៅពីប្រជាពលរដ្ឋនោះទេ”។

យ៉ាងណាមិញ​តាមរយៈការបង្ហោះ​របស់លោក Pita លើបណ្ដាញសង្គម IG កើតឡើងក្រោយពេលព្រះមហាក្សត្រថៃ​បានប្រោះប្រទានតែងតាំង​លោក Srettha Thavisin ជានាយករដ្ឋមន្ត្រីទី៣០ ខណៈសំឡេងឆ្នោតដែលបោះប្រឆាំង មិនឲ្យធ្វើជានាយករដ្ឋមន្ត្រី ស្ទើរតែទាំងអស់កើតចេញពីបក្សចលនាឆ្ពោះទៅមុខ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖dailynews

ចុចអាន៖សំឡេងឆ្នោតដែលបោះប្រឆាំងលោក ស្រេតថា មិនឲ្យធ្វើជានាយករដ្ឋមន្ត្រី ស្ទើរតែទាំងអស់កើតចេញពីបក្សលោក ភិថា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១៧ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ២០ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ២១ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ២១ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានជាតិ២០ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

Sokha Hotels

ព័ត៌មានពេញនិយម