ព័ត៌មានជាតិ
យុវជនឆ្នើម ២រូប យកបានពានរង្វាន់ជើងឯកយុវជនអេកូអាស៊ានលើកទីពីរ នៅប្រទេសឡាវ
យុវជនកម្ពុជា ២រូប ដែលត្រូវបានជ្រើសរើសដោយក្រសួងបរិស្ថាន ដើម្បីទៅចូលរួមប្រកួតនៅ ប្រទេសឡាវ បានជាប់ជាយុវជនឆ្នើម នៃពានរង្វាន់ជើងឯកយុវជនអេកូអាស៊ានលើកទីពីរ (The 2nd ASEAN Youth Eco-Champions Award) គឺ លោកស្រី ឱក សុចិន្តា និងលោក ហែម សុភេម ។
ក្នុងចំណោមយុវជនឆ្នើមទាំងពីររូបនេះ លោកស្រី ឱក សុចិន្តា អ្នកផលិតមាតិកាអប់រំបរិស្ថាន ត្រូវបានគេស្គាល់ថា ជាស្ថាបនិក Zerow ដែលជាសហគមន៍អនឡាញរបស់អ្នកស្រលាញ់បរិស្ថាននៅលើបណ្ដាញសង្គម ទទួលបានពានរង្វាន់ជើងឯកយុវជន អេកូអាស៊ានលើកទីពីរ កម្រិត Senior ។
ចំណែកឯមួយរូបផ្សេងទៀត គឺលោក ហែម សុភេម យុវជនលេចធ្លោមួយរូប នៃក្រុមនិស្សិតប្លាស្ទិច-Nisset Plastic ទទួលបានពានរង្វាន់ជើងឯកយុវជនអេកូអាស៊ានលើកទីពីរ កម្រិត Junior។
តាមរយៈសារនៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកផេក លោកបង្ហាញក្តីរំភើបរីករាយ បន្ទាប់ពីត្រូវបានជ្រើសរើសជាយុវជនឆ្នើម នៃពានរង្វាន់ជើងឯកយុវជនអេកូអាស៊ាន លើកទីពីរដោយ Ministry of Environment (The 2nd ASEAN Youth Eco-Champions Award Junior) ដែលបានរៀបចំឡើងនៅ ប្រទេសឡាវ ។ លោកថា “ពានរង្វាន់នេះគឺមិនមែនកើតចេញពីខ្ញុំម្នាក់ឯងនោះទេ តែវាកើតចេញពីយុវជនខ្មែរផ្សេងៗទៀត ដែលបានចូលរួមចំណែកយ៉ាងសំខាន់ និងសកម្មក្នុងកិច្ចការពារបរិស្ថានជាមួយ និស្សិតប្លាស្ទិចនាពេលកន្លងមក”។
គួរបញ្ជាក់ថា អ្នកទាំងពីររូប ជាយុវជនយុវនារីខ្មែរ ដែលចំណាយពេលវេលាធ្វើសកម្មភាពជាច្រើន ក្នុងការចូលរួមចំណែក ដើម្បីលើកកម្ពស់ការយល់ដឹងពីបញ្ហាបរិស្ថាន និងការថែទាំផែនដី៕
អត្ថបទ៖ សុធាវី
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ