ព័ត៌មានជាតិ
លោក គឹម ហាក់ បង្ហាញស្នាដៃរូបថតជូន សាធារជនខ្មែរទស្សនាឥតគិតថ្លៃ ក្រោយបង្ហាញនៅប្រទេសជាច្រើន
ក្នុងយុគសម័យឌីថលនេះ ស្ទើរតែគ្រប់គ្រប់វិស័យទាំងអស់ត្រូវការបច្ចេកវិទ្យា និងការច្នៃប្រឌិត ដើម្បីផលិតស្នាដៃអ្វីមួយបានជោគជ័យ និងទទួលបានការគាំទ្រពីមនុស្សទូទៅ។ ថ្ងៃនេះ សារព័ត៌មានកម្ពុជាថ្មី សូមនាំអារម្មណ៍លោកអ្នកនាង ទៅដឹងអំពីប្រវត្តិ និងស្នាដៃរបស់កូនខ្មែរមួយរូប ដែលមានគំនិតច្នៃប្រឌិតការថតរូបទៅជាលក្ខណៈសិល្បៈពិតៗ ហើយទទួលបានការគាំទ្រពីសំណាក់មហាជនខ្មែរ ក៏ដូចជាប្រជាជនជប៉ុន តាមរយៈស្នាដៃថតរូបរបស់លោក។
លោក គឹម ហាក់ ជាសិល្បករថតរូប មានស្រុកកំណើតនៅខេត្តបាត់ដំបង ហើយបានកើតពីរឆ្នាំមុនការដួលរលំនៃរបបខ្មែរក្រហម។ លោកបានធំដឹងក្ដី ជាមួយនឹងការស្ដាប់រឿងរ៉ាវទាក់ទងនឹងរបបខ្មែរក្រហម បន្តអំពីឪពុករបស់លោក។
ដោយសារតែ កត្តាទាំងនេះហើយបានធ្វើឲ្យលោក គឹម ហាក់ មានគំនិតច្នៃប្រឌិតថតរូបដោយផ្សារភ្ជាប់ជាមួយគ្រួសារមួយក្រុម ដែលរត់គេចចេញពីការសម្លាប់របស់ខ្មែរក្រហម ទៅរស់នៅប្រទេសជប៉ុន ដើម្បីរួចផុតពីសេចក្ដីស្លាប់។
ស្នាដៃលេចធ្លោរបស់លោក គឹម ហាក់ នោះគឺ៖ រូបថត “រស់រានជំពូក ៤” ដែលក្នុងស្នាដៃនោះ លោក គឹម ហាក់ បានប្រើគំនិតច្នៃប្រឌិត ដោយថតរូបក្រុមគ្រួសារទាំងនោះ និងសម្ភារៈផ្សេងៗទៀត ដែលពួកគេត្រូវយកតាមខ្លួន ដើម្បីរត់ភៀសខ្លួនទៅកាន់ប្រទេសជប៉ុន មកបង្ហាញជាសាធារណៈក្នុងកម្មវិធីតាំងពិព័រណ៍ស្នាដៃរូបថត នៅសារមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រះស្រីឦសានវរ្ម័ន (សារមន្ទីរ សសរ) កាលពីពេលថ្មីៗនេះ។
លោក គឹម ហាក់ មិនត្រឹមតែជាសិល្បករថតរូបធម្មតាប៉ុណ្ណោះទេ តែលោកមានគំនិតបែបសិល្បៈ ដោយគ្រប់ស្នាដៃរបស់លោកភាគច្រើន រូបថតច្រើនផ្សាភ្ជាប់ជាមួយការរស់នៅរបស់ប្រជាជនខ្មែរ ដែលបានភៀសខ្លួនទៅកាន់ប្រទេសជប៉ុន និងវត្ថុអនុស្សាវរីយ៍ មានដូចជា៖ សម្ភារៈចាស់ៗ វិទ្យុ កាសែត គួបផ្សំជាមួយរូបថតប្រជាជនខ្មែរផ្សេងទៀត ដែលពួកគាត់សុទ្ធសឹងតែជាអ្នកដែល បាននៅរស់រហូតមកដល់សព្វថ្ងៃនេះ។
ដោយសារតែការខិតខំប្រឹងប្រែង តាំងដើមរហូតមកដល់បច្ចុប្បន្នធ្វើឲ្យលោក គឹម ហាក់ មានសំណាងបានបង្ហាញស្នាដៃថតរូប បែបសិល្បៈនៅលើឆាកអន្តរជាតិ។ ក្នុងនោះ មានប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអឺរ៉ុបដូចជា៖ អូសេអានី កាណាដា ជប៉ុន និងសហរដ្ឋអាមេរិក ជាដើម។
បច្ចុប្បន្នការងាររបស់លោក គឹម ហាក់ បានលេចធ្លោក្នុងមហោស្រពអន្តរជាតិល្បី និងបានចុះផ្សាយក្នុងទស្សនាវដ្ដីល្បីៗ មួយចំនួនទៀត។ ក្រៅពីនេះ លោក គឹម ហាក់ បានរៀបចំពិព័រណ៍ស្នាដៃរូបថតរបស់ខ្លួន សម្រាប់ឲ្យសាធារណៈជនទូទៅ អាចចូលរួមទស្សនាបានដោយឥតគិតថ្លៃ នៅក្នុងបរិវេណ សារមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (សារមន្ទីរ សសរ) ផងដែរ៕
អត្ថបទ៖ សួស សិត
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ព័ត៌មានជាតិ៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់