កីឡា
ចាម៉ៃកា ផ្តល់ឱកាស Greenwood ប្តូរសញ្ជាតិពីអង់គ្លេសដើម្បីអាជីពជាមួយជម្រើសជាតិ
ប្រទេសចាម៉ៃការបានផ្តល់ឱកាសឲ្យកីឡាករ Mason Greenwood ប្តូរសញ្ជាតិពីអង់គ្លេសដើម្បីចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិចាម៉ៃកា បន្ទាប់ពី រូបគេត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងរំលោភបំពានផ្លូវភេទពីខែមករា ឆ្នាំ២០២២។
យ៉ាងណាកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងរូបគេត្រូវបានលើកលែងដោយសារ “ការដកសាក្សីសំខាន់ៗ” និង “ការលេចឡើងនៃភស្តុតាងថ្មី” ។ ចាប់តាំងពីពេលនោះមក ការរំពឹងទុកថា រូបគេនឹងត្រលប់មកកាន់ទីលាន Old Trafford វិញ និងចាប់ផ្ដើមមានអារម្មណ៍ថា កីឡាករវ័យ២១ឆ្នាំរូបនេះអាចនឹងត្រូវបានគេឃើញពាក់អាវរបស់ United ម្តងទៀត។ ទោះជាយ៉ាងណា នៅពេលមានព័ត៌មានថា Man Utd អាចនឹងពិចារណាការត្រលប់មកវិញ វាត្រូវបានមហាជនប្រតិកម្មប្រឆាំងយ៉ាងខ្លាំង។
បន្ទាប់ពីការរំពឹងទុកជាច្រើនសប្តាហ៍ និងការស៊ើបអង្កេតផ្ទៃក្នុងរបស់ United អស់រយៈពេល៦ខែ វាត្រូវបានគេបង្ហាញថា ក្លិប និងកីឡាករនឹងត្រូវចែកផ្លូវគ្នា ដោយសារប្រវត្តិរបស់ខ្សែប្រយុទ្ធត្រូវបានគេចាត់ទុកថាមិនសមនឹងទំនាក់ទំនងជាមួយក្លិប។ លើសពីនោះ ការត្រួតពិនិត្យជាសាធារណៈ និងប្រព័ន្ធផ្សព្វផ្សាយខ្លាំងៗនឹងធ្វើឱ្យប៉ះពាល់ដល់អាជីពកីឡាករឡើងវិញ។
ចាប់តាំងពីការប្រកាសថា នឹងចាកចេញពីក្លិប រូបគេត្រូវបានភ្ជាប់ទំនាក់ទំនងនឹងការចង់បានពីក្លិបដូចជា A.S Roma និងក្លិប Saudi Al-Ettifaq។ យ៉ាងណាមិញ ក្លិបទាំងពីរបានចេញមកនិយាយជាសាធារណៈថា ព័ត៌មាននេះគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ដោយ Al-Ettifaq ហៅវាថា ព័ត៌មានក្លែងក្លាយ។
Mason Greenwood ក៏មិនត្រូវបានគេរំពឹងថា នឹងត្រូវបានគេមើលឃើញសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសរបស់ លោក Gareth Southgate ក្នុង Euro 2024 ខាងមុខឡើយ។ ជាមួយគ្នានេះ សហព័ន្ធបាល់ទាត់ចាម៉ៃកា បានទាក់ទងរូបគេដោយផ្តល់ជូនពីការប្តូរសញ្ជាតិពីអង់គ្លេស ទៅលេងឱ្យចាម៉ៃកាវិញ។ នេះជាលើកទី២ ហើយដែលរូបគេត្រូវបានប្រទេសចាម៉ៃកា ទាក់ទងឲ្យចូលរួមក្នុងក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួន បន្ទាប់ពីលើកទី១កាលពីឆ្នាំ២០២១។
ច្បាប់របស់ FIFA នឹងអនុញ្ញាតឱ្យមានការផ្លាស់ប្តូរ ដោយសារតែ Greenwood បានបង្ហាញមុខប្រកួតប្រជែងត្រឹមតែ១ដងប៉ុណ្ណោះឲ្យក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស។
Greenwood មានកំណើតនៅទីក្រុង Bradford ប្រទេសអង់គ្លេស ប៉ុន្តែគ្រួសាររបស់ខ្លួនមានឈាមជ័រជាចាម៉ៃកា៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ mirror.co.uk
-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច