Connect with us

ព័ត៌មានជាតិ

សិស្ស​ត្រូវ​សម្រេចចិត្ត​ជ្រើសរើស​មុខវិជ្ជា​សិក្សា​ឲ្យ​បានច្បាស់លាស់​ពី​ថ្នាក់​ទី​១០​

បានផុស

នៅ

​លោក ប៉ិច បូ​ឡែ​ន​ ប្រធាន​សហព័ន្ធ​សេវាកម្ម​អប់រំ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ សិស្ស​ត្រូវ​គិតគូរ​និង​សម្រេច​ចិត្ត​ឲ្យ​ច្បាស់​ក្នុងការ​ជ្រើសរើស​មុខវិជ្ជា​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​ពិត​ឬ​វិទ្យាសាស្ត្រ​សង្គម ពី​ថ្នាក់​ទី​១០​ទៅ​ឲ្យ​ហើយ​ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​មួយ​សម្រាប់​ឈានទៅ​ចាប់យក​ជំនាញ​សិក្សាពិត​ប្រាកដ​មួយ​នៅ​សាកលវិទ្យាល័យ​ ឬ​វិទ្យាស្ថាន​បច្ចេកទេស​ផ្សេងៗក៏ដូចជា​ពង្រឹង​សមត្ថភាព​ការងារ​។​

លោក​បាន​បន្តថា ​«​សិស្ស​ខ្លះ​ចូលរៀន​ខុស​ជំនាញ ដោយសារ​នៅ​វិទ្យាល័យ​ពួកគេ​ខិតខំ​រៀន​សូត្រ​តែ​មុខវិជ្ជា​វិទ្យាសាស្ត្រ​សង្គម ពីព្រោះ​មិន​ចង់​ប្រើ​ខួរក្បាល​ និង​មិន​ចូលចិត្ត​ការគិត វិភាគ​ស្មុគស្មាញ​ច្រើន តែ​នៅពេល​រៀន​ចប់​វិទ្យាល័យ​ បែរជា​ជ្រើស​រើសយក​ជំនាញ​ផ្នែក​វិស្មកម្ម ឬ​ហិរញ្ញវត្ថុ​ទៅវិញ​ដែល​ជំ​នាញ​ទាំងនោះ​ត្រូវ​ប្រើ​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត​ជួយ​គាំទ្រ​។​ កត្តា​នេះហើយ​ដែល​ធ្វើ​ឲ្យ​ការសិក្សា​ខុស​ទិសដៅ និង​មិន​ទទួលបាន​ជោគជ័យ​»​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្តទៀតថា​ យោងតាម​ការកំណត់​របស់​ក្រសួង​អប់រំយុវជន និង​កីឡា​បាន​បែង​ចែកជា​ពីរ​ផ្នែក​មុខវិជ្ជា​សិក្សា គឺ​ផ្នែក​វិទ្យាសាស្ត្រ​ពិត​មានមុខ​វិជ្ជា គណិតវិទ្យា​ គីមីវិទ្យា រូបវិទ្យា ជីវវិទ្យា ឯ​ផ្នែក​វិទ្យាសាស្ត្រ​មានមុខ វិជ្ជាភាសា​ខែ្មរ ភូមិវិទ្យា ប្រវត្តិវិទ្យា​ សីលធម៌​និង​ពលរដ្ឋវិទ្យា ផែនដីវិទ្យា និង​ភា​សា​បរទេស​ ហើយ​ចាប់​អនុវត្ត​នៅ​ថ្នាក់​ទី​១២​។​

​លោក​បាន​បញ្ជាក់ថា ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ គឺ​ត្រូវ​ការ​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​ពិត​ច្រើន​ជាង​គេ ដូចជា​ផ្នែក​វិស្វកម្ម ​ស្ថាបត្យកម្ម​ សរសេរ​កូដកម្ម​វិធីវិជ្ជ​សាស្ត្រ បច្ចេកវិទ្យា វិភាគ​សេដ្ឋកិច្ច វិភាគ​ហិរញ្ញវត្ថុ​ជាដើម​ ដែល​ជំនាញ​ទាំងនោះ​មាន​ឪ​កាស​ទទួល​ការងារ​ច្រើនជាមួយនឹង​ប្រាក់បៀវត្សរ៍​ក៏​ច្រើន​គួរសម​ដែរ​៕

អត្ថបទ​ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

Sokha Hotels

ព័ត៌មានពេញនិយម