ព័ត៌មានជាតិ
ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីលកម្ពុជា-ឥណ្ឌាបង្កើនទំនាក់ទំនងជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា
លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានស្នើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជា និងឥណ្ឌាតភ្ជាប់ទំនាក់ទំនងរវាងគ្នា ផ្លាស់ប្តួរបទពិសោធន៍ ចំណេះដឹង បង្កើនដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ក៏ដូចជាការចូលរួមជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។
នៅក្នុងកម្មវិធីជំនួបរវាងក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាឌីជីល កម្ពុជា-ឥណ្ឌា ដែលរៀបចំឡើងដោយគណៈកម្មាធិការជំរុញការនាំចេញគ្រឿងអេឡិចត្រូនិក (ESC) និង កម្មវិធីកុំព្យូទ័រឥណ្ឌា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជាកាលពីថ្ងៃទី២៤សីហា លោកសូ វិសុទ្ធី បានលើកឡើងថា បច្ចុប្បន្នបច្ចេកវិទ្យាឌីជីថលបានដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងដោយបានផ្លាស់ប្តូរការប្រាស្រ័យទាក់ទងគ្នា ការបំពេញការងារ ការធ្វើធុរកិច្ច និងការសិក្សាកាន់តែប្រសើរឡើង។
លោកបានបន្តទៀតថាទន្ទឹមនិងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល រួមជាមួយអត្ថប្រយោជន៍ដ៏ធំធេង រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ សំដៅកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក ជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថល និងកំណើនសេដ្ឋកិច្ច ក៏ដូចជាការកសាងរដ្ឋាភិបាលឌីជីថល និងការបម្រើសេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងបរិយាប័ន្ន។ លោកបានបន្ថែមថាគោលដៅជាយុទ្ធសាស្ត្រចំបងមួយ គឺការលើកកម្ពស់កិច្ចសហការ និងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន សំដៅលើកទឹកចិត្តដល់ការចូលរួមរបស់វិស័យឯកជននិងដៃគូ ក្នុងការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយប្រសិទ្ធផល ការកៀរគរធនធានមនុស្សឌីជីថល ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ក្នុងការចូលរួមអភិវឌ្ឍ ប្រតិបត្តិការ និងការថែទាំប្រព័ន្ធឌីជីថលនានា។
លោករដ្ឋលេខាធិការ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រទេសឥណ្ឌាដែលបានបង្កើតធនធានមនុស្សឆ្នើមរបស់ខ្លួនជាច្រើនក្នុងវិស័យ ICT ក៏ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលល្បីៗ និងសង្ឃឹមថាកម្មវិធីនៅថ្ងៃនេះនឹងផ្តល់ឱកាសដល់ក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជា និងឥណ្ឌាតភ្ជាប់ទំនាក់ទំនងរវាងគ្នា ផ្លាស់ប្តួរបទពិសោធន៍ ចំណេះដឹង បង្កើនដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ក៏ដូចជាការចូលរួមជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជាផងដែរ។
គួរបញ្ជាក់ថា កម្មវិធីជំនួបរវាងក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាឌីជីល កម្ពុជា-ឥណ្ឌា មានក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលកម្ពុជាចូលរួមចំនួន ៦០ក្រុមហ៊ុន និងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលល្បីៗមកពីឥណ្ឌាចំនួន ១៥ក្រុមហ៊ុន ដែលមានជំនាញលើផ្នែក Software Solution, AI, Big Data analytics, Cyber Security, Cloud Computing, Web and Mobile Application, FinTech, EduTech, AgriTech និង Blockchain៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ