ជីវិតកម្សាន្ដ
V ត្រូវមនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់ បោចសក់ក្នុងកម្មវិធី Celine នៅជប៉ុន
ឧប្បត្តិហេតុដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងព្រឹត្តិការណ៍ Celine នៃទីក្រុងតូក្យូកាលពីថ្ងៃទី ២៣ ខែសីហា បានបង្កការចាប់អារម្មណ៍និងខឹងសម្បារព្រមៗគ្នា ពីសំណាក់អ្នកគាំទ្ររបស់សមាជិកក្រុម BTS ទូទាំងពិភពលោក។

តារាចម្រៀង V សមាជិក្រុម BTS ត្រូវមនុស្សម្នាក់បានស្រវ៉ាចាប់ទាញសក់របស់លោកនៅកណ្តាលពិធីសម្ពោធ Celine Omotesandō នាទីក្រុងតូក្យូ ប្រទេសជប៉ុន។ ហេតុការណ៍នេះកើតឡើង ស្របពេលដែលអ្នកគាំទ្រជនជាតិជប៉ុនជាច្រើនសម្រុកទៅតាមផ្លូវដោយសង្ឃឹមថានឹងបានឃើញតារាពិភពលោកម្តង។ ហើយបណ្ដាញសង្គមត្រូវបានជន់លិចដោយរូបថត និងវីដេអូថតដោយអ្នកគាំទ្ររាប់មិនអស់។
ទោះជាយ៉ាងណា ក្នុងវីដេអូឃ្លិបនោះ អ្នកគាំទ្រម្នាក់ហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពេលពួកគេឃើញ V ត្រូវមនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់ យកដៃទៅទាញសក់លោក ហើយថែមទាំងលូកដៃទៅស្ទាបសក់ទៀតផង។
ក្រោយទស្សនាវីដេអូដ៏ល្បីមួយនេះ អ្នកគាំទ្រសម្ដែងការខឹងសម្បារ តក់ស្លុត និងមិនពេញចិត្ត ហើយរួមគ្នាប្រឆាំងនឹងទង្វើមិនសមរម្យបែបនេះ ពួកគេបានបញ្ចេញមតិខុសៗគ្នាថា “តើនេះជាការពិតទេ? “ម៉េចក៏មនុស្សនោះ ចង់ស្ទាបសក់គាត់?, “គ្មាននរណាម្នាក់ចូលចិត្ត នៅពេលដែលមានមនុស្សមិនស្គាល់មកប៉ះក្បាលរបស់យើងទេ”។ មើលទៅមនុស្សនេះ មិនបានទទួលការអប់រំទេ? អ្នកគាំទ្រនោះឆ្កួតហើយ”។

យ៉ាងណាមិញ នេះជាលើកទីមួយហើយដែលលោកធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ក្នុងរយៈពេល៣ ឬ៤ឆ្នាំ អាចថាសមាជិកក្រុម BTS រូបនេះនឹងលែងជាន់ទឹកដីនេះទៀតហើយ។ ព្រោះលោកទៅម្ដង បែរមកជួបរឿងរ៉ាវរន្ធត់មិនគួរឲ្យជឿថានឹងកើតឡើងនោះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មិត្តភាពដ៏រឹងមាំ Jungkook និង Cha Eun Woo ណាត់គ្នាអាហារយ៉ាងស្និទ្ធស្នាល

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?