ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ជួបសំណេះសំណាល ថ្លែងអំណរគុណក្រុមការងារ និងរចនាសម្ព័ន្ធ គណៈកម្មាធិការគណបក្សឃុំហោងសំណំ ស្រុកឱរ៉ាល់
កាលពីព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៣ នេះ ឯកឧត្ដម ហ៊ុន ម៉ានី អនុប្រធានទី ១ នៃក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ក្រុមការងារ និងរចនាសម្ព័ន្ធ គណៈកម្មាធិការគណបក្សឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីអបអរសាទរជ័យជម្នះជារួមរបស់គណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស និងដោយឡែកសម្រាប់ឃុំហោងសំណំ ដែលទទួលបានជ័យជម្នះលេខ ១ ក្នុងស្រុកឱរ៉ាល់។
មានប្រសាសន៍ក្នុងអង្គពិធី ឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា ជាពិសេសរចនាសម្ព័ន្ធគណបក្សប្រជាជនកម្ពុជា ឃុំហោងសំណំ និងក្រុមការងារចុះជួយឃុំទាំងអស់ ដែលខិតខំប្រឹងប្រែងរួមគ្នាធ្វើឲ្យគណបក្សទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ និងអបអរសាទរជារួមរបស់គណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស និងដោយឡែកសម្រាប់ឃុំហោងសំណំ ដែលទទួលបានជ័យជម្នះលេខ ១ ក្នុងស្រុកឱរ៉ាល់ បានផ្ដល់ឱកាសឲ្យក្រុមការងារ និងប្រជាពលរដ្ឋ មកជួបជុំគ្នាដូចតាមសន្យា កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៣ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកន្លងទៅ។
ទន្ទឹមនឹងការអបអរសាទរនេះ ឯកឧត្ដម បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺ សូមថ្លែងអំណរគុណចំពោះរចនាសម្ព័ន្ធគណបក្សទាំងអស់ ក្រុមការងារចុះជួយស្រុក ឃុំ ជាពិសេសប្រជាពលរដ្ឋ ចំពោះការខិតខំប្រឹងប្រែងលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត និងចេញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនាំឲ្យគណបក្សទទួលបានជ័យជម្នះយ៉ាងធំធេងក្នុងការបោះឆ្នោតនីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅនេះ។
ជាមួយគ្នានេះ ឯកឧត្ដម ក៏បានលើកឡើងផងដែរថា ទោះបី សម្ដេចតេជោ ហ៊ុន សែន លាលែងពីតំណែងនាយករដ្ឋមន្ត្រីកម្ពុជា តែ សម្ដេច នៅបន្តជាបង្អែករបស់ប្រជាពលរដ្ឋ និងមិនទៅណាចោលប្រជាពលរដ្ឋឡើយ។
ជាមួយនោះ ឯកឧត្ដម បានផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសំណាក់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ចំពោះការជឿទុកចិត្ត និងបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា។ បន្ថែមពីនេះ ឯកឧត្ដម បានមានប្រសាសន៍ថា «សូមជឿជាក់លើការដឹកនាំរបស់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ដែល ឯកឧត្ដម គឺជាថ្នាក់ដឹកនាំដែលមានឆន្ទៈខ្ពស់ក្នុងការបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យ និងធ្វើឲ្យសង្គមសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនឆ្ពោះទៅមុខបន្ថែមទៀត»៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ