ព័ត៌មានជាតិ
លោក ប៉ែន បូណា ត្រូវបានតែងតាំងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
ក្រោយទទួលបានការតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អ្នកកាសែតចាស់វស្សា លោក ប៉ែន បូណា ត្រូវបានឯកឧត្តមណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់សេចក្តីទុកចិត្តតែងតាំងបន្ថែមជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ នេះបើតាមអនុក្រឹត្យ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។

បើតាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាពេលកន្លងមក លោក ប៉ែន បូណា បានចាត់ទុកតំណែងក្នុងជួររាជរដ្ឋាភិបាល ជាមហាកិត្តិយស ប៉ុន្តែ ទន្ទឹមនឹងនោះក៏ជាអម្រែកដ៏ធ្ងន់សម្រាប់លោកដែរ។ តែទោះជាយ៉ាងណា លោក ប៉ែន បូណា បាទប្តេជ្ញាប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការបម្រើរាជរដ្ឋាភិបាល ក៏ដូចជាបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរ ដើម្បីឱ្យស័ក្តិសមនឹងការទុកចិត្តរបស់ថ្នាក់ដឹកនាំ។
លោក ប៉ែន បូណា គឺជាអ្នកកាសែតជើងចាស់ មានបទពិសោធយូរឆ្នាំ ដែលបានប្រឡូកក្នុងវិស័យព័ត៌មាន តាំងពីឆ្នាំ ១៩៩០។ អតីតសិស្សសាលាកាសែតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ប៉ែន បូណា ធ្លាប់បានបម្រើការជាអ្នកកាសែតនៅស្ថាប័នល្បីៗជាច្រើន រួមមាន កាសែតបារាំង CAMBODGE SOIR ជានិពន្ធនាយកវិទ្យុបារាំងអន្តរជាតិ RFI និងជានាយកព័ត៌មានរបស់ទូរទស្សន៍ PNN។
លើសពីនេះ លោក ប៉ែន បូណា ក៏ជាអតីតប្រធានក្លិបអ្នកកាសែត ២អាណត្តិជាប់ៗគ្នា ក្នុងចន្លោះឆ្នាំ២០១៥ រហូតដល់ចុងឆ្នាំ២០២២ ទើបលោកបានលាលែងពីប្រធានក្លិបអ្នកកាសែតនេះ ដោយហេតុថា លោក ទទួលបានការតែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន។

ជាការកត់សម្គាល់ រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាន យកអ្នកជំនាញផ្នែកព័ត៌មានខ្លាំងៗជាច្រើនរូបឱ្យកាន់ការលើវិស័យព័ត៌មាន និងការងារនាំពាក្យ។ ជាក់ស្ដែង អ្នកកាសែតប្រកបដោយបទពិសោធន៍ លោក នេត ភក្ត្រា ត្រូវបានជ្រើសតាំងឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ត្រូវបានចាត់តាំងជាប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី ជាដើម៕
ដោយ៖ ធឿន វ៉ាន់សុង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ