សន្តិសុខសង្គម
ខូចខាតមួយចំនួនធំ អគ្គិភ័យឆាបឆេះទូរថភ្លើងនៅតំបន់បឹងកក់យប់មិញ
អគ្គិភ័យឆាបឆេះបំផ្លាញរថភ្លើងនិងទូរថភ្លើងអស់មួយចំនួនធំ បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៣ និង ១០ នាទីទាបភ្លឺថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវរ៉ារថភ្លើង ( តំបន់បឹងកក់ ) ក្នុងភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីពលរដ្ឋបានឱ្យដឹងថា នៅមុនកើតហេតុ មានក្រុមកម្មករសម្រាកនៅក្នុងទូរថភ្លើងមួយដែលនៅជាប់នឹងរថភ្លើងមួយខ្សែដែលឈប់នៅក្បែរនោះ។ លុះវេលាកើតហេតុ គេក៏ឃើញមានជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ បានឆាបឆេះចេញពីទូររថភ្លើងនោះតែម្តង ក៏បង្កឱ្យមានការភ្ញាក់ផ្អើល នឹងរាយការណ៍ទៅកាន់សមត្ថកិច្ចដើម្បីចុះអន្តរាគមន៍។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមទាំងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានចុះអន្តរាគមន៍ ធ្វើការបាញ់ទឹកទប់ស្កាត់ និងពន្លត់ការឆាបឆេះ។ ក្រោយការអន្តរាគមន៍ អណ្តាតភ្លើងបានរលត់ទៅវិញក្នុងរយះពេល ១ ម៉ោង ដោយសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ ៣ គ្រឿង ក្នុងចំណោមរថយន្ត ០៥ គ្រឿង ដែលបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ។
ក្នុងករណីនេះដែរ ពុំមានបណ្តាលឱ្យមនុស្សណាម្នាក់រងរបួស ឬប៉ះពាល់ដល់អាយុជីវិតនោះឡើយ ដោយអគ្គីភ័យបានឆាបឆេះបំផ្លាញទូររថភ្លើងនៅក្បែរនោះទាំងស្រុង និងផ្នែកមួយចំនួននៃរថភ្លើងមួយខ្សែដែលនៅជាប់នោះផងដែរ។ ចំពោះការឆាបឆេះ សមត្ថកិច្ចជំនាញនៅមិនទាន់អាចបញ្ជាក់បានពីមូលហេតុនៅឡើយនោះទេ រង់ចាំធ្វើកោសល្យវិច្ច័យបន្ថែមនៅពេលក្រោយ៕
អត្ថបទ៖ សុខា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៩ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ