ព័ត៌មានអន្ដរជាតិ
ជប៉ុន រកមិនឃើញសារធាតុវិទ្យុសកម្ម ក្នុងត្រី ដែលនេសាទបានក្បែររោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា
ទីភ្នាក់ងារជលផលជប៉ុននិយាយថា កម្រិតនៃសារធាតុវិទ្យុសកម្ម Tritium នៅក្នុងត្រីដែលចាប់បាននៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi គឺទាបពេកដល់ថ្នាក់មិនអាចរកឃើញ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image-1800.png)
នេះគឺជាការបញ្ជាក់ ក្រោយមានក្តីព្រួយបារម្ភ បន្ទាប់ពីប្រតិបត្តិករ ចាប់ផ្តើមបញ្ចេញទឹកសំណល់ ចេញពីរោងចក្រចូលទៅក្នុងមហាសមុទ្រ។
ទីភ្នាក់ងារនេះបាននិងកំពុងតាមដានជាប្រចាំ នូវសារធាតុវិទ្យុសកម្មក្នុងផលនេសាទពីតំបន់ Fukushima និងខេត្តក្បែរៗ ចាប់តាំងពីឧបទ្ទវហេតុនៅរោងចក្រនេះមក។
ស្របពេលជាមួយគ្នានោះ ក្រុមមន្ត្រីក៏គ្រោងនឹងធ្វើតេស្ដសំណាក នៃកម្រិតសារធាតុ Tritium នៅក្នុងសត្វត្រីដែលចាប់បានក្នុងដែនទឹករង្វង់១០គីឡូម៉ែត្រ ពីរោងចក្រនុយក្លេអ៊ែរជារៀងរាល់ថ្ងៃសម្រាប់រយៈពេលប្រហែលមួយខែផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image-1801-1024x341.png)
កាលពីថ្ងៃសៅរ៍ទី២៦ខែសីហា ទីភ្នាក់ងារជលផល បានចេញផ្សាយលទ្ធផលវិភាគដំបូងរបស់ខ្លួន បន្ទាប់ពីពិនិត្យត្រីតុកកែសំប៉ែត និងត្រី Gurnard ដែលចាប់បានមួយថ្ងៃមុននោះ។
លទ្ធផលបង្ហាញថា កម្រិតសារធាតុ Tritium នៅក្នុងត្រីគឺមិនអាចរកឃើញទេ ព្រោះវាមានតិចជាង ១០ Becquerel ក្នុងមួយគីឡូក្រាម។
លើសពីនេះ ទីភ្នាក់ងារខាងលើ ក៏គ្រោងវិភាគត្រីដែលចាប់បាននៅក្នុងតំបន់ធំទូលាយផងដែរ ដើម្បីបញ្ជាក់អំពីសុវត្ថិភាពនៃផលិតផលសមុទ្ររបស់ប្រទេសជប៉ុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ របៀបជប៉ុនបន្សុទ្ធទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច