ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា អាមេរិក អាចកើតសង្គ្រាមស៊ីវិល រវាងគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ
អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ការប្រឈមមុខដាក់គ្នារវាងគណបក្សប្រជាធិបតេយ្យនិងសាធារណរដ្ឋនៅក្នុងសហរដ្ឋអាមេរិក អាចឈានដល់ការកើតសង្រ្គាមស៊ីវិលពេញទំហឹង។
ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន RT និង TASS កាលពីថ្ងៃសៅរ៍ទី២៦ខែសីហា លោក Medvedev កត់សម្គាល់ថា មានការបែកបាក់គ្នាខ្លាំងក្លា រវាងឥស្សរជននៅក្នុងសហរដ្ឋអាមេរិក។ វាជាការប៉ះទង្គិចគ្នារវាងការបង្កើតសាធារណរដ្ឋអភិរក្សនិយមនិងផ្នែកសេរីនិយម ដែលតំណាងដោយគណបក្សប្រជាធិបតេយ្យ។ នោះពិតជាធ្វើឲ្យអាមេរិក ត្រូវពុះចែកជាពីរ។
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីរូបនេះបន្តថា “បច្ចុប្បន្ន អាមេរិកកំពុងស្ថិតក្នុងស្ថានភាពនៃជម្លោះផ្ទៃក្នុង។ អាមេរិកកំពុងមានជម្លោះជាមួយខ្លួនឯង។ លើសពីនេះទៅទៀត តាមទស្សនៈរបស់ខ្ញុំ ជម្លោះនេះគឺមិនអាចផ្សះផ្សាក្នុងទិដ្ឋភាពមួយចំនួនបានទេ។ ជម្លោះក្នុងស្រុកបែបនេះ ច្រើនតែបញ្ចប់ដោយសង្គ្រាមស៊ីវិល។ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងនៅសហរដ្ឋអាមេរិកទេ ប៉ុន្តែពេលនេះ ជម្លោះកំពុងស្ថិតក្នុងកម្រិតខ្ពស់បំផុត”។
លោក Medvedev បានលើកឡើងពីការកាត់ទោសព្រហ្មទណ្ឌដែលកំពុងបន្តលើអតីតប្រធានាធិបតី ដូណាល់ ត្រាំ។ លោក Medvedev អះអាងថា ការចោទប្រកាន់លើលោក ត្រាំ មិនមែនធ្វើឡើងដើម្បីជាប្រយោជន៍ដល់យុត្តិធម៌ទេ ប៉ុន្តែគឺគ្រាន់តែរារាំងលោកត្រាំ ពីការចូលរួមក្នុងយុទ្ធនាការបោះឆ្នោតប៉ុណ្ណោះ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ត្រាំ ចូលប្រគល់ខ្លួននៅពន្ធនាគារក្នុងទីក្រុង Atlanta
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា