ព័ត៌មានជាតិ
វីតាល់ និងមីជាតិ បន្តឧបត្ថម្ភធំសម្រាប់ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាននិងសុខភាពកុមារលើកទី៩ របស់មន្ទីរពេទ្យកុមារអង្គរ
កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នាទឹកដីអង្គរ ខេត្តសៀមរាប ព្រឹត្តិការណ៍ជិះកង់រៃអង្គាសប្រាក់ដ៏ធំប្រចាំឆ្នាំរបស់មន្ទីរពេទ្យកុមារអង្គរ ត្រូវបានរៀបចំឡើងដោយគណៈកម្មការជិះកង់ដើម្បីកម្ពុជា (CFC) និងដៃគូឧបត្ថម្ភធំ ពីសំណាកក្រុមហ៊ុនផលិតទឹកពិសាវីតាល់ និងមីជាតិ ដែលជាដៃគូសហការរៀបចំអស់រយៈពេល៣ឆ្នាំជាប់ៗគ្នា។
ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារលើកទី៩ ឆ្នាំនេះទទួលបានអ្នកចូលរួមប្រមាណជាង ១០០០ នាក់ ដែលអញ្ជើញមកពីគ្រប់មជ្ឈដ្ឋាន ជាមួយស្មារតីតែមួយដើម្បីបុព្វហេតុរួមគ្នាបន្តគាំទ្រដល់ប្រតិបត្តិការក្នុងការព្យាបាល និងថែទាំសុខភាព កុមារ-ទារក នៅមន្ទីរពេទ្យកុមារអង្គរ។
លោក ជា ម៉េងគួង ប្រធានផ្នែករៀបចំកម្មវិធី និងព្រឹត្តិការណ៍សង្គម នៃក្រុមហ៊ុន វីតាល់ និងមីជាតិ បានមានប្រសាសន៍ថា៖ “វីតាល់ និងមីជាតិ ពិតជាមានមោទនភាពដែលបានបន្តសហការរៀបចំ និងជាដៃគូឧបត្ថម្ភធំ សម្រាប់ព្រឹត្តិការណ៍ជិះកង់រៃអង្គាសប្រាក់ប្រចាំឆ្នាំរបស់មន្ទីរពេទ្យកុមារអង្គរ ដែលព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារលើកទី៩ នេះវីតាល់ មីជាតិ បានចូលរួមឧបត្ថម្ភជាសាច់ប្រាក់ចំនួន ២ម៉ឺនដុល្លា សម្រាប់បន្តគាំទ្រដល់បេសកម្ម និងប្រតិបត្តិប្រចាំថ្ងៃនៃមន្ទីរពេទ្យកុមារអង្គរ ។ លោកបានបន្តទៀតថា ទឹកប្រាក់ដែលបាធ្វើការបរិច្ចាគនេះ គឺជាការកាត់ប្រាក់ចំេណញរបស់ក្រុមហ៊ុន តាមរយៈមូលនិធិ២៥រៀលរបស់វីតាល់ និងមូលនិធិខ្មែរដើម្បីខ្មែររបស់មីជាតិ ដែលជាវិភាគទានរបស់អតិថិជន និងអ្នកគាំទ្រ ផលិតផលវីតាល់ និងមីជាតិ ដែលជានិច្ចកាល ក្រុមហ៊ុនតែងតបស្នងទៅសង្គមវិញជាការអរគុណចំពោះការជឿជាក់ និងប្រើប្រាស់ផលិតផលរបស់យើង”។
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា នាយកមន្ទីរពេទ្រកុមារអង្គរបានមានប្រសាសន៍ថា ៖ “តាងនាមឱ្យមន្ទីរពេទ្រកុមារអង្គរ និងកុមារដែលបានសម្រាក និងព្យាបាលនៅមន្ទីរពេទ្យ សូមសម្តែងនូវការដឹងគុណនិងកោតសរសើរយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ពិសេសក្រុមហ៊ុនវីតាល់ និងមីជាតិ ដែលបានចូលរួមរៀបចំ និងឧបត្ថម្ភធំ សម្រាប់កម្មវិធីនេះចំនួន៣ឆ្នាំជាប់ៗគ្នា ហើយនេះសបញ្ជាក់ឱ្យឃើញពីការរួបរួមគ្នាជួយដល់ប្រជាជនកម្ពុជា ជាពិសេសការជួយលើកស្ទួយដល់សុខុមាលភាពកុមារកម្ពុជាឲ្យកាន់តែប្រសើរឡើង ព្រោះពួកគេគឺជាអនាគតដ៏រឹងមាំនៃប្រទេសកម្ពុជាយើង”។
វីតាល់ និង មីជាតិ ក៏សូមអំពាវនាវដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស បន្តចូលរួមគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈការបរិច្ចាគវិភាគទាន ដើម្បីចូលរួមបន្តនិរន្តរភាពនៃការសង្រ្គោះព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ ប្រកបដោយស្នាមញញឹម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា