Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញ ដុតកម្ទេចចោលគ្រឿងសមុទ្រ និងសាច់បង្កក ខូចគុណភាព ជិត ៩ ពាន់ គីឡូក្រាម

បានផុស

នៅ

មន្ត្រី​ជំនាញ​សាខា ក​.ប​.ប ខេត្ត​តាកែវ សហការ​ជាមួយ​នាយកដ្ឋាន​សវនកម្ម​គយ និង​រដ្ឋាករ​កម្ពុជា និង​សាខា​គយ និង​រដ្ឋាករ​កម្ពុជា​ខេត្ត​តាកែវ ដុត​កម្ទេច​ចោល​ទំនិញ​ខូចគុណភាព និង​ទំនិញ​ហាមឃាត់ ជិត ៩ ពាន់ គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃ​ទី ២៧ ខែ​សីហា ឆ្នាំ ២០២៣ មន្ត្រី​ជំនាញ​សាខា ក​.​ប​.​ប​. ខេត្ត​តាកែវ សហការ​ជាមួយ​នាយកដ្ឋាន​សវនកម្ម​គយ និង​រដ្ឋាករ​កម្ពុជា និង​សាខា​គយ និង​រដ្ឋាករ​កម្ពុជា​ខេត្ត​តាកែវ ធ្វើការ​ដុត​កម្ទេច​ចោល​នូវ​ទំនិញ​ខូចគុណភាព និង​ទំនិញ​ហាមឃាត់ ក្នុង​នោះ​រួមមាន គ្រឿង​សមុទ្រ និង​សាច់​បង្កក ចំនួន ៨ ៨១២ គីឡូក្រាម ដែល​រឹបអូស​បាន​កាលពី​ថ្ងៃ​ទី ២៦ ខែ​សីហា ឆ្នាំ ២០២៣ កន្លងទៅ នៅ​ទីតាំង​ដី​ឡូត៍​មួយ​កន្លែង ភូមិ​ព្រៃ​មោក ឃុំ​ស្រែ​ននោង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

គួរ​បញ្ជាក់​ថា យោង​តាម​ប្រកាស​អន្តរក្រសួង​លេខ ៥៧៤ សហវ​.​ប្រក ចុះ​ថ្ងៃ​ទី ២៥ ខែ​មិថុនា ឆ្នាំ ២០១៩ ស្ដីពី​កិច្ចសហការ​រវាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង អគ្គនាយកដ្ឋាន​កម្ពុជា ត្រួតពិនិត្យ​ទំនិញ​នីហរ័ណ អាហរ័ណ និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​កាំកុងត្រូល​) ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​មក​ជា អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» មន្ត្រី​ជំនាញ​ទាំងពីរ​ស្ថាប័ន តែងតែ​សហការ​គ្នា​ក្នុង​ការ​ទប់ស្កាត់ បង្ការ ហាមឃាត់ នូវ​ទំនិញ​ដែល​គ្មាន​គុណភាព សុវត្ថិភាព និង​មិន​អនុលោម​តាម​បទប្បញ្ញត្តិ ដើម្បី​ការពារ​សុខុមាលភាព និង​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកប្រើប្រាស់៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម