ព័ត៌មានអន្ដរជាតិ
ការផ្តល់ប្រាក់១ម៉ឺនបាត ដល់ជនជាតិថៃ នឹងជំរុញកំណើន GDP ពី៥ទៅ៧% នៅឆ្នាំក្រោយ
គម្រោងរបស់គណបក្សភឿថៃក្នុងការផ្តល់ប្រាក់១០០០០បាត ទៅឲ្យជនជាតិថៃគ្រប់រូបដែលមានអាយុ១៦ឆ្នាំឡើង អាចជំរុញកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះដល់ ៥ទៅ៧% នៅឆ្នាំក្រោយ។ នេះបើយោងតាមការបញ្ជាក់ពី សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ។
លោក Thanawat Phonwichai ដែលជាប្រធានសភាពាណិជ្ជកម្មថៃបាននិយាយថា ផែនការផ្ទេរប្រាក់ឌីជីថលប្រហែល៥៦០ពាន់លានបាត អាចជួយបន្ថែមពី៣ទៅ៤%លើកំណើន GDP នៅឆ្នាំក្រោយ ហើយការព្យាករនេះសន្មតថា ការនាំចេញរបស់ថៃនឹងកើនឡើងពី ៣ទៅ៥%។
មុននេះ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក សេតថា ថាវីស៊ីន ក៏រំពឹងដែរថា រូបិយប័ណ្ណឌីជីថលតម្លៃ ១០០០០ បាត ដែលសន្យាផ្ដល់ជូនប្រជាជនថៃគ្រប់រូបមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ នឹងត្រូវបានអនុវត្តនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤។
គោលនយោបាយនេះ គឺជាការសន្យាមួយ ដែលគណបក្សភឿថៃធ្លាប់សន្យាដល់ប្រជាជន ក្នុងការបោះឆ្នោតសកលនៅថ្ងៃទី១៤ខែឧសភា។
លោក សេតថា សន្យាកាលពីថ្ងៃសៅរ៍ថា គោលនយោបាយនេះ នឹងត្រូវអនុវត្តយ៉ាងពេញទំហឹង ព្រោះវាជាវិធានការសំខាន់ ដើម្បីជួយគណបក្សភឿថៃ ក្នុងសកម្មភាពរបស់ខ្លួនដើម្បីជំរុញសេដ្ឋកិច្ចថៃ។
យោងតាមនាយករដ្ឋមន្ត្រីថ្មី, “មនុស្សដែលទាក់ទងនឹងគោលនយោបាយនេះ នឹងជួបប្រជុំនៅថ្ងៃចន្ទឬថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីព័ត៌មានដែលពាក់ព័ន្ធ និងរៀបចំតារាងពេលវេលា។ ខ្ញុំសង្ឃឹមថាគោលនយោបាយនេះ នឹងត្រូវអនុវត្តនៅត្រីមាសទី១ ឆ្នាំក្រោយ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ ប្រជាជនថៃគ្រប់រូប អាយុ១៦ឆ្នាំឡើង នឹងទទួលបានម្នាក់ ១ម៉ឺនបាត មុនថ្ងៃសង្រាន្តឆ្នាំថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា