ជីវិតកម្សាន្ដ
ទស្សនាពិធីភ្ចាប់ពាក្យ និងឡើងគេហដ្ឋានរបស់ Mark និង Kimberly ក្នុងតែមួយ
តារាសម្ដែង Mark Prinនិង Kimberly ទើបតែធ្វើពិធីឡើងគេហដ្ឋានដ៏ប្រណិតថ្មីថ្មោង ព្រមទាំងប្រារព្ធពីធីភ្ជាប់ពាក្យក្នុងថ្ងៃតែមួយ ក្រោមបរិយាកាសកក់ក្តៅពីសំណាក់ក្រុមគ្រួសារទាំងសងខាង និងមិត្តភក្តិចូលរួមអបអរសាទរយ៉ាងច្រើនក្រៃលែង។
កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ mark Prin និង Kimberly បានរៀបចំពិធីភ្ជាប់ពាក្យបែបភាគខាងជើងដោយក្នុងនោះក៏មានពិធីឡើងគេហដ្ឋានថ្មីរបស់ពួកគេផងដែរ។ ជាមួយគ្នានោះដែរ បរិយាកាសស្ថិតក្នុងភាពសាមញ្ញ ពោរពេញដោយក្តីស្រលាញ់ ពីក្រុមគ្រួសារ មិត្តជិតស្និទ្ធនៅក្នុងឧស្សាហកម្មនិងក្រៅរង្វង់អបអរសាទរយ៉ាងច្រើន។
លើសពីនេះ ក៏មានមហាជនជាច្រើនបានលួចថតរូបភាពចិញ្ចៀនពេជ្រនៅលើម្រាមដៃចិញ្ចៀនខាងឆ្វេងរបស់ Kimberly ហើយអ្នកគាំទ្រក៏បានផ្តល់ព័ត៌មានថា ចិញ្ចៀននេះគឺជាចិញ្ចៀនទី៣ហើយដែល Mak ផ្តល់ឲ្យកូនក្រមុំពាក់ជាពិសេសសម្រាប់ថ្ងៃនេះ។
តាមរូបភាព គេឃើញ Kimberly និង Mak កាន់កាបូបលុយ និងមាស ដើរចុះតាមជណ្តើរផ្ទះទៅខាងក្រោម ជាមួយក្រុមគ្រួសារ ឪពុកម្ដាយ បងស្រីរបស់ Mak និងបងប្អូនបង្កើតរបស់ Kimberly រួមទាំងមិត្តភ័ក្ដិជាច្រើនដែលបានមកចូលរួមអបអរសាទរអ្នកទាំងពីរជាមួយគ្នា។
យ៉ាងណាមិញតាមរយៈរូបភាពពិធីភ្ចាប់ពាក្យនិងឡើងគេហដ្ឋាន មហាជនប៉ានស្មានថាវាមើលទៅស្រដៀងនឹងមង្គលការ ស្របពេលអ្នកគាំទ្ររបស់គូស្នហ៍ចូលបញ្ចេញមតិថា ចង់ឃើញមង្គលការអ្នកទាំងពីរឆាប់ៗដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែកញ្ញា ខាងមុខនេះ។
សូមទស្សនារូបភាពខាងក្រោម៖
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ចុចអាន៖រូបរាងចុងក្រោយរបស់ Lee Min Ho មិនមែនធាត់ តែហើមមុខចំណាំសឹងមិនស្គាល់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា