ព័ត៌មានជាតិ
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ព្រមានចាត់វិធានការជនក្លែងបន្លំទំព័រហ្វេសបុកផ្លូវការរបស់ខ្លួន
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ថ្មីៗនេះមានជនខិលខូចមួយចំនួនបានបង្កើតគណនីហ្វេសប៊ុកក្លែងបន្លំ ដោយដាក់ឈ្មោះថា ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមិនមែនជាទំព័រហ្វេសបុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នោះទេ។

តាមរយ:ទំព័រហ្វេសបុកផ្លូវការនៅថ្ងៃទី២៨ ខែសីហានេះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ទំព័រហ្វេសបុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល គឺមានតែមួយគត់ ដែលមានឡូគោល សញ្ញារូបសឹង មានអក្សរអគ្គស្នងការដ្ឋាននគរបាលជាតិនៅពីលើ និងមានអក្សរស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅពីខាងក្រោម។ ទន្ទឹមនោះ ស្នងការដ្ឋាននគរបាលខេត្ត នឹងធ្វើការស្រាវជ្រាវស្វែងរកអត្តសញ្ញាណជនខិលខូចដែលក្លែងបន្លំខាងលើ ដើម្បីអនុវត្តច្បាប់។

ជាមួយគ្នានោះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធត្រូវបញ្ឈប់ និងលុបរាល់គណនីដែលខ្លួនបានបង្កើតជាបន្ទាន់៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់