Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងទេថា អ្នកនយោបាយថៃរូបណាដែលមានអ្នកតាមលើបណ្ដាញសង្គមហ្វេសបុកច្រើនជាងគេ?

បានផុស

នៅ

ការបោះឆ្នោតឆ្នាំ ២០២៣បានបង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយសង្គម​ដើរតួនាទីយ៉ាងសំខាន់​ក្នុងប្រជាប្រិយភាព​របស់​អ្នកនយោបាយ និង​គណបក្ស។ ជាមួយគ្នានេះ អ្នកប្រើប្រាស់អ៊ិនធឺណិត​ក៏តាមដាន​ព័ត៌មាន និងចលនាតាម​រយៈបណ្តាញ​បែបនេះផងដែរ។

តើអ្នកនយោបាយថៃណា​រូបណាដែលមានប្រជាប្រិយភាពខ្លាំង និងមានអ្នកតាមដានច្រើនជាងគេ​នៅលើ​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម​ Facebook នាបច្ចុប្បន្ននេះដែរ?

១ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្បិតថា​លោកស្រីលែង​បង្ហាញ​វត្តមាន​លើ​ឆាក​នយោបាយ​យ៉ាងណាក្ដី​ ប៉ុន្តែអតីត​នាយករដ្ឋមន្ត្រីថៃរូបនេះ នៅតែអ្នកតាមដានលើបណ្ដាញសង្គម​ហ្វេសបុកច្រើនជាគេបង្អស់ដល់ទៅ ៦.២លាននាក់។

២ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា

មិនខុសពី​ប្អូនស្រី​របស់​លោក អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅតែ​មនុស្ស​តាមដានអំពី​ចលនា​នៃ​ជីវិត​របស់​លោក​ជាប់​ជានិច្ច។ ក្នុងនោះគណនី​ហ្វេសបុក​របស់​លោក​មាន​ចំនួន២.៩លាននាក់។

៣ លោក Chadchart Sittipunt

បើទោះបីជាមានឈ្មោះ​ជាអភិបាល​ក្រុង​បាងកក​ក្ដី​ ប៉ុន្តែលោក Chadchart Sittipunt តែងតែ​បង្ហោះ​ពី​ចលនា​ជីវិត​របស់​លោកតាមរយៈបណ្ដាញសង្គហ្វេសបុក ពីសកម្មភាព​និងក្នុងនាមជាមេដឹកនាំទីក្រុងមួយនេះ។ គណនីហ្វេសបុករបស់​លោក​មកទល់​ពេលនេះ ទទួល​បាន​មនុស្ស​តាមដានជាង ២.៧លាននាក់។

៤ លោក Pita Limjaroenrat

បើទោះបីជាលោកភិថា​មិនទទួលបានសំឡេងឆ្នោតពីសមាជិកសភា ឲ្យក្លាយ​ជានាយករដ្ធមន្រ្តីទី៣០​របស់ថៃ ប៉ុន្តែលោក​នៅតែទទួលបានការគាំទ្រពី​សំណាក់ប្រជាជន​ រហូតមានអ្នក​តាមដានដល់​ទៅ ២.២ លាននាក់​នៅ​គណនី​ហ្វេសបុក។

៥ លោក Thanathorn Juangroongruangkit

អ្នកនយោបាយដ៏ស្រស់សង្ហា Thanathorn Juangroongruangkit ដែលមកពី​គណបក្សចលនា​ឆ្ពោះ​ទៅមុខ។ក្នុងនាមជាអនុប្រធានក្រុមហ៊ុន Thai Summit Group ដែលជាក្រុមហ៊ុនផលិត​គ្រឿងបន្លាស់​រថយន្តដ៏ធំបំផុតរបស់ប្រទេសថៃ​​​ មិនមែនជារឿងចម្លែក ដែលបុរសរូបនេះមានអ្នកតាមដាន ២.១ លាននាក់។

៦ លោក Abhisit Vejjajiva

លោក Abhisit Vejjajiva ជាអ្នកនយោបាយដែលបានធ្វើជានាយករដ្ឋមន្ត្រីថៃពីឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០១១។ បើ​ទោះបីជាមានឈ្មោះ​ជាអតីត​នាយករដ្ឋមន្ត្រី​ ប៉ុន្តែបុរសវ័យ៥៩ឆ្នាំ​នៅតែមាន​អ្នក​តាមដាន​លើ​ហ្វេសបុក២.១លាននាក់​ផងដែរ។

៧ លោក Sereepisuth Temeeyaves

ឧត្ដមសេនីយ៍ឯក Sereepisuth Temeeyaves គឺជាមេដឹកនាំគណបក្សសេរីនិយមថៃ ( leader of Thai Liberal Party)។ អ្នកនយោបាយថៃរូបនេះមានអ្នកតាមដានលើគណនីហ្វេសបុកផ្ទាល់ខ្លួនរបស់លោកដល់ទៅ ១.៨លាន​នាក់។

៨ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា

ទោះបីជាលោក​ប្រាយុទ្ធ​លែងជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេសថៃ​ក៏​ពិតមែន ប៉ុន្តែអ្នកនយោបាយ​ចូលនិវត្តន៍ និងជាមន្ត្រីយោធារូប​នេះ នៅតែមានប្រជាជនចូលតាមដាន​ពីជីវិតនិងការងាររបស់លោកដូចសព្វដង នៅ​លើបណ្ដាញ​សង្គម​ហ្វេសបុក ១.៣លាននាក់។

៩ លោក Jurin Laksanawisit

លោក Jurin Laksanawisit គឺជាអ្នកនយោបាយគណបក្សប្រជាធិបតេយ្យ និងជាអ្នកនិពន្ធជនជាតិ​ចិន។ លោកធ្លាប់ជា​អតីតរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ អំឡុងពេល​លោក Abhisit Vejjajiva ជា​នាយករដ្ឋមន្ត្រី រួម​ជាមួយ​សមាជិកសភាតំណាងចំនួន ១១ ដង។ ត្បិតថាមិនមានមុខងារអ្វីជាដំកំភួន ប៉ុន្តែលោកនៅតែមានអ្នកតាមដាន១.១ លាននាក់។

១០ លោក សេតថា ថាវីស៊ីន

ទើបតែ​ចាប់​ឆ្នោតក្លាយ​ជា​នាយករដ្ឋមន្ត្រី​ទី៣០របស់​ថៃ លោក​សេតថា ថាវីស៊ីន ហាក់​ទទួល​បានប្រជាប្រិយភាព​កាន់តែខ្លាំងក្លា​ ក្រោយ​ប្រែខ្លួន​ពី​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ទៅ​ជា​អ្នក​នយោបាយ​មួយ​រូប​​ដោយ​លោកទទួលបានអ្នកតាមដានលើហ្វេសបុកដល់ទៅ១២៦ពាន់នាក់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មេពន្ធនាគារ ថៃ ប្រាប់បែបបទដែលលោក ថាក់ស៊ីន អាចសុំការលើកលែង​ទោសពីព្រះមហាក្សត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ វិនាទី មុន

​ការផ្ទេរអំណាច​សន្តិភាពនៅអាមេរិក​៖ ពី​​ចូ បៃដិនទៅដូណាល់ ត្រាំ ខុសពី ដូណាល់ ត្រាំ ទៅ​ចូ បៃដិន​

សន្តិសុខសង្គម១ ម៉ោង មុន

នារីម្នាក់​ត្រូវ​​ឃាតករ​សម្លាប់រួចចាក់សោរក្នុងបន្ទប់ជួលរហូត​ធុំក្លិន​ស្អុយ​ទេីប​បែកការណ៍

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​នគរបាលរាជធានី គ្រោង​បង្កើត​ក្រុម​សមត្ថកិច្ច​ចល័ត​ដើម្បី​តាមពិនិត្យ​អនុវត្តលើអ្នកដំណើរទាំងឡាយណា ដែល​សមត្ថកិច្ចមានការសង្ស័យថាមានជាតិស្រវឹង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ពូទីន ប្រកាសចំហ​​​ចរចា​ជាមួយ​រដ្ឋបាល​ដូណាល់ ត្រាំ ខណៈហុងគ្រីបរិហារ​អឺរ៉ុប​​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងប្រៃសណីយ៍កម្ពុជា និង ក្រសួងបច្ចេកវិទ្យាគមនាគមន៍នៃសាធារណរដ្ឋហ្វីលីពីនធ្វើសន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យាឌីជីថលឱ្យគ្នាដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្ម

Sokha Hotels

ព័ត៌មានពេញនិយម