Connect with us

សន្តិសុខសង្គម

អាវុធហត្ថ៖ ជនស៊ីវិលដកកាំភ្លើងខ្លីសៀតចង្កេះ បង្ហោះផ្អើលបណ្តាញសង្គមជាគ្រូបង្វិក

បានផុស

នៅ

ក្រោយបែកធ្លាយរូបភាពជនស្លៀកពាក់ស៊ីវិលមានកាំភ្លើងខ្លីសៀតចង្កេះ បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ លោក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវបានបញ្ជាក់ឲ្យដឹងថា គាត់គឺជាគ្រូបង្វឹកកីឡាករបាល់ទាត់ ហើយ កាំភ្លើងដែលគាត់យកមកសៀតចង្កេះនោះ គឺត្រូវបានដកហូតពីគូទំនាស់ភាគីម្ខាងទៀតមករក្សាទុក ហើយរាយការណ៍ជូនសមត្ថកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកមេបញ្ជាការរងបន្តថា បច្ចុប្បន្នកាំភ្លើងខ្លីនោះត្រូវបានយកមករក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកម្ចាស់កាំភ្លើងខាងលើបានរត់គេចខ្លួនហើយ។

តាមបណ្ដាញសង្គមហ្វេសប៊ុកបង្ហោះថា បុរសជនស៊ីវិលម្នាក់មានកាំភ្លើងដកចេញពីចង្កេះកណ្ដាលហ្វូងលេងកីឡាបាត់ទាត់នៅវិទ្យាល័យសម្ដេចតេជោ វត្តអង្គព្រះស្ដេច ភូមិបីពៃ ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម