Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកនយោបាយ ថៃ ៨រូប មានអ្នកតាមដានលើ Instagram ច្រើនជាងគេបង្អស់

បានផុស

នៅ

ក្នុងពេលដែលប្រទេសថៃទើបតែទទួលបាន​នាយករដ្ឋមន្ត្រីទី៣០ កាលពីថ្ងៃកាលពីថ្ងៃ២២ ខែសីហា ដោយក្នុងនោះលោក សេតថា ថាវីស៊ីន (Srettha Thavisin) បេក្ខភាពមកពីគណបក្សភឿថៃ ត្រូវសមាជិកសភាសម្រេចបោះឆ្នោតគាំទ្រយ៉ាងពេញទំហឹង។

ស្របពេលជាមួយគ្នានោះដែរ ការបោះឆ្នោតឆ្នាំ ២០២៣កាលបានបង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយសង្គម​ដើរតួនាទីយ៉ាងសំខាន់​ក្នុងប្រជាប្រិយភាព​របស់​អ្នកនយោបាយ និង​គណបក្ស។ ជាមួយគ្នានេះ អ្នកប្រើប្រាស់អ៊ិនធឺណិត​ក៏តាមដាន​ព័ត៌មាន និងចលនាតាម​រយៈបណ្តាញ​បែបនេះផងដែរ។

ខាងក្រោមនេះគឺជាអ្នកនយោបាយ០៨ រូប ដែលមានអ្នកតាមដានច្រើនបំផុតនៅលើ Instagram។

១ លោក ​ប្រាយុទ្ធ ចាន់អូចា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាលោក​ប្រាយុទ្ធ​លែងជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេសថៃ​ក៏​ពិតមែន ប៉ុន្តែបុរសយោធារូប​នេះ នៅតែមានប្រជាជនចូលតាមដាន​ពីជីវិតនិងការងាររបស់លោកដូចសព្វដង នៅ​លើបណ្ដាញ​សង្គម IG មានអ្នកតាមដានជាង ១៤០ពាន់នាក់។

លោក សេតថា ថាវីស៊ីន

ទើបតែ​ចាប់​ឆ្នោតក្លាយ​ជា​នាយករដ្ឋមន្ត្រី​ទី៣០របស់​ថៃ លោក​សេតថា ថាវីស៊ីន ហាក់​ទទួល​បានប្រជាប្រិយភាព​កាន់តែខ្លាំងក្លា​ ក្រោយ​ប្រែខ្លួន​ពី​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ទៅ​ជា​អ្នក​នយោបាយ​មួយ​រូប​​ ដោយ​លោកទទួលបានអ្នកតាមដានលើ​IG​ ដល់ទៅ៤២.៨ពាន់នាក់។

លោក Pita Limjaroenrat

អ្នកនយោបាយវ័យក្មេងរូបនេះត្បិតថាមិនបានក្លាយជា​នាយករដ្ធមន្រ្តីទី៣០​របស់ថៃ ប៉ុន្តែតាមរយៈសកម្មភាពចលនាសង្គមរបស់លោកតែងតែបង្កការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ប្រជាជន រួមទាំងអ្នកគាំទ្ររហូតតាមដានលោកក្នុង IG ដល់ទៅ២.៧លាននាក់។

៤ លោក Thanathorn Juangroongruangkit

បុរសម្នាក់នេះមិ​នមែនជាសកម្មជនល្បីល្បាញក្ដី ប៉ុន្តែក្រោយការចូលរួមជាមួយគណបក្សចលនា​ឆ្ពោះ​ទៅមុខ កេរ្តិ៍ឈ្មោះរបស់លោក កាន់តែមានគេស្គាល់ច្រើនរហូតដល់មានអ្នកតាមដានលើ IG ៩.៦៥ពាន់នាក់។

៥ អ្នកស្រី Paetongtarn Shinawatra

កូនស្រីលោកថាក់ស៊ីនរូបនេះ បន្ទាប់ក្លាយជាអ្នកដឹកនាំភឿថៃ រាល់សកម្មភាពរបស់លោកស្រីមិនដែលរំលងពីប្រជាជនថៃនោះទេ។ ព្រមជាមួយគ្នានេះដែរ នៅលើគណនី Instagram​ លោកស្រីទទួលបានអ្នកតាមដាន ៧.១៤ពាន់នាក់។

៦ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា

ចំណែកឯប្អូនស្រីលោកថាក់ស៊ីនម្នាក់នេះ ត្បិតថាមិនមែនជាបេក្ខភាពនយោបាយដូចពីមុនក្ដី ប៉ុន្តែរាល់សកម្មភាពរបស់លោកស្រីយីងឡាក់ នៅតែមានអ្នកតាមដាន Instagram ដល់ទៅ​ ៥.៩៩ ពាន់។

៧ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា

មិនខុសពី​ប្អូនស្រី​របស់​លោក អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅតែ​មនុស្ស​តាមដានអំពី​ចលនា​នៃ​ជីវិត​របស់​លោក​ជាប់​ជានិច្ច។ ក្នុងនោះគណនី Instagram​ របស់លោកផ្ទាល់ មានអ្នកតាមដានជាង ​៣.៥២ ពាន់នាក់។

៨ លោក Rangsiman Rome

មិនត្រឹមតែជាអ្នកនយោបាយថៃ និងជាសកម្មជននោះទេ បច្ចុប្បន្ន​នេះលោក​ ​​Rangsiman Rome​​ ក៏បម្រើ​ការ​ជា​សមាជិក​សភា​តំណាង​រាស្រ្ត​របស់​ប្រទេស​ថៃ និង​ជា​អគ្គលេខាធិការ​រង​របស់​គណបក្ស​ឈាន​ទៅ​មុខផងដែរ។ ដូច្នេះចាត់ទុកថាលោកគឺជាបុគ្គលល្បីមួយរូប ដែលមានអ្នកតាមដាន២.២៩ ពានឯណោះលើ ​IG ៕

អត្ថបទ៖សាង ស្រីល័ក្ខ

ចុចអាន៖ដឹងទេថា អ្នកនយោបាយថៃរូបណាដែលមានអ្នកតាមលើបណ្ដាញសង្គមហ្វេសបុកច្រើនជាងគេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៥ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១២ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម