Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមតាលីបង់ ហាមឃាត់ស្ត្រីមិនឲ្យទៅលេងឧទ្យានជាតិ ក្រោយគ្របកន្លែងមិនជិតក្បាល

បានផុស

នៅ

រដ្ឋាភិបាល​តាលីបង់​ ​ហាម​ស្ត្រី​មិន​ឲ្យចូល​ទស្សនា​ឧទ្យានជាតិ Band-e-Amir ក្នុង​ខេត្ត Bamiyan ដោយសារតែពួកគេមិនគ្របកន្សែងឲ្យបានជិតក្បាលល្អ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Mohammad Khaled Hanafi រដ្ឋមន្ត្រីស្តីទីនៃក្រសួងសីលធម៌ និងគុណធម៌ ​បាន​អំពាវនាវ​ឲ្យ​បព្វជិត​សាសនា និង​ភ្នាក់ងារ​សន្តិសុខ​ ហាម​ស្ត្រី​មិន​ឲ្យ​ចូល​រហូត​ដល់​មាន​ដំណោះស្រាយចំពោះបញ្ហានេះ ។

ឧទ្យាន Band-e-Amir គឺជាតំបន់ទេសចរណ៍ដ៏សំខាន់មួយ ដែលបានក្លាយជាឧទ្យានជាតិដំបូងគេរបស់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ ២០០៩ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ បព្វជិតសាសនានៅខេត្ត Bamiyan បាននិយាយថា អ្នកមកលេងតំបន់នោះគឺជា ស្ត្រីដែលមិនគោរពវិន័យ ព្រោះពួកគេគ្របកន្សែងរលុងៗមិនជិតក្បាលឡើយ ។

ទន្ទឹមនោះ កាលពីពេលថ្មីៗនេះក្រុមតាលីបង់ក៏បានបញ្ជាឲ្យបិទហាងកែសម្ផស្សនៅអាហ្វហ្គានីស្ថានផងដែរ ហើយនៅពាក់កណ្តាលខែកក្កដា ពួកគេបានបញ្ឈប់ស្ត្រីមិនឲ្យអង្គុយប្រឡងចូលសាកលវិទ្យាល័យជាតិទៀតផង ៕

ប្រែសម្រួល៖ វារី

ប្រភព៖ BBC

ចុចអាន៖ តាលីបង់ បញ្ជាឲ្យប៉ុស្តិ៍ទូរទស្សន៍បញ្ឈប់ការចាក់ផ្សាយរឿងណាដែលមាន តួស្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម