Connect with us

សេដ្ឋកិច្ច

តម្លៃនាំចេញអង្កររបស់ វៀតណាម នៅតែខ្ពស់ជាងគេក្នុងពិភពលោក

បានផុស

នៅ

យោង​តាម​សមាគម​ស្បៀងអាហារ​វៀតណាម​បាន​ឲ្យ​ដឹង​ថា តម្លៃ​អង្ករ​នាំ​ចេញ​របស់​វៀតណាម​នៅ​តែ​ខ្ពស់​ជាង​គេ​ក្នុង​ពិភពលោក ដោយ​អង្ករ​បាក់កម្រិត ៥ ភាគរយ​ឡើង​ដល់ ៦៣៨ ដុល្លារ​ក្នុង​មួយ​តោន ខណៈ​អង្ករ​បាក់កម្រិត ២៥ ភាគរយ មានតម្លៃ ៦២៣ ដុល្លារ​ក្នុង​មួយ​តោន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​នឹង​នេះ អង្ករ​បាក់កម្រិត ៥ ភាគរយ​របស់​ថៃ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ ៦២៨ ដុល្លារ​ក្នុង​មួយ​តោន ខណៈ​ប៉ាគីស្ថាន​មានតម្លៃ ៥៩៨ ដុល្លារ​ក្នុង​មួយ​តោន ។

ខណៈនាពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក៏បានប្រកាសបញ្ជីឈ្មោះអាជីវកម្មចំនួន ២១០ ផងដែរ ដែលមានសិទ្ធិនាំចេញអង្ករ ។

កាលពីខែកក្កដា សន្ទស្សន៍តម្លៃអង្កររបស់អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ១២ ឆ្នាំ ខណៈការឡើងថ្លៃនេះ គឺដោយសារតែការកើនឡើងនៃតម្លៃនៅក្នុងប្រទេសនាំចេញអង្ករសំខាន់ៗ បន្ទាប់ពីឥណ្ឌាបានដាក់កំហិតលើការនាំចេញ ។

ជាចុងក្រោយ​ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្មបាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៧ ខែ​ដើម​ឆ្នាំ​នេះ វៀតណាម​បាន​នាំ​ចេញ​អង្ករ​ចំនួន ៤,៨៣ លាន​តោន ខណៈប្រទេសនេះគ្រោងនឹងនាំចេញប្រហែល ២.៦៧ លានតោនក្នុងរយៈពេល ៥ ខែចុងក្រោយនៃឆ្នាំនេះ ៕​

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ VN Express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ជំងឺមិនស្គាល់រោគសញ្ញា​សម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៣នាក់នៅកុងហ្គោ

ព័ត៌មានជាតិ៥៤ នាទីutes មុន

១០ខែ ឆ្នាំ២០២៤​នេះ រាជធានី​ទទួល​បាន​គម្រោង​សាងសង់​ចំនួន៥១៦គម្រោង ក្នុងទំហំ​ទុន​វិនិយោគ​ជាង១ពាន់លានដុល្លារអាមេរិក

សេដ្ឋកិច្ច៥៤ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្មដឹកនាំប្រជុំសេចក្តីព្រាងកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ចស្តីពីគម្រោងវិនិយោគអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មចម្រុះ

ព័ត៌មានជាតិ៥៥ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ ចុះពិនិត្យ​ផ្លូវ​យុទ្ធសាស្រ្ត​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ ១ ទៅច្រកព្រំដែន​​ប្រទេស​វៀតណាម

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

កូរ៉េខាងជើងភ័យខ្លាចមានមេរោគរីករាលដាលពីប៉េងប៉ោងកូរ៉េខាងត្បូង

Sokha Hotels

ព័ត៌មានពេញនិយម