Connect with us

ជីវិតកម្សាន្ដ

គេហដ្ឋានថ្មីរបស់ Mark-Kimberley តម្លៃរយលានឯណោះ

បានផុស

នៅ

គូស្នេហ៍ Mark Prin និង Kimmy Kimberly ថ្មីៗនេះបានប្រារព្ធពីធីភ្ជាប់ពាក្យតាមប្រពៃណីថៃ និងរៀបចំពិធីឡើង​គេហដ្ឋាន​ដ៏ប្រណីត ក្នុងថ្ងៃតែមួយ ខណៈផ្ទះថ្មីនេះត្រូវបានគេដឹងថាមានតម្លៃដល់ទៅរយលានបាតឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោមបរិយាកាសកក់ក្តៅពីសំណាក់ក្រុមគ្រួសារទាំងសងខាង និងមិត្តភក្តិយ៉ាងច្រើនកុះករ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៣ គូស្នេហ៍តារាសម្ដែង Mark-Kimberly បានរៀបចំ​ពិធី​ភ្ជាប់​ពាក្យ​បែបប្រជាជន​ភាគខាងជើង ព្រមទាំងប្រារព្ធ​ពិធី​ឡើង​គេហដ្ឋាន​ថ្មីយ៉ាងអធិមអធម ដែលមានការចូលរួមអបអរសាទរយ៉ាងច្រើនពី​ក្រុមគ្រួសារ សាច់ញាតិ និងមិត្ត​ជិតស្និទ្ធ។

ដោយឡែកចំពោះគេហដ្ឋានថ្មីរបស់គូស្នេហ៍ទាំងពីរត្រូវបានគេរាយការណ៍ថា មានតម្លៃប្រមាណ ១០០លានបាត (ប្រហែល ២.៨លានដុល្លារអាមេរិក)។ បន្ទាប់ពីដឹងតម្លៃនៃគេហដ្ឋានដ៏ប្រណីតនេះ អ្នកគាំទ្រពិតជាការភ្ញាក់ផ្អើល ព្រមទាំងស្ងើចសរសើរចំពោះពួកគេផងដែរ ត្បិតគូស្នេហ៍ Mark-Kimberly ខំប្រឹងរកប្រាក់សង់ផ្ទះដោយខ្លួនឯង មុនពេលរៀបការរួមរស់ជាមួយគ្នា៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ទស្សនា​ពិធី​ភ្ចាប់ពាក្យ​ និងឡើង​គេហដ្ឋាន​របស់ Mark និង Kimberly ក្នុង​តែមួយ

ចុចអាន៖ គ្រួសារអ្នកស្លាប់យំគគ្រូក ក្រោយ Kim Woo-bin ចូលរួមបុណ្យសពអ្នកគាំទ្រម្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៧ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Sokha Hotels

ព័ត៌មានពេញនិយម