Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានីបញ្ជាឱ្យស្តាលូ៦ខ្សែ និងប្រឡាយបឹងសាឡាង ដើម្បីរំដោះជំនន់ទឹកភ្លៀង

បានផុស

នៅ

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាទីប្រឹក្សាផ្ទាល់របស់ឯកឧត្ដមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី ២៨ ខែសីហា នេះបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌទួលគោកចុះពិនិត្យមើលលូ និងប្រឡាយ បឹងសាឡាង ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីរិះរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណាឱ្យលូ និងប្រឡាយនេះអាចរំដោះទឹកបាននៅពេលមានជំនន់ទឹកភ្លៀងខ្លាំងម្តងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការស្តារលូចំនួន៦ខ្សែ ជាបន្ទាន់ ដែលលូទាំងនេះ បានតភ្ជាប់ទៅប្រឡាយបឹងសាឡាងយ៉ាងសំខាន់ក្នុងការរំដោះទឹកនៅក្នុងភូមិសាស្រ្តខណ្ឌ ទួលគោក ពិសេសនៅមុខមជ្ឃមណ្ឌលម៉ុងឌីយ៉ាល់តែម្តង។

ក្រោយពីការពិនិត្យលូ លោក ឃួង ស្រេងបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌទួលគោកចុះពិនិត្យមើលប្រឡាយ បឹងសាឡាងផងដែរ ដោយលោកបញ្ជាឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញស្តារភក់នៅក្នុងប្រឡាយនេះឱ្យបានជ្រៅ ធ្វើយ៉ាងណាអាចនាំទឹកដោយទៅដល់ប្រឡាយស្ទឹងមានជ័យ។

គួរបញ្ជាក់ថា៖ ប្រឡាយបឹងសាឡាង មានទីតាំងនៅសង្កាត់បឹងសាឡាងខណ្ឌទួលគោក ត្រូវបានលោកឃួង ស្រេង ចុះពិនិត្យ ដោយចាប់ផ្តើម ពីផ្លូវ២៣០ រហូតដល់ស្ពានអាកាសស្ទឹងមានជ័យ។

ប្រឡាយបឹងសាឡាង មានសារៈសំខាន់ក្នុងការរំដោះទឹកចេញពីបឹងសាឡាង តំបន់ម៉ុងឌីយ៉ាល់ ផ្លូវ២៦១ ផ្លូវ២៣០ និងផ្លូវមួយចំនួនទៀត ក្នុងភូមិសាស្ត្រ ខណ្ឌទទួលគោក។

ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការនាំទឹកទៅប្រឡាយស្ទឹងមានជ័យ បន្តទៅស្ថានីយបូមទឹកបឹងទំពុន ដូច្នេះហើយទើបអាជ្ញាធររាជធានីភ្នំពេញធ្វើការស្តារជាបន្ទាន់ដើម្បីរំដោះការលិចលង់នៅរដូវវស្សានេះ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៨ ម៉ោង មុន

ផ្លូវ ៦០ ម៉ែត្រ ទៀតហើយ! ស្ត្រីម្នាក់ ត្រូវរថយន្តស៊េរីទំនើបបុកពីក្រោយរបួសធ្ងន់

អគ្គិភ័យ
សន្តិសុខសង្គម១០ ម៉ោង មុន

អគ្គិភ័យ ឆេះតូបលក់ចាប់ហួយស្លាប់ក្មេងប្រុសពីរនាក់ក្នុងអណ្ដាតភ្លើង

ចរាចរណ៍១ ម៉ោង មុន

ជិះម៉ូតូទាក់ដៃចង្កូតគ្នា ស្លាប់-របួសធ្ងន់ ០២ នាក់ នៅលើផ្លូវ ៥៩៨

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ប្រាប់ដើមចម ឈានដល់កើតហេតុធ្លាក់យន្តហោះ ខណៈសាកសពមនុស្ស ៤០នាក់ ត្រូវរកឃើញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

FT: ​ចិន​កំពុងសាងសង់​​មជ្ឈមណ្ឌល​មេបញ្ជាការ​​​ដែល​ធំជាង​​ក្រសួងការពារ​ជាតិអាមេរិក​១០ដង និង​​​អាច​​ការ​ពារ​​​​​​ពី​ការវាយប្រហារ​​ដោយ​​នុយក្លេអ៊ែរ

Sokha Hotels

ព័ត៌មានពេញនិយម