ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសុខាភិបាលថ្មី បញ្ចប់បេសកកម្មពិនិត្យការផ្ដល់សេវាសុខាភិបាល ខេត្តជុំវិញបឹងទន្លេសាប
សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងប្រតិភូក្រសួងសុខាភិបាល បានបញ្ចប់បេសកកម្ម ចុះពិនិត្យការផ្តល់សេវាសុខាភិបាលសាធារណៈ ខេត្តជុំវិញបឹងទន្លេសាប រយៈពេល៤ថ្ងៃ ដោយបញ្ចប់នៅខេត្តកំពង់ធំ។ នេះបើតាមការផ្ដល់ព័ត៌មាន ពីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ។

ក្រសួងសុខាភិបាលបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលថ្មី រួមជាមួយ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី២៨ ខែសីហា បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសាធារណៈសុខាភិបាល នៅមណ្ឌលសុខភាពប្រឡាយ មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក។

ជាលទ្ធផល នៃដំណើរបេសកកម្មរយៈពេល ៤ថ្ងៃនេះ ប្រតិភូ និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានចុះពិនិត្យផ្ទាល់ នៃការផ្តល់សេវាសាធារណៈ យល់ពីសុខទុក្ខមន្រ្តីរាជការ និងតម្រូវការបន្ថែម ដើម្បីកែលម្អ ការផ្តល់សេវាមូលដ្ឋានសាធារណៈដល់ប្រជាពលរដ្ឋ ស្របទៅនឹងគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី១ ដែលផ្តោតលើកសុខុមាលភាពប្រជាជន ទាំងការផ្តល់សេវា និងគាំពារសង្គម។

ដំណើរបេសកកម្មលើកទី១ ជុំវិញបឹងទន្លេនេះ ប្រព្រឹត្តទៅដោយរលូន មានការចូលរួមអបអរសាទរពីមន្រ្តីរាជការ បុគ្គលិកសុខាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងសាធារណៈជនដែលជាអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាល និងពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាលខេត្ត។ សាស្ដ្រាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ដូចជាការពង្រឹង និងពង្រីកសេវាថែទាំសុខភាព ឱ្យកាន់តែគៀកប្រជាពលរដ្ឋ ដេីម្បីធានាឱ្យបាននូវគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។

សាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំឱ្យមន្ត្រី និងបុគ្គលិកសុខាភិបាលត្រូវចេះស្រលាញ់គ្នា សាមគ្គីគ្នា ធ្វេីការដោយយកចិត្តទុកដាក់ខ្ពស់ គោរពវិន័យការងារ មានក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវគិតផលប្រយោជន៍រួម ព្រមទាំងត្រូវគោរពឋានានុក្រមការងារ មានភាពបុរេសកម្មក្នុងការបំពេញការងារ ហើយពួតដៃគ្នាដើម្បីបម្រើប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា សាស្រ្តាចារ្យរដ្ឋមន្រ្តី រួមជាមួយប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាពសុខាភិបាលនៅខេត្តជុំវិញបឹងទន្លេសាប ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ