Connect with us

សុខភាព

មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ សង្គ្រោះជីវិតក្មេងម្នាក់ កើតជំងឺគ្រុនឈាមកម្រិតធ្ងន់ នៅដង្ហើមចុងក្រោយ រហូតរស់រានមានជីវិតឡើងវិញ

បានផុស

នៅ

ក្មេង​ប្រុស អាយុ ៨ ឆ្នាំ ម្នាក់ ព្យាបាល​ជំងឺ​គ្រុនឈាម ឯ​គ្លីនិក​ឯកជន​មួយ ក្នុង​ខេត្ត​ត្បូងឃ្មុំ ដាក់​សេរ៉ូម​អស់ ៤ លីត្រ ជំងឺ​នៅតែ​ធ្ងន់ធ្ងរ ក៏​ត្រូវ​បាន​ឪពុកម្ដាយ​យក​មក​សម្រាក​ព្យាបាល​សង្គ្រោះ​បន្ទាន់​នៅ​ដង្ហើម​ចុង​ក្រោយ នា​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ រហូត​មាន​ជីវិត​រស់​ឡើង​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ផេក​ហ្វេសប៊ុក​ផ្លូវការDr. Beat Richner បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី ២៨ ខែ​សីហា ឆ្នាំ ២០២៣ នេះ​ថា មាន​ក្មេង​ប្រុស​ម្នាក់ អាយុ ៨ ឆ្នាំ ត្រូវ​បាន​ព្យាបាល​ជំងឺគ្រុនឈាម នៅ​ឯ​គ្លីនិក​ឯកជន​មួយ ក្នុង​ខេត្ត​ត្បូងឃ្មុំ ដាក់​សេរ៉ូម​អស់ ៤ លីត្រ ពេល​ជំងឺ​ធ្ងន់ធ្ងរ ក៏​ត្រូវ​បាន​ឪពុកម្ដាយ​យក​មក​សម្រាក​ព្យាបាល​នៅ​ដង្ហើម​ចុងក្រោយ និង​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់​នៅ​គន្ធបុប្ផា​ភ្នំពេញ។

ផេក​ហ្វេសប៊ុក​ដដែល បន្ត​ថា ក្មេង​ប្រុស​ខាង​លើ មាន​ជំងឺគ្រុនឈាម​កម្រិត​ធ្ងន់ធ្ងរ​ស្មុគស្មាញ​បំផុត (EDS): អស់​ជីពចរ (shock syndrome) # ៥ ដង ក្នុង​រយៈពេល ៤៨ ម៉ោង (5 times repeated cardiovascular collapses-shocks within 48h) និង​ហូរ​ឈាម​ក្នុង​ក្រពះ​ពោះវៀន ហើម​សួត ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់ នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា។ ក្មួយប្រុស ត្រូវ​បាន​សង្គ្រោះ​ជីវិត ដោយ​ប្រើ​ឈាម​-​ប្លាស្មា និង​ប្លា​កែត សរុប​អស់ “៧ ប្លោក” និង​ជំនួយ​ម៉ាស៊ីន​សប់​ដង្ហើម។ ហើយ​ថ្ងៃនេះ ក្មួយប្រុស មាន​ជីវិត​រស់​ឡើង​វិញ​ហើយ។

ផេក​ហ្វេសប៊ុក​ដដែល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ រួមគ្នា​កម្ចាត់ និង​បំបាត់​ជម្រក​មូស​ខ្លា ដោយសារ​រដូវ​ភ្លៀង​មិន​ទាន់​បញ្ចប់​ទេ ហើយ​សូម​ការពារ​បុត្រ​ធីតា កុំ​ឲ្យ​មូស​ខ្លា​ខាំ ព្រោះ​ជំងឺ​គ្រុន​ឈាម អាច​វិវត្ត​យ៉ាង​លឿន​ទៅ​ជា​ធ្ងន់ធ្ងរ​ស្មុគស្មាញ និង​អាច​សម្លាប់​កុមារ​បាន។

ជាមួយ​គ្នា​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​អរគុណ និង​កោតសរសើរ​ដល់​ក្រុម​គ្រូពេទ្យ​ឯកទេស​សង្គ្រោះ​បន្ទាន់ នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ ដែល​សង្គ្រោះ​ជីវិត​ក្មេង​ប្រុស​មាន​ជំងឺ​គ្រុនឈាម​កម្រិត​ធ្ងន់ធ្ងរ​ស្មុគស្មាញ​បំផុត មួយ​នេះ។ ក្នុង​នោះ មន្ទីរពេទ្យ​គន្ធបុប្ផា ក៏​អរគុណ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ដែល​តែងតែ​ផ្ដល់​ចម្រោះ​ប្លាកែត​ទាន់​ពេលវេលា។

ជា​ចុង​ក្រោយ មន្ទីរពេទ្យ​គន្ធបុប្ផា ក៏បាន​អរគុណ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា និង​មូលនិធិ​គន្ធបុប្ផា​ស្វីស ព្រមទាំង​សប្បុរសជន​គ្រប់​លំដាប់​ថ្នាក់ ដែល​តែងតែ​គាំទ្រ​ដល់​ដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ផា។

គួរ​ជម្រាប​ថា រាល់​ការ​ព្យាបាល​ទាំងអស់ គឺ ឥតគិតថ្លៃ សម្រាប់​គ្រប់ៗ គ្នា ដោយ​គ្មាន​ការ​រើសអើង​ចំពោះ​បុគ្គល​ណា​ម្នាក់​ឡើយ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ថៃ​មានចំណាប់ខ្មាំង​៨រូប​នៅ​ក្នុងដៃហាម៉ាស និង​អំពាវ​នាវឲ្យដោះលែង​ក្រោម​បទឈប់បាញ់នេះ​​

នយោបាយ៥៤ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើលអះអាងថា ទណ្ឌិត សម រង្ស៊ីមានចេតនាយកឃាតកម្មលោក លិម គិមយ៉ា ធ្វើជាឈ្នាន់​បន្តជីវិតនយោបាយរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

​ចំណាប់​ខ្មាំងដំំបូង​ត្រូវដោះលែង​ ក្រោម​បទឈប់​បាញ់អ៊ីស្រាអែល-​ហាម៉ាស​​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការសាងសង់​ទប់ស្កាត់ច្រាំងទន្លេនៅខាងក្រោយវត្តមាន់ដប់

ព័ត៌មានជាតិ៣ ម៉ោង មុន

បេក្ខជនប្រកួតសំណេរអង្គរមិនសូវរំពឹងពី លទ្ធផលតែរីករាយនឹងចូលរួមច្រើនជាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ចរាចរណ៍១០ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

សន្តិសុខសង្គម២១ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានជាតិ៤ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

Sokha Hotels

ព័ត៌មានពេញនិយម