Connect with us

ព័ត៌មានជាតិ

លោក វីន មេតាវីន និង កូកា-កូឡា ចែករំលែករូបមន្ត នៃភាពរីករាយពេលញ៉ាំអាហារ ជាមួយនឹងសាច់រឿងបែបមនោសញ្ចេតនាបងប្អូន

បានផុស

នៅ

តាមដាន​សាច់រឿង​របស់ វីន ក្នុង​វីដេអូ​បែប​មនោសញ្ចេតនា​ដំបូង​របស់ Coca-Cola™ ដែល​បង្ហាញ​ពី​ពេលវេលា​ជួបជុំ​គ្រួសារ​ដ៏​សែន​កក់ក្តៅ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុង​បាងកក ថ្ងៃទី​28 ខែសីហា ឆ្នាំ 2023 – ភាព​រំភើប​រីករាយ​បាន​ផ្ទុះឡើង​ក្នុងចំណោម​ហ្វេ​ន​របស់ កូ​កា​-​កូ​ឡា (Coca-Cola Fans) និង​ហេ្វ​ន​របស់លោក វីន មេ​តា​វីន (Win Metawin) ព្រោះ​ពេលវេលា​ដែល​ពួកគេ​បាន​រង់ចាំ បានមក​ដល់​ហើយ​។ ថ្ងៃនេះ កូ​កា​- កូ​ឡា និង​ទូត​សុច្ឆន្ទៈ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​របស់ខ្លួន លោក វីន មេ​តា​វីន បានចេញ​ផ្សាយ​សាច់រឿង​អន​ឡាញ​បែប​មនោសញ្ចេតនា​ដ៏​ពិសេស​មួយ ដែលជា​ផ្នែក​នៃ​យុទ្ធនាការ “​រូបមន្ត​នៃ​ភាព​រីករាយ​”-“Recipe for Magic”។ អ្នកទស្សនា​អាច​តាមមើល​សាច់​រឿងនេះ នៅលើ​ឆា​នែ​ល​ផ្លូវការ​របស់ Coca-Cola និង​នៅលើ Instagram​របស់លោក វីន​។ សាច់​រឿងនេះ​បង្កប់​អត្ថន័យ​នៃ សុភមង្គល និង​ភាព​រីករាយ​នៃ​ការជួបជុំ​ញ៉ាំ​អាហារ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់ និង​ជាមួយនឹង​រសជាតិ​បង្កើត​ភាពស្រស់​ស្រាយ​នៃ​ភេសជ្ជៈ កូ​កា​-​កូ​ឡា​។​

យុទ្ធនាការ “​រូបមន្ត​នៃ​ភាព​រីករាយ​” របស់​កូ​កា​-​កូ​ឡា ធ្វើឡើង​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ចាប់ផ្តើម​ពី​ប្រទេស​ថៃ និង​ហ្វីលីពីន បន្ទាប់មក​ប្រទេស​វៀតណាម កម្ពុជា មី​យ៉ាន់​ម៉ា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​សិង្ហ​បុរី ដែល​គោលដៅ​នៃ​យុទ្ធនាការ​នេះ​មិន​ត្រឹមតែ​ជាការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នោះទេ​។ “​រូបមន្ត​នៃ​ភាព​រីករាយ​” ជា​យុទ្ធនាការ រំលឹក​ឡើងវិញ​នូវ​ភាពស្និទ្ធស្នាល សុភមង្គល និង​អារម្មណ៍​ជា​គ្រួសារ​នៃ​ការ​ញុំ​ា​អាហារ​ជុំគ្នា​នៅ​តុ​បាយ ដូច​ទៅនឹង​អ្វីដែល លោក វីន មេ​តា​វីន ទូត​សុច្ឆន្ទៈ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ របស់​កូ​កា​-​កូ​ឡា បង្ហាញ​ស្រាប់​។​

សាច់រឿង​បែប​មនោសញ្ចេតនា​នេះ បង្ហាញ​នូវ​សារសំខាន់​នៃ​ពេលវេលា​ញ៉ាំ​អាហារ​ជា​លក្ខណៈ​គ្រួសារ​ជុំគ្នា ដែលជា​ពេលវេលា​អនុញ្ញាតឱ្យ​គ្រប់គ្នា​អាច​សម្រាក បង្កើត​ភាពស្រស់​ស្រាយ និង​ចែករំលែក​ក្តី​ស្រលាញ់​ជាមួយគ្នា ដែល​សូម្បីតែ​តារា​ដ៏​ល្បី​ក្នុង​តំបន់​អាស៊ី ក៏​ធ្វើ​រឿងនេះ​ដែរ​។ វីដេអូ​នេះ​ចាប់យក​សកម្មភាព​រប​ស់ វីន ក្នុងការ​ចម្អិន​ភី​ហ្សា​នៅផ្ទះ​ដោយ​ខ្លួនឯង ដោយ​រៀបរាប់​តាំងពី​ការដើរ​ផ្សារ​ទិញ​គ្រឿងផ្សំ និង​ការសុំ​យោបល់​ពី​ហ្វេ​ន​អំពី​របៀប​ចម្អិន រហូតដល់​ពេលដែល​គាត់​ធ្វើឱ្យ​បងប្អូន​របស់ខ្លួន​មានការ​ភ្ញាក់ផ្អើល​ជាមួយនឹង​រសជាតិ​ភី​ហ្សា​ដែលជា​ស្នាដៃ​គាត់​ផ្ទាល់ ពេល​បានឃើញ​ហើយ​ទ្រាំ​មិន​ញ៉ាំ​មិនបាន​។ សាច់​រឿងនេះ បញ្ចប់​ជាមួយនឹង​ការជួបជុំ​ក្រុមគ្រួសារ​ដ៏​សែន​រីករាយ និង​ស្និទ្ធស្នាល ពោលគឺ​នៅ​គ្រា​ដែល​ពួកគេ​ញ៉ាំ​ភី​ហ្សា និង​កូ​កា​-​កូ​ឡា​ជុំគ្នា ប្រកបដោយ​សំណើច​ក្អាកក្អាយ និង​ពោរពេញ​ដោយ​សុភមង្គល​។​

លោក Baron Magtanong អ្នកគ្រប់គ្រង​ប្រចាំ​តំបន់​ផ្នែក​ទីផ្សារ​នៃ​ម៉ាក​ផលិតផល កូ​កា​-​កូ​ឡា បានបង្ហាញ​នូវ​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​ថា «​យុទ្ធនាការ “​រូបមន្ត​នៃ​ភាព​រីករាយ​” របស់​យើង​មាន​គោលបំណង​រក្សា​ពេលវេលា​ដ៏​មាន​អត្ថន័យ​ទាំងនោះ​ឲ្យ​បានយូរ​។ ជាមួយនឹង​ភាពកក់ក្តៅ និង​សកម្មភាព​ប្រកបដោយ​ថាមពល​របស់ វីន យើង​សង្ឃឹមថា សាច់​រឿងនេះ នឹង​បំផុសគំនិត​មនុស្ស​គ្រប់គ្នា​ឲ្យ​ស្វែងយល់​ពី “​រូបមន្ត​នៃ​ភាព​រីករាយ​” ផ្ទាល់ខ្លួន​របស់​ពួកគេ ដោយ​ធ្វើ​ឲ្យ​ពេលវេលា​ញ៉ាំ​អាហារ​ក្លាយទៅជា​ការចងចាំ​មួយ​ដ៏​មានតម្លៃ និង​មិនអាច​បំភ្លេចបាន​។​

​ពេល​សម្រេចចិត្តថា​តើ​នឹងធ្វើ​ម្ហូប​អ្វី លោក វីន មេ​តា​វីន បាន​ចែករំលែក​ថា លោក​រីករាយ​ក្នុងការ​ទទួលយក​យោបល់​ពី​ហ្វេ​ន​របស់លោក​។ លោក វីន បាន​រំ​ឮ​ក​ពី​ការចងចាំ​ដ៏​ល្អ​របស់ខ្លួន​ជាមួយ កូ​កា​-​កូ​ឡា និង​ភី​ហ្សា ដោយ​លោក​បាន​និយាយថា​៖ «​ខ្ញុំ​មាន​អនុស្សាវរីយ៍​ល្អៗ​ជាច្រើន ជាមួយ​បងប្អូន​របស់ខ្ញុំ ក្នុងនោះ​មានដូចជា ពេល​មួយ​ដែល​ខ្ញុំ​និង​បងប្អូន​ញុំ​ា កូ​កា​-​កូ​ឡា បណ្ដើរ អង្គុយចាំ​គេ​ដឹក​ភី​ហ្សា​មក​ឲ្យ​ពួក​ខ្ញុំ​ទាំង​អន្ទះសារ​បណ្ដើរ​។ ដូច្នេះ ពេល​ឈាន​មកដល់​យុទ្ធនាការ “​រូបមន្ត​នៃ​ភាព​រីករាយ​” ខ្ញុំ​ក៏បាន​ចាប់យក​ឱកាស​នេះ​ដើម្បី​បង្កើត​ពេលវេលា​នៃ​សុភមង្គល​ផ្ទាល់ខ្លួន​ទាំងនោះ​ជាមួយ​ពួកគេ​ឡើងវិញ​។ ដោយ​មើលឃើញថា កូ​កា​-​កូ​ឡា តែងតែ​ជា​ផ្នែក​មួយ ក្នុងឱកាស​ពិសេសៗ​ជាច្រើន​ពេល​ជួបជុំ​គ្រសារ ស្ទើរ​ពេញ​មួយជីវិត​របស់ខ្ញុំ​ទៅហើយ ខ្ញុំ​អាច​និយាយបានថា យុទ្ធនាការ​ដ៏​ពិសេស​នេះ ពិតជា​បាន​ឆក់យក​បេះដូង​របស់ខ្ញុំ​តែម្តង​»​។​

វា​ជាការ​ចងចាំ​ដ៏​ពិ​សេសមួយ ដែល​លោក វីន មានឱកាស​ធ្វើការ​ជាមួយ​បងប្អូន​របស់លោក និង​ចែករំលែក​បទពិសោធន៍​នៃ​ការសម្តែង​សាច់រឿង​។ «​នេះ​គឺជា​បទពិសោធន៍​ដែល​មិនអាច​កាត់ថ្លៃ​បាន ពេលដែល​បងប្អូន​រប​ស់​ខ្ញុំ​បាន​ជួបជុំគ្នា ហើយ​រឹតតែ​ពិសេស​ទៀត​នោះ វា​បាន​បង្កើត​នូវ​ពេលវេលា​ជួបជុំ​គ្រួសារ​ដែល​មិនអាច​បំភ្លេចបាន និង​មានតម្លៃ​មួយទៀត​នៅក្នុង​ការចងចាំ​របស់​ខ្ញុំ សូម​អរគុណ​ដល់​កូ​កា​-​កូ​ឡា ដែល​បានធ្វើ​ឲ្យ​រឿងនេះ​កើតមានឡើង​។​» នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក វីន​។​

យុទ្ធនាការ “​រូបមន្ត​នៃ​ភាព​រីករាយ​” បង្កើតឡើង​ដោយ​ផ្អែកទៅលើ​ទស្សនវិជ្ជា​សកល​របស់​ម៉ាក​ផលិតផល កូ​កា​-​កូ​ឡា ដែលមាន​ឈ្មោះថា “​ភាព​រីករាយ​ដ៏​ពិតប្រាកដ – Real Magic” ដែល​ត្រូវបាន​ជឿជាក់ថា មិន​ថា​ជាការ​ទទួលទាន​អាហារ​ប្រចាំថ្ងៃ ឬ​អាហារ​ក្នុងឱកាស​ពិសេស​អ្វី​ឡើយ ភាព​រីករាយ​ដ៏​ពិតប្រាកដ​នឹង​កើតមានឡើង​នៅពេលដែល​ពួកគេ​បានទទួល​ទាន​អាហារ​ជុំគ្នា​៖ រូបមន្ដ​ដែល​ពួកគេ​ត្រូវការ​នោះ គឺ​ការដាក់​គ្រឿងផ្សំ​ដែល​ត្រូវ​គ្នា​ដូចជា​៖ មាន​គ្នា មាន​អាហារ​ឆ្ងាញ់ និង​មាន​កូ​កា​-​កូ​ឡា​ត្រជាក់ៗ ឆ្ងាញ់​ពិសា​។​

តាមដាន​សកម្មភាព​នៃ​ដំណើរ​ដ៏​រីករាយ​របស់ វីន ជាមួយ កូ​កា​-​កូ​ឡា រួមទាំង​ការ​អាប់​ដេ​ត​ព័ត៌មាន​ថ្មីៗ​អំពី​ពេលវេលា​ដ៏​រីករាយ​បន្ថែមទៀត​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​យើង ឬ​ចូលទៅ​កាន់​គេហទំព័រ www.coca-cola.com

អំពី​ក្រុមហ៊ុន កូ​កា​-​កូ​ឡា ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​ខាងត្បូង​

ក្រុមហ៊ុន កូ​កា​-​កូ​ឡា គឺជា​ក្រុមហ៊ុន​ភេសជ្ជៈ​ចម្រុះ ដែលមាន​ផលិតផល​លក់​នៅ​ប្រមាណ​ជាង ២០០​ប្រទេស និង​ដែនដី នៅលើ​ពិភពលោក​។ គោលបំណង​របស់​ក្រុមហ៊ុន គឺ​ផ្តល់​ភាពស្រស់​ស្រាយ​ដល់​ពិភពលោក និង​បង្កើតឱ្យមាន​ការផ្លាស់ប្តូ​រ​ជា​វិជ្ជមាន​។ ក្រុមហ៊ុន កូ​កា​-​កូ​ឡា ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​ខាងត្បូង បម្រើ​ប្រទេស​ចម្រុះ​ចំនួន 25 ប្រទេស​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍ អូស្ត្រាលី នូ​វែ​ល​ហ្សេ​ឡង់ និង​កោះ​ប៉ាស៊ីហ្វិក​។ យើង​ផ្តល់ជូន​នូវ​ភេសជ្ជៈ​ចម្រុះ​ប្រភេទ​ដែលមាន​រសជាតិ​ឆ្ងាញ់​រួមមាន​៖ ភេសជ្ជៈ​មាន​ជាតិ​ហ្គាស ទឹកបរិសុទ្ធ ទឹក​ផ្លែឈើ ទឹកដោះគោ អាហារ​រូប​ត្ថ​ម្ភ ភេសជ្ជៈ​សម្រាប់​អ្នក​ហាត់​កីឡា និង​តែ​។ យើង​កំពុង​អភិវឌ្ឍ​ជា​បន្តបន្ទាប់​នូវ​ផលិតផល​របស់​យើង រួមមាន​ដូចជា​ការកាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ភេសជ្ជៈ និង​ការនាំមក​ជូន​ផលិតផល​ថ្មី​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ទៅកាន់​ទីផ្សារ​ជាដើម​។ យើង​ព្យាយាម​បង្កើតឱ្យមាន​ការផ្លាស់ប្តូ​រ​ជា​វិជ្ជមាន​ដល់​ជីវិត​របស់​មនុស្ស​គ្រប់រូប សហគមន៍ និង​ភពផែនដី តាមរយៈ​ការផ្តល់​ទឹកស្អាត​ដល់​សហគមន៍ ការកែច្នៃ​សម្បក​វេច​ខ្ចប់​ឡើងវិញ ការប្រើប្រាស់​ប្រភពធនធាន​ប្រកបដោយ​ចីរភាព និង​ការកាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​នៅ​ទូទាំង​ខ្សែចង្វាក់​ផ្គត់​ផ្ត​ង់​របស់​យើង​។​

រួមជាមួយ​នឹង​ដៃគូ​ផលិត​ភេសជ្ជៈ​របស់​យើង ពួកយើង​ជួយ​នាំមក​នូវ​ឱកាស​សេដ្ឋកិច្ច​ដល់​សហគមន៍​មូលដ្ឋាន​នៅ​ទូទាំង​តំបន់​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ www.coca-colacompany.com និង​អាច​ស្វែងរក​ពួកយើង​នៅលើ​បណ្តាញ​សង្គម Twitter, Instagram, Facebook និង LinkedIn។​

ទំនាក់ទំនង​សម្រាប់​ព័ត៌មាន​បន្ថែម​៖

Ms Sarah Wong

Manager, PR & Influence Social

Ogilvy Singapore

Email: [email protected]

Mobile: +65 9337 8934

Ms Madeline Tan

Associate PR & Influence Social

Ogilvy Singapore

Email: [email protected]

Mobile: +65 9757 4321

Samantha Sanchez

Regional Brand Comms, Digital, and Planning Lead

Coca-Cola ASEAN & South Pacific Operating Unit

Email: [email protected]

Mobile: +63 917 587 7226

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៨ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១១ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១០ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម