Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនរថយន្តអគ្គិសនី វៀតណាម កើនតម្លៃជាង ១៩១ ពាន់លានដុល្លារ និងឈរលេខ ៣ លើទីផ្សារពិភពលោក

បានផុស

នៅ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast ឥឡូវនេះមានមូលធននីយកម្មទីផ្សារខ្ពស់បំផុតទី ៣ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តពិភពលោក នៅពីក្រោយតែក្រុមហ៊ុន Tesla និងក្រុមហ៊ុន Toyota Motor របស់ជប៉ុនប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើង ២០ ភាគរយនៅក្នុងទីផ្សារសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ហើយមូលធននីយកម្មទីផ្សារឈានដល់ ១៩១.២ ពាន់លានដុល្លារ ។

ទោះយ៉ាងណា សម្រាប់ប្រតិបត្តិការនៅសហរដ្ឋអាមេរិករបស់ក្រុមហ៊ុននេះ នៅមិនទាន់ដំណើរការពេញលេញនៅឡើយទេ ប៉ុន្តែការរីកដុះដាលនៃរថយន្តអគ្គិសនីក្នុងទឹកដីអាមេរិក នាំឲ្យវិនិយោគិននាំគ្នាប្រញាប់ប្រញាល់ទិញភាគហ៊ុនជាច្រើន ។

ទន្ទឹមនោះ យោងតាមទិន្នន័យអាជីវកម្ម FactSet បានឲ្យដឹងថា ក្រមហ៊ុន Tesla មានមូលធននីយកម្មទីផ្សារចំនួន ៧៦០ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី២៥ ខែសីហា និងក្រុមហ៊ុន Toyota មាន ២៧០ ពាន់លានដុល្លារ។

ដោយឡែក ក្នុងចំណោមក្រុមហ៊ុនផលិតធំៗផ្សេងទៀតដូចជា BYD របស់ចិន មានតម្លៃ ៩០ ពាន់លានដុល្លារ និង Volkswagen របស់អាល្លឺម៉ង់មានតម្លៃ ៧០ ពាន់លានដុល្លារ ។

គួរឲ្យដឹងថា ក្រុមហ៊ុន VinFast បានឡើងផ្សារហ៊ុននៅអាមេរិក Nasdaq កាលពីពាក់កណ្តាលខែសីហា ហើយនៅថ្ងៃដំបូងនៃការជួញដូរ មូលធននីយកម្មទីផ្សាររបស់ខ្លួន ឡើងលើសក្រុមហ៊ុន General Motors និង Ford Motor ដែលបានបង្កើតឡើងជាយូរមកហើយនៅក្នុងទីផ្សាររបស់ពួកគេ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Nikkei Asia

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៥ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម