ព័ត៌មានជាតិ
លោក ហេង សួរ ៖ ស្ថានភាពទីផ្សារការងារនៅកម្ពុជា មានភាពរឹងមាំដោយរក្សាបានអត្រាមានការងារធ្វើខ្ពស់
រដ្ឋមន្ត្រីក្រសួងការងារថ្មី បានបញ្ជាក់ថា ស្ថានភាពទីផ្សារការងារនៅកម្ពុជា មានភាពរឹងមាំដោយរក្សាបានអត្រាមានការងារធ្វើខ្ពស់ប្រមាណជា ៩៩ភាគរយ ហើយលក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករ-និយោជិត មានភាពប្រសើរឡើងជាបន្តបន្ទាប់។
ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលរវាងឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយកម្មករ-និយោជិតចំនួន ១៨,០១៣នាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានរោងចក្រ-សហគ្រាសចំនួន ៩,៣២៣ មានកម្មករ-និយោជិតជាង ៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ២ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។
ក្នុងនោះ រោងចក្រ-សហគ្រាស វិស័យកាត់ដេរចំនួន ៧៣៤ មានកម្មករ-និយោជិតជាង ៣៤ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ១ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយរាជធានីភ្នំពេញជាប៉ូលសេដ្ឋកិច្ចទីមួយ និងជាតំបន់ ដែលមានការអភិវឌ្ឍរោងចក្រ-សហគ្រាស ច្រើនជាងគេ។
លោករដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់បន្ថែមថា ស្ថានភាពទីផ្សារការងារនៅកម្ពុជា មានភាពរឹងមាំដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណជា ៩៩ភាគរយ នៃកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០,៨លាននាក់។
លោកបន្ថែមទៀតថា លក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករ-និយោជិត មានភាពប្រសើរឡើងជាបន្តបន្ទាប់។ ជាក់ស្តែងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិត បានកើនពី ៤០ដុល្លារ នៅឆ្នាំ ១៩៩៧ ដល់ ២០០ដុល្លារ ក្នុងឆ្នាំ ២០២៣៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា